Social Icons

Friday, April 19, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អន្តោប្រវេសន៍​យួន​សុំទាន​រំខាន​ភ្ញៀវទេសចរ​នៅ​តំបន់​ចុង​ឃ្នៀ​ស​យ៉ាង​អនាធិបតេយ្យ​អាជ្ញាធរ​មិន​ព្រម​ទប់ស្កាត់​


ជនអន្តោប្រវេសន៍​យួន​ដែល​រស់នៅ​ខុសច្បាប់​លើ​ទឹកដី​ខ្មែរ​កំពុងតែ​បង្ក​ភាពអនាធិបតេយ្យ​បំផ្លាញ​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​ជនជាតិខ្មែរ​ជា​ម្ចាស់​ប្រទេស​យ៉ាង​ពេញបន្ទុក ហើយ​អាចធ្វើឱ្យ​សង្គមជាតិ​ខ្មែរ​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នាពេលខាងមុខ​ចៀ​ស​មិន​ផុត​ឡើយ​។ ការនិយាយ​បែបនេះ​មិនមែនជា​ចេតនា​រើសអើង​ជាតិ​សាសន៍ ឬ​ញុះញង់​ឱ្យមាន​ការរើសអើង​ជាតិ​សាសន៍​នោះទេ ប៉ុន្តែ​ជា​រឿង​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរតែ​ប្រើប្រាស់​ច្បាប់​អន្តោប្រវេសន៍​ដែល​រដ្ឋសភា​អនុម័ត​តាំងពី​ឆ្នាំ​១៩៩៤ ដើម្បី​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​។ ជាក់ស្តែង​ជនអន្តោប្រវេសន៍​យួន រស់នៅក្នុង​សង្កាត់ ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប ដែលជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​សំខាន់​មួយ​កំពុង​បង្ក​ភាពអនាធិបតេយ្យ​រំខាន​ភ្ញៀវទេសចរ​បរទេស និង​ភ្ញៀវទេសចរ​ខ្មែរ​ស្រេច​តែ​អំពើ​ចិត្ត​ពុំមាន​មន្ត្រី​អាជ្ញាធរ ឬ​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។ មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង​សៀមរាប​ហាក់ដូចជា​ញញើត​ចំពោះ​សិទ្ធិ​ដ៏​ធំធេង​របស់​ជនអន្តោប្រវេសន៍​យួន ទើប​បណ្តោយឱ្យ​ពួកគេ​បំផ្លាញ​កិត្តិយស​ខ្មែរ​យ៉ាង​គួរឱ្យ​សោកស្តាយ​។​

​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​ចុង​ឃ្នៀ​ស បានឱ្យដឹងថា​សកម្មភាព​ក្រុម​និគមជន​យួន​ជិះទូក​តូចៗ និង​ចានដែក​សុំទាន​នៅ​តំបន់​ចុង​ឃ្នៀ​ស​កំពុងតែ​បង្ក​ការក្តៅក្រហាយ​ដល់​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​មាត់បឹង​ទន្លេសាប ហើយ​សមត្ថកិច្ច​ប្រចាំការ​ក្នុង​តំបន់​នោះបាន​និយាយថា​ពួកគេ​ពុំមាន​លទ្ធភាព​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធ ភាព​ឡើយ​។ ប្រភព​បានឱ្យដឹង​ទៀតថា​ករណី​និគមជន​យួន​ធ្វើ​សកម្មភាព​សុំទាន​រំខាន​អ្នកទេសចរ​មិនមែនជា​រៀង​ថ្មី​ទេ ប៉ុន្តែ​អាជ្ញាធរ​ខេត្តសៀមរាប និង​អាជ្ញាធរ​ក្រុង​សៀមរាប ក៏ដូចជា​អាជ្ញាធរ​សង្កាត់​ចុង​ឃ្នៀ​ស​បែរជា​ធ្វើ​មិនដឹងមិនឮ ទុកឱ្យ​ភាពអនាធិបតេយ្យ​រាលដាល​កាន់តែខ្លាំង​។ សកម្មភាព​សុំទាន​របស់​និគមជន​យួន​បាន​កើតឡើង​ស្ទើរ​ទូទាំង​រមណីយដ្ឋាន​ចុង​ឃ្នៀ​ស​ច្រើន​ខែ​ច្រើន​ឆ្នាំ​មកហើយ​ពុំមាន​ស្ថាប័ន​ណា​ទប់ស្កាត់​ទាល់តែសោះ​បង្កឱ្យមាន​ភាពអនាធិបតេយ្យ​ហួសហេតុ ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​និគមជន​យួន​បាន​ប្រើ​ទូក​ម៉ាស៊ីន ទូក​អុំ​តូចៗ​និង​ចានដែក​ប្រមាណ​១៥​ទៅ​២០​គ្រឿង​ធ្វើ​សកម្មភាព​រំខាន​ភ្ញៀវទេសចរ​ជា​រៀងរាល់ថ្ងៃ ព្រោះ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ដេក​លង់លក់​អស់​មិន​គិតពី​ផលប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ខ្មែរ​ឡើយ​។​
សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ចុង​ឃ្នៀ​សបាន​ឱ្យដឹងទៀតថា​ក្រុម​និគមជន​យួន​សុំទាន​រំខាន​ភ្ញៀវទេសចរ​បរទេស​ទាំង​នោះបាន​បែងចែក​ជា​បី​មុខសញ្ញា​ធំៗ​តាម​រូបភាព​ផ្សេងៗ​គ្នា​ធ្វើឱ្យ​ភ្ញៀវទេសចរ​ក្តៅក្រហាយ ហើយ​យល់​ច្រ ឡំ​ថា​ពួកគេ​ជា​ជនជាតិខ្មែរ​ទៅវិញ​។ ក្នុងនោះ​ក្រុមទី​១ មាន​ទូក​ម៉ាស៊ីន​ចំនួន​៦​គ្រឿង​ជា​ក្រុម​ស្ទាត់ជំនាញ​ក្នុងការ​ប្រដេញ​ចាំ​ស្កាត់​នៅមុខ​កំពង់ផែ​ឱ្យតែ​ឃើញ​កាណូត​ដឹក​ភ្ញៀវ​មកដល់​ពួកគេ​បើកទូក​ដេញតាម​ក្នុង​ល្បឿន​លឿន​បែក​ទឹកស​ម្ពោ​ង​រួច​លោត​តោង ឡើង​បង្ខំ​ឱ្យ​ទិញ​ភេសជ្ជៈ ឬ​ទំនិញ​ផ្សេងៗ​។ ចំណែក​ក្រុមទី​២ ជា​ក្រុម​ស្ត្រី​ពេញកម្លាំង​ជិះទូក​អុំ​មាន​ដាក់​ក្មេង​តូចៗ​ចាប់ពី​២​ទៅ​៣​នាក់​សំកុក​ចាំមើល​ក្បែរ​ភោជនីយដ្ឋាន​បណ្តែត​ទឹក ហើយ​ឱ្យតែ​ឃើញ​មាន​កាណូត​ដឹក​ភ្ញៀវ​មកដល់​ពួកគេ​ធ្វើ​ល្បិច​ឱ្យ​ក្មេង​ទាំងនោះ​យំ​ទ្រហឹង​ពេញ​ផ្ទៃ​ទឹក​បង្កើតជា​ក្តី​អាណិតអាសូរ​ឱ្យ​ដាក់​ទាន​ដល់​ពួកគេ​។​
​ប្រភព​បានឱ្យដឹង​ទៀតថា​ចំណែក​ក្រុមទី​៣ គឺជា​ក្មេងស្រី និង​ក្មេងប្រុស​ជិះ​ចានដែក ឬ​ហែល​ក្នុង​ទឹក​ស្រែក​ជា​ភាសា​យួន និង​ភាសា​អង់គ្លេស​វ័ន​ដុល្លារ វ័ន​ដុល្លារ សុំ​លុយ​ពី​ភ្ញៀវទេសចរ​ត្រង់ៗ​តែម្តង​។ ក្នុងចំណោម​ក្រុម​និគមជន​យួន​ក្មេងៗ​ទាំងនេះ​អ្នកខ្លះ​មាន​ស្ពាយ​សត្វ​ពស់​នៅជាប់​នឹង​ខ្លួន​ទៀតផង ហើយ​ខ្លះ​លោត​ឡើង​កាណូត​ភ្ញៀវ​ទាំង​សម្លៀកបំពាក់​ទទឹកជោក ជួនកាល​សត្វ​ពស់​ទាំងនោះ​ធ្វើឱ្យ​ភ្ញៀវ​ភ័យខ្លាច​រហូតដល់​ស្រែកយំ ឬ​លោត​ចូលទៅក្នុង​ទឹក​ក៏មាន​។ ភាពអនាធិបតេយ្យ​បែបនេះ​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រទេស​កម្ពុជា ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តសៀមរាប​មិនដែល​អើពើ​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។ ហេតុនេះហើយ ទើប​និគមជន​យួន​កាន់តែ​បានចិត្ត​ព្រោះ​ពួកគេ​មានការ​គាំពារ​ពី​រដ្ឋាភិបាល និង​អាជ្ញាធរ​ខ្មែរ ហើយ​មាន​សមាគម​យួន​ចាំ​ជួយ​ដោះស្រាយ​គ្រប់​បញ្ហា​ដែល​ពួកគេ​ជួបប្រទះ​ក្នុង​មូលដ្ឋាន​ដែល​ពួកគេ​រស់នៅ​។ ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​បាន​រិះគន់ថា​ភាព​ធូររលុង​នៃ​ការអនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍​នៅក្នុង​ប្រទេស​កម្ពុជា​ទើប​បណ្តាលឱ្យ​និគមជន​យួន​អាចធ្វើ​សកម្មភាព​រំខាន​ភ្ញៀវទេសចរ​បំផ្លាញ​កិត្តិយស​ប្រទេស​កម្ពុជា​យ៉ាង​អនាធិបតេយ្យ​។​
​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រកស៊ី​បើក​ភោជនីយដ្ឋាន និង​លក់ដូរ​នៅ​តំបន់​ចុង​ឃ្នៀ​ស បាន​រិះគន់ថា​ពួក​យួន​ទាំងនោះ​មាន​សេរីភាព និង​មាន​សិទ្ធិ​ខ្លាំង​ជាង​ខ្មែរ​ម្ចាស់​ប្រទេស​ទៅទៀត ហើយ​ពួកគេ​មិន​ខ្លាច​សមត្ថកិច្ច និង​អាជ្ញាធរ​ខ្មែរ​បន្តិច​ណា​ឡើយ​ព្រោះ​សកម្មភាព​របស់​ពួកគេ​កើតឡើង​ជាច្រើន​ឆ្នាំ​មកហើយ​។ កន្លងមក​អាជ្ញាធរ​ខេត្តសៀមរាប និង​ក្រសួងទេសចរណ៍​ធ្លាប់បាន​ទទួលស្គាល់ ពី​បញ្ហា​ប៉ះទង្គិច​ដល់​អារម្មណ៍​ភ្ញៀវ​និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រទេស​កម្ពុជា​ដែល​បង្កឡើង​ដោយ​និគមជន​យួន​ហើយ​ប្តេជ្ញា​រួមគ្នា​ថា​នឹង​លុបបំបាត់​ឱ្យអស់​រាល់​សកម្មភាព​សុំទាន​នៅក្នុង​តំបន់​ចុង​ឃ្នៀ​ស​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​សកម្មភាព​សុំទាន​របស់​ក្រុម​និគមជន​យួន​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដដែល ហើយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចុង​ឃ្នៀ​ស នគរបាល​ចរាចរណ៍​ផ្លូវទឹក និង​កងរាជអាវុធហត្ថ​ប្រចាំ​តំបន់​មិនបាន​យកចិត្ត​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ សកម្មភាព​សុំទាន​របស់​និគមជន​យួន​ទាំងនោះ​អាចធ្វើឱ្យ​ភ្ញៀវទេសចរ​បរទេស​យល់​ច្រឡំ​ថា​ពួកគេ​ជា​ជនជាតិខ្មែរ ក៏ប៉ុន្តែ​ការពិត​ពុំមាន​ជនជាតិខ្មែរ​ណា​ទៅ​បង្ក​សកម្មភាព​រំខាន​ដល់​ភ្ញៀវទេសចរ​បរទេស​ទេ​។ ហេតុនេះ​អាជ្ញាធរ​ខេត្តសៀមរាប និង​ក្រសួងទេសចរណ៍ ព្រមទាំង​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្រូវ​ពិនិត្យមើល​ឡើងវិញ ហើយ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឱ្យមាន​ភាពអនាធិបតេយ្យ​កើតឡើង​យ៉ាង​ពេញបន្ទុក​តទៅទៀត​។
​ជាពិសេស​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍​ប្រកបដោយ​ប្រសិទ្ធភាព ព្រោះ​សកម្ម​ភាពមិនប្រក្រតីរ​បស់​និគមជន​យួន​ធ្វើឱ្យប៉ះពាល់​ខ្លាំងណាស់​ដល់​កិត្តិយស​ប្រទេស​កម្ពុជា ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​មិនបាន​ធ្វើ​សកម្មភាព​សុំទាន​រំខាន​ភ្ញៀវទេសចរ​ទេ​។ ចំណែក​ប្រភពពី​សមត្ថកិច្ច​ប្រចាំ​តំបន់​ចុង​ឃ្នៀ​សបាន​ត្អួ​ញ​ត្អែ​រថា​និគមជន​យួន​ទាំងនោះ​មាន​ភាព​រឹងរូស​ខ្លាំងណាស់ ព្រោះ​នៅពេល​សមត្ថកិច្ច​ទប់ស្កាត់​ពួកគេ​សម្ងំ​មិន​ធ្វើ​សកម្មភាព​ទេ ប៉ុន្តែ​នៅពេល​សមត្ថកិច្ច​ចេញផុត​ពួកគេ​នឹងធ្វើ​សកម្មភាព​យ៉ាង​អ​នា ធិបតេយ្យ​ដដែល​។ ការបង្ក្រាប​របស់​សម​ត្ថ​កិច្ច​នាពេល​កន្លងមក​មិនបាន​ធ្វើឱ្យ​និគមជន​យួន​ទាំងនោះ​បញ្ឈប់​សកម្មភាព​ឡើយ ព្រោះ​សមត្ថកិច្ច​គ្មាន​ចំណាត់ការ​ច្បាស់លាស់​ក្នុងការ​បង្ក្រាប​ទាល់តែសោះ​៕
08

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។