Social Icons

Wednesday, April 3, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ក្រុម​ឈ្មួញ​សម្រុក​នាំចូល​ជ្រូក​ក្រហម​ពី​ស្រុក​យួន​និង​ស្រុក​សៀម​មក​កាប់​នៅតាម​កុងស៊ី​ក្នុង​រាជធានី​ភ្នំពេញ​


ក្នុងតួនាទី​ជា​ប្រធាន​ពេទ្យសត្វ​ប្រចាំរាជធានី​ភ្នំពេញ លោក ចេ​ត ផល្លា មាន​មោទនភាព​ខ្លាំង​បំផុត​ក្នុង​ការប្រមូល​លុយ​ពី​សកម្មភាព​ដឹក​ជ្រូក​ក្រហម​មកពី​ស្រុក​យួន និង​ស្រុក​សៀម មក​កាប់​នៅតាម​បណ្តា​កុងស៊ី​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ជំនាញ​ពេទ្យសត្វ​របស់លោក ចេ​ត ផល្លា អង្គុយ​សំកុក​ចាំតែ​រាប់​ក្បាលជ្រូក​យកលុយ​ប៉ុណ្ណោះ មិនដែល​ខ្វល់ខ្វាយ​ពី​ការ​វិធាន​ការចាត់​បង្ក្រាប​ឬ​ត្រួតពិនិត្យ​សុខភាព​សត្វ ឲ្យ​ស្របតាម​សេចក្តីណែនាំ​របស់​ថ្នាក់លើ​ម្តងណា​ឡើយ ហើយ​ការដឹកជញ្ជូន​ជ្រូក​ខុសច្បាប់​ចូលមក​រាជធានី​ភ្នំពេញ​កាន់តែច្រើន ធ្វើ​ឲ្យ​លោក ចេ​ត ផល្លា ទទួលបាន​ផលប្រយោជន៍​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​កាន់តែច្រើន​ទៅតាម​នោះ​ផងដែរ​។

​សេចក្តីរាយការណ៍​ព័ត៌មាន​ពី​ឈ្មួញ​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹង ថា បច្ចុប្បន្ននេះ​មានការ​ដឹកជញ្ជូន ជ្រូក​ក្រហម​ចូល​រាជធានី​ភ្នំពេញ​មក​កាប់​តាម​កុងស៊ី​សំខាន់ៗ​ចំនួន​២ គឺ​កុងស៊ី​ទី​១ នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​របស់​ឈ្មោះ ហៀ​ង ហើយ​កុងស៊ី​ទី​២ ស្ថិតនៅ​ភូមិ​បឹង​ឈូក​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ ប្ញ​ស្សី​កែវ របស់​ឈ្មោះ​ប្រា គឺ​ទីតាំង​កុងស៊ី​កាប់​ជ្រូក​ទាំង​២​កន្លែង​នេះ នាំចូល​សុទ្ធតែ​ជ្រូក​ត្រចៀក​ក្រហម​ពី​ស្រុក​យួន និង​ស្រុក​សៀម ជា​ប្រភេទ​ជ្រូក​ដែលមាន​ជំងឺ ហើយ​នៅ​ស្រុក​គេ​មិន​បរិភោគ​ជ្រូក​ទាំងនេះ​ទេ ព្រោះ​វា​ត្រូវបាន​ចិញ្ចឹម​ដោយសារ​ធាតុគីមី ធ្វើ​ឲ្យ​ឆាប់​ធំធាត់​យកទៅលក់​បាន​លុយ​និង​ចំណេញ​ច្រើន​។
​ទីតាំង​កុងស៊ី​កាប់​ជ្រូក​របស់​ឈ្មោះ ហៀ​ង និង​ឈ្មោះ ប្រា មិនបាន​អនុវត្តន៍​ទៅតាម​បទដ្ឋាន​របស់​ក្រសួងកសិកម្ម​នោះទេ គឺ​បង្ក​ផលប៉ះពាល់​ចំពោះ​ប្រជាពលរដ្ឋ​នៅក្បែរ​ខាង​យ៉ាងធ្ងន់ធ្ងរ​បំផុត តាមរយៈ​ការបង្ហូរ​កាកសំណល់ ក្លិនស្អុយ​ប៉ះពាល់​ដល់​បរិយាកាសរ​ស់​នៅ របស់​ប្រជាពលរដ្ឋ ហើយ​ករណីនេះ​ក៏​ធ្លាប់មាន​ការតវ៉ា​ជាច្រើនលើក​ច្រើនសា​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​ដោះស្រាយ​ផងដែរ ប៉ុន្តែ​ស្ងាត់ឈឹង​ទំនងជា​ម្ចាស់​កុងស៊ី​កាប់​ជ្រូក​ទាំងនោះ​យក​ផលប្រយោជន៍​ទៅ​ញ៉ុ​ក​មាត់​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ហើយ​មើលទៅ​។ ពលរដ្ឋ​បាន​បញ្ជាក់ថា កុងស៊ី​ទាំង​២​កន្លែង​នេះ បាន​បង្ហូរ​កាក​សំ ណ​ល់​ទៅលើ​ផ្លូវ​សាធារណៈ​ដោយ​គ្មាន​កន្លែង​ស្តុក ឬ​បង្ហូរ​ចូលទៅក្នុង​លូ ដើម្បី​ធានា​ចំពោះ​អនាម័យ​និង​បរិស្ថាន​នោះទេ ហើយ​វា​ប្រឈម​នឹង​ជំងឺឆ្លង​ច្រើន​ប្រភេទ​ចំពោះ​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កុងស៊ី​កាប់​ជ្រូក​ទាំង នោះ​ដោយសារតែ​កង្វះ​អនាម័យ​និង គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​និង សមត្ថកិច្ច​ពាក់ព័ន្ធ​។​
​ក្នុង​មួយថ្ងៃៗ​គេ​សង្កេតឃើញ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ជ្រូក​ក្រហម​មកពី​ស្រុក​យួន​និង​ស្រុក​សៀម​តាម​រថយន្ត​កូរ៉េ និង​រថយន្ត​នីសា​ន់​រាប់រយ​ក្បាល​ចូលមក​កាប់​តាម​កុងស៊ី​ទាំងនោះ ហើយ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​មិនដែល​ត្រួតពិនិត្យ​សុខភាព​ជ្រូក​ទាំងនោះ​ម្តងណា​ឡើយ​រាប់ទាំង​ការដឹកជញ្ជូន​ចូល​តាម​កុងស៊ី​និង​ការយកទៅ​ចែកចាយ​នៅតាម​ទីផ្សារ​។ ជំនាញ​ពេទ្យសត្វ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​ភារកិច្ច​ចុះ​ត្រួតពិនិត្យ តាម​កុងស៊ី​ទាំងនោះ​ពី​បញ្ហា​បរិស្ថាន និង​អនាម័យ ក៏ដូចជា​ការ​ពិឃាតសត្វ ដើម្បី​ធានាថា​វា​មាន​សុវត្ថិភាព ប៉ុន្តែ​ជាក់ស្តែង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនដែល បាន​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ គឺ​ចាំតែ​ប្រមូល​ផលប្រយោជន៍​ច្រក​ហោប៉ៅ​ប៉ុណ្ណោះ​។​
​លោក ចេ​ត ផល្លា បានដាក់​ពង្រាយ​មន្ត្រី​ជំនិតៗ​របស់គាត់​ឲ្យ​ចុះ​ប្រចាំការ​តាម​ដងផ្លូវ​មួយចំនួន​ជា​ច្រកចេញចូល​រាជធានី​ភ្នំពេញ​ដើម្បី​ចាំ​រាប់​ក្បាល​ឡាន​ដឹក​ជ្រូក​មកពី​ស្រុក​យួន និង​ស្រុក​សៀម​យកលុយ យ៉ាង​អនាធិបតេយ្យ​បំផុត ពោលគឺ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​រាជធានី​ភ្នំ ពេញ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់លោក ចេ​ត ផល្លា បានដាក់​ប៉ុស្តិ៍​ជជុះ​ចាំ​ស្ទាក់ចាប់​រថយន្ត​ដឹកជញ្ជូន​ជ្រូក​យកលុយ​ផ្ទុយ​ពី​ការ​រឹតបន្តឹង​របស់​ថ្នាក់លើ ហើយ​នៅមាន​រថយន្ត​ដឹក​មាន់ ទា និង​ស៊ុត ជាច្រើន​ប្រភេទ​ទៀត សុទ្ធសឹង​ជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​របស់លោក ចេ​ត ផល្លា។
​ក្រុម​ឈ្មួញ​អាច​ដំណើរ​ការរកស៊ី​ដឹកជញ្ជូន​ជ្រូក​ក្រហម​ចូលមក​កាប់​តាម​កុងស៊ី​នៅក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​អនាធិបតេយ្យ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ខឹងសម្បា​យ៉ាងខ្លាំង ព្រោះថា​ការបញ្ជូន​សាច់ជ្រូក​យកទៅលក់​ចែកចាយ​តាម​ទីផ្សារ​អាចធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​ដែល​ទាមទារ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ទប់ស្កាត់​បញ្ហា​នេះ​កុំ​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ជ្រូក​ក្រហម​មក​កាប់​នៅតាម​កុងស៊ី​ដោយ​គ្មាន​ការត្រួតពិនិត្យ ហើយ​យកទៅ​ចែកចាយ​តាម​ទីផ្សារ ព្រោះ​អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​បរិភោគ​មាន​ជំងឺ​ជាច្រើន​ប្រភេទ​។
​នៅ​ចំណុច​កុងស៊ី​ទាំង​២​កន្លែង​នេះ ក្រៅពី​ការនាំ​ចូល​ជ្រូក​ក្រហម​មក​លក់​ចែកចាយ​យ៉ាង​អនាធិបតេយ្យ គេ​សង្កេតឃើញ​មានការ​លួចលាក់​លេងល្បែង​ស៊ីសង​យ៉ាង​គគ្រឹកគគ្រេង​ផងដែរ គឺ​មិនដែល​រំខាន​ដល់​សមត្ថកិច្ច​និង​ជំនាញ​ពាក់ព័ន្ធ​នោះទេ បើទោះបីជា​គោលការណ៍​អាជ្ញាធរ​និង​សមត្ថកិច្ច​ត្រូវតែ​លុបបំបាត់​ភាព​អសកម្ម​នៃ​ការប្រព្រឹត្ត​ល្បែងស៊ីសង​ក៏ដោយ​។ គេ​ចង់ឃើញ​អភិបាល​រាជធានី​ភ្នំពេញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​កាប់​ជ្រូក​ក្រហម​នៅតាម​កុងស៊ី​ទាំងនោះ​ឡើងវិញ​ជាបន្ទាន់ ដើម្បី​ធានា​ចំពោះ​អនាម័យ​បរិស្ថាន​និង​បញ្ឈប់​ការកាប់​ជ្រូក​មាន​ជំងឺ​ដែល​នាំចូល​ពី​ស្រុក​យួន​និង​ស្រុក​សៀម​យ៉ាង​គគ្រឹកគគ្រេង​៕
08

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។