Social Icons

Wednesday, April 3, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អ្នកកាន់អំណាច​នៅតែ​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ធ្វើជា​ខែល​ផ្តើ​ន​ទៅនឹង​អនុសាសន៍​របស់​សហគម​ន៍​អន្តរជាតិ​


ក្រុមមន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ និង​ការបោះឆ្នោត​ក្នុងប្រទេស​កម្ពុជា​បាន កត់សម្គាល់ថា​គ្រប់​វេទិកាសាធារណៈ ក៏ដូចជា​នៅក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​នានា គឺ​អ្នកកាន់អំណាច និង​ក្រុម​មេដឹកនាំ​បក្ស​កាន់អំណាច​នៅ​កម្ពុជា​តែងតែ​លើកឡើងថា​ករណី​របស់​លោក សម រង្ស៊ី គឺជា​បញ្ហា​ផ្លូវច្បាប់​។ អ្នកកាន់អំណាច​និង​ក្រុម​មេដឹកនាំ​បក្ស​កាន់អំណាច​ក្នុងប្រទេស​កម្ពុជា​នៅតែ​និយាយ​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​ថា ករណី​លោក សម រង្ស៊ី ជា​បញ្ហា​ផ្លូវច្បាប់​ឬ​ជា​ភារកិច្ច​របស់​តុលាការ ហើយ​សម្រាប់​រដ្ឋាភិបាល​មិនអាច​លូកដៃ​ចូល​កិច្ចការ​របស់​ប្រព័ន្ធតុលាការ​បាន ទេ​។ ក៏ប៉ុន្តែ​ក្រុមអ្នកវិភាគ​បាន​វាយតម្លៃថា​អ្នកកាន់អំណាច និង​បក្ស​កាន់អំណាច​នៅតែ​បន្ត​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ធ្វើជា​ខែល​ដើម្បី​បិទបាំង​យុទ្ធសាស្ត្រ​ដ៏​អាក្រក់​របស់ខ្លួន​ក្នុងការ​ផាត់​លោក សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​សំខាន់​ចេញពី​ឆាកនយោបាយ​នៃ​ប្រទេស​កម្ពុជា​ក្រោយពេល​មើលឃើញថា​គណបក្ស ប្រឆាំង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​កាន់តែ​ច្រើនឡើងៗ​។​

​នៅក្នុង​ជំនួប​ដោយផ្ទាល់​ជាមួយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក កាលពី​ព្រលប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១២ នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន មិនបាន​ទទួលយក​សំណើ​របស់​សហរដ្ឋអាមេរិក​សុំឱ្យ​មានការ​លើកលែង​ការចោទប្រកាន់​ចំពោះ​អ្នកនយោបាយ​ប្រឆាំង​នោះទេ​។ នាយករដ្ឋមន្ត្រី ហ៊ុន សែន​បាន​ចំណាយពេល​ជិត​មួយ​ម៉ោង​ក្នុងការ​បកស្រាយ​ពន្យល់​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ពាក់ព័ន្ធ​នឹង​ករណី​លោក សម រង្ស៊ី បើទោះបី​សហគមន៍​អន្តរជាតិ និង​សហរដ្ឋអាមេរិក​បានដឹង​ការពិត​រួចទៅហើយ​ក៏ដោយ​។ ការឆ្លើយ​ដោះសា​របស់លោក ហ៊ុន សែន ចំពោះមុខ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា គឺជា​សក្ខីភាព​បង្ហាញថា​លោក ហ៊ុន សែន ផ្គើន​ទៅនឹង​អនុសាសន៍​របស់​សហគម​ន៍​អន្តរជាតិ ហើយ​មិនអាច​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុ​ជាមាន​ភាពរ​លូន​បានទេ​។ ជាពិសេស​បានធ្វើឱ្យ​កម្ពុជា​មានការ​លំបាក​យ៉ាងខ្លាំង​ក្នុងការ​ធ្វើ​សមា​ហរ​ណ កម្ម​ចូលទៅក្នុង​សហគមន៍​អន្តរជាតិ​ព្រោះ​កម្ពុ​ជាមាន​លទ្ធិ​ប្រជា​ធិ​ប​តេ យ្យ​ទន់ខ្សោយ មាន​អំពើ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​មានការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំង​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​។​
​ក្រៅពី​ប្រធានាធិបតី​អាមេរិក​គេ​នៅ​សង្កេតឃើញ​វេទិកា​ជាច្រើន​ទៀត ក៏បាន​លើកឡើង​អំពី​ករណី​លោក សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង​ដែរ ដោយ​គេ​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន លើកលែង​ការចោទប្រកាន់​លើ​លោក សម រង្ស៊ី ដោយ​បើកផ្លូវ​ឱ្យ​លោក សម រង្ស៊ី មក​ចូលរួម​ពេញលេញ​នៅក្នុង​ការបោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ឆាប់ៗ​ខាងមុខ​។ នាយករដ្ឋមន្ត្រី​បារាំង​លោក ជែ​ន​ម៉ាក អៃ​រ៉ូ​ត បានស្នើ​ដោយផ្ទាល់​ទៅកាន់​នាយករដ្ឋមន្ត្រី ហ៊ុន សែន សុំឱ្យ​មានការ​លើកលែង​ទោស​លោក សម រង្ស៊ី ដើម្បីឱ្យ​លោក បាន​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ បំពេញ​តួនាទី​ជា​មេដឹកនាំ​គណបក្សប្រឆាំង​។ ក៏ប៉ុន្តែ​សំណើ​របស់​នាយករដ្ឋមន្ត្រី​បារាំង​មិនត្រូវ​បាន​លោក ហ៊ុន សែន ឆ្លើយតប​ដោយ​វិជ្ជមាន​ទេ ហើយ​លើក​ហេតុផល​ថា​កម្ពុជា​កំពុងកាន់​មរណទុក្ខ​ក្នុង​ព្រះ​រាជពិធី​ដង្ហែ​ព្រះ​សព និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​រតន​កោដ្ឋ​សម្តេច​ព្រះបាទ​នរោត្តម សីហនុ ។ ចម្លើយ​យ៉ាង​ទទឹងទទែង​របស់លោក ហ៊ុន សែន គឺជា​សក្ខីភាព​បង្ហាញថា​លោក ហ៊ុន សែន ពុំមាន​ឆន្ទៈ​រក​ដំណោះស្រាយ​នយោបាយ​ដើម្បីឱ្យ​មានការ​បង្រួបបង្រួម​ជាតិ​តាម​ព្រះរាជតម្រិះ​ព្រះមហាវីរក្សត្រ​ឡើយ​។​
​ក្រុម​អ្នកសង្កេតការណ៍​បានកត់សម្គាល់​ទៀតថា កាលពី​ថ្ងៃទី​២៨​ខែមីនា ឆ្នាំ​២០១៣​កន្លងទៅ​ថ្មីៗ​នេះ​សហភាព​អន្តរ​សភា (IPU) ដែលមាន​សមាជិក ១៦២ ប្រទេស​បានចេញ​សេចក្តីថ្លែងការណ៍​ចុងក្រោយ​មួយ​ដោយ​ជំ​រុញឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​លើកលែង​ការចោទប្រកាន់​លោក សម រង្ស៊ី ដោយ​សំអាងថា​សកម្មភាព​រប​ស់លោក សម រង្ស៊ី គឺជា​រឿង​នយោបាយ ហើយ​តម្រុយ​បង្គោល​ព្រំដែន​ដែល​លោក សម រង្ស៊ី បាន​ដក​នោះ​មិនមែនជា​បង្គោល​ព្រំដែន​ផ្លូវការ​អ្វី​ឡើយ​។ សេចក្តីថ្លែងការណ៍​រប​ស់​សហភាព​អន្តរ​សភា​បានលើកឡើង​ទៀតថា ការដែល​មិនមាន​វត្តមាន​ប្រធាន​គណបក្សប្រឆាំង​ចូលរួម​ក្នុងការ​បោះឆ្នោត គឺជា​ផល​លំបាក​មួយ​ដើម្បីឱ្យ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់ថា​ការបោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ស្របតាម​បទដ្ឋាន​អន្តរជាតិ​។ ទាំង​សភា​អឺរ៉ុប​ទាំង​សហភាព​អន្តរ​សភា សមាជិក​ព្រឹទ្ធសភា​អាមេរិក សភា​អូស្ត្រាលី និង​ព្រឹទ្ធសភា​ហ្វីលីពីន សុទ្ធតែ​មិន​ទទួលយក​ការបកស្រាយ​របស់​រដ្ឋា​ភិ​បាល​លោក ហ៊ុន សែន ឡើយ​។
​តាមរយៈ​អនុសាសន៍ និង​ការជំរុញ​ម្តង​ហើយ​ម្តងទៀត​របស់​សហគមន៍​អន្តរជាតិ គឺជា​ភស្តុតាង​បង្ហាញថា​ស្ថាប័ន​អន្តរជាតិ និង​បណ្តា​ប្រទេស​ទាំងនោះ​មិន​ទទួលស្គាល់​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​ថា​កាត់ក្តី​ប្រកបដោយ​ភាព​ឯករាជ្យ​ឡើយ​។ ផ្ទុយទៅវិញ​គេ​បាន​វាយតម្លៃថា​ប្រព័ន្ធតុលាការ​ក្នុងប្រទេស​កម្ពុជា​ស្ថិតនៅក្រោម​សម្ពាធ​នយោបាយ ហើយ​ធ្វើ​អ្វីៗ​បម្រើ​តែ​ផលប្រយោជន៍​នយោបាយរ​បស់​អ្នកកាន់អំណាច និង​បក្ស​កាន់អំណាច​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ជាក់ស្តែង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ប្រព្រឹត្ត​កំហុសឆ្គង​ណាមួយ​ឡើយ ប៉ុន្តែ​តុលាការ​បាន​កាត់ទោស​លោ​ក​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​១២​ឆ្នាំ នៅក្នុង​សំណុំរឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ នៅ​ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ព្រមទាំង​សំណុំរឿង​ក្លែង​ឯកសារ​សាធារណៈ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​។ ចំណាត់ការ​របស់​តុលាការ​លើ​លោក សម រង្ស៊ី ត្រូវបាន​សហគមន៍​អន្តរជាតិ​វាយតម្លៃថា​ជា​រឿង​នយោបាយ​សុទ្ធសាធ ហើយ​ជា​ចេតនា​របស់​អ្នកកាន់អំណាច និង​គណបក្សកាន់អំណាច​ក្នុងការ​រារាំង​លោក សម រង្ស៊ី មិនឱ្យ​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ខែកក្កដា​ខាងមុខ​។​
​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការបោះឆ្នោត​ក្នុងប្រទេស​កម្ពុជា បាន​លើកឡើងថា​សម្ពាធ​របស់​សហ គម​ន៍​អន្តរជាតិ លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មួយ​រយៈពេល​ចុងក្រោយ នេះ​គឺជា​រឿង​មួយ​គួរឱ្យ​ចាប់អារម្មណ៍ ព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពុំមាន​ការគាំទ្រ​ដូច​កាលពីមុន​ទៀត​ទេ​។ នៅពេលដែល​រដ្ឋាភិបាល​កម្ពុជា​ប្រឈម​នឹង​សម្ពាធ​អន្តរជាតិ គឺជា​កង្វល់​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែងតែ​ផ្គើន​ទៅនឹង​អនុសាសន៍​របស់​សហគម​ន៍​អន្តរជាតិ មិន​ព្រម​កែទម្រង់​របៀបរបប​ដឹកនាំ​របស់ខ្លួន​។ ដូច្នេះ​នៅ​ទីបញ្ចប់​ទោះបី​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក ហ៊ុន សែន ទទួលបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ក៏​ជា​រឿង​ឥតន័យ​ដែរ ព្រោះ​ពុំមាន​ការទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ​។ មានន័យថា​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា គួរ​បន្ទន់ឥរិយាបថ​អនុវត្តន៍​តាម​អនុសាសន៍​របស់​សហគម​ន៍​អន្តរជាតិ គឺ​ត្រូវ​បើកផ្លូវ​ឱ្យ​លោក សម រង្ស៊ី វិល​ត្រឡប់មក​ចូលរួម​ក្នុងការ​បោះឆ្នោត​ដោយ​ពេញលេញ​និង​ប្រកបដោយ​សុវត្ថិភាព​។​
​សម្ពាធ​របស់​សហគម​ន៍​អន្តរជាតិ​មកលើ​រដ្ឋាភិបាល​កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់តាំងពី​ចុងឆ្នាំ​២០១២​រហូតមក​មិនមែនជា​រឿង​ធម្មតា​ទេ ព្រោះ​សហគមន៍​អន្តរជាតិ​ចង់ឃើញ​ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ជាពិសេស​អនុសាសន៍​របស់​ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្ត្រី​បារាំង​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​បញ្ហា​មួយ​ដែល​មជ្ឈដ្ឋាន​នានា​វាយតម្លៃថា​សហគម​ន៍​អន្តរជាតិ​បានដឹង​យ៉ាងច្បាស់​ថា​រដ្ឋាភិបាល​លោក ហ៊ុន សែន ដឹកនាំ​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ឡើយ​។ ការដែល​នាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រានចោល​សំណើ​របស់លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ច្រានចោល​សំណើ​របស់លោក ជែ​ន​ម៉ាក អៃ​រ៉ូ​ត នាយករដ្ឋមន្ត្រី​បារាំង​ដែល​ចង់ឱ្យ​លោក សម រង្ស៊ី វិល​មកកាន់​ប្រទេស​កម្ពុជា​វិញ គឺជា​ការផ្គើន​យ៉ាង​គឃ្លើន​។ ហេតុនេះហើយ​ទើប​រដ្ឋាភិបាល​លោក ហ៊ុន សែន បាត់បង់​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ និង​បាត់បង់​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​ផងដែរ គឺ​បច្ចុប្បន្ន​រដ្ឋាភិបាល​លោក ហ៊ុន សែន រំពឹង​ទៅលើ​ជំនួយ និង​ប្រាក់កម្ចី​ពី​ប្រទេស​ចិន​សម្រាប់​យកមកប្រើ​ប្រាស់​តាម​សេចក្តីត្រូវការ​របស់ខ្លួន​តែប៉ុណ្ណោះ​។
​ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន អាចធ្វើឱ្យ​បាត់បង់​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ពលរដ្ឋ​ព្រោះ​កន្លងមក​សហគមន៍​អន្តរជាតិ​ជាពិសេស​សហគមន៍​អឺរ៉ុប គឺជា​ម្ចាស់ជំនួយ​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ដោយ​ជំនួយ​របស់​សហគមន៍​អឺរ៉ុប​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​ពង្រឹង​ការគោរព​សិទ្ធិមនុស្ស ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ក្រីក្រ​តាម​តំបន់​ជនបទ​។ កន្លងមក​អង្គការសហប្រជាជាតិ​ក៏​ធ្លាប់បាន​ជំរុញ​ឱ្យ​រដ្ឋា​ភិ បាល​លោក ហ៊ុន សែន កែទម្រង់​ប្រ ព័ន្ធ​បោះឆ្នោត និង​ផ្លាស់ប្តូរ​សមាស ភាព​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ដើម្បីឱ្យ​ការបោះឆ្នោតជាតិ អាណត្តិ​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ ២០១៣​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ស្របតាម​បទដ្ឋាន​អន្តរជាតិ​។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ព្រម​អនុវត្តន៍​អនុសាសន៍​របស់លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី ដែលជា​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ទេ ហើយ​បែរជា​បើក​ការវាយប្រហារ​ទៅលើ​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ទៅវិញ​៕
02 (2)02 (1)

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។