Social Icons

Friday, April 19, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

លោក ប៉ា សុជាតិ​វង្ស ត្រូវបានតែងតាំង ជា​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោក កែប ជុតិមា​


ប៉ា សុជាតិ​វង្ស

ភ្នំពេញ: ​លោក ប៉ា សុជាតិ​វង្ស អភិបាលរង​រាជធានី​ភ្នំពេញ ត្រូវបាន​ព្រះមហាក្សត្រ តែងតាំង​ជា​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោក កែប ជុតិមា ដែល​ត្រូវ​ដល់​អាយុ ៦០ ឆ្នាំ ហើយ​ត្រូវ​ចូល​និវត្ត​។

​ការតែងតាំង​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី​នេះ បានធ្វើ​ឡើង តាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣ ឡាយ​ព្រហស្ថ​លេខា ដោយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ព្រះរាជក្រឹត្យ ក៏បាន​តម្លើង​ឋានៈ​លោក ប៉ា សុជាតិ​វង្ស ជា​ឋានន្តរសក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​១​។​


​សូម​រម្លឹកថា ការផ្លាស់ប្តូរ​អភិបាល អភិបាលរង​ខេត្ត​រាជធានី អភិបាល​អភិបាលរង​ស្រុក​ខណ្ឌ​ក្រុង ក៏ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ប្រកាស​ឲ្យ​ដឹង ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី របស់​សាលា​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៣ ផងដែរ​។​

​ជាការ​ផ្លាស់ប្តូរ ដែល​សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា ធ្វើតាម​ច្បាប់​ជ្រើសតាំង​ក្រុមប្រឹក្សា​ខេត្ត​រាជធានី ស្រុក​ខណ្ឌ​ក្រុង ដែល​បានកំណត់​អាណត្តិ​គណៈ​អភិបាលខេត្ត​រាជធានី ស្រុក​ខណ្ឌ​ក្រុង ត្រឹមតែ ៤ ឆ្នាំ​ប៉ុណ្ណោះ​។ នៅពេលនេះ ចូលដល់​អាណត្តិ​ទី​២​ហើយ​៕​

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។