Social Icons

Wednesday, April 3, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កំពុង​រក​ល្បិច​សព្វបែបយ៉ាង​ដើម្បី​ជួយ​ដល់​គណបក្សកាន់អំណាច​នៅពេល​បោះឆ្នោត​


ក្នុងខណៈដែល​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ជិត​ចូល​មកដល់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​ដែលមាន​លោក អុ​ឹ​ម សួស្តី ជា​ប្រធាន និង​លោក ទេព នីថា ជា​អគ្គលេខាធិការ​កំពុងរ​ក​ល្បិច​សព្វបែបយ៉ាង​ជួយ​ដល់​គណបក្ស​ប្រជាជន​ដែលជា​គណបក្សកាន់អំណាច​។ ល្បិចកល​របស់ គ​.​ជ​.​ប នៅពេលនេះ​គឺ​មិន​ខុសពី​ពេល​បោះឆ្នោត​កន្លងមក​នោះទេ ដោយ​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បាន​វាយតម្លៃ​ទុកជាមុន​ថា នៅក្នុង​ការបោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ អាចមាន​ភាពមិនប្រក្រតី​កើតឡើង​ធ្ងន់ធ្ងរ​ជាង​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៤ ខែកក្កដា ឆ្នាំ ២០០៨​ទៅទៀត​។ អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​នោះ​គឺអាច​មាន​ជនអន្តោប្រវេសន៍​យួន​ជាច្រើន​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ក្នុងខណៈដែល​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស​ត្រូវបាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង មន្ត្រី គ​.​ជ​.​ប ឃុបឃិត​ប្រើល្បិច​រារាំង​មិនឱ្យ​ពួកគាត់​ចូលរួម​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​។​

​ឥឡូវនេះ គ​.​ជ​.​ប ដែលមាន​លោក អឹ​ុ​ម សួស្តី ជា​ប្រធាន និង​លោក ទេព នីថា ជា​អគ្គលេខាធិការ​សំបូរ​ល្បិច​ខូច​បានប្រកាស​ឱ្យ​គណបក្សនយោបាយ​ដែល​ចង់​ចូលរួម​ក្នុងការ​បោះឆ្នោត​ត្រូវ​តម្កល់​ថវិកា ១៥​លាន​រៀល​។ ការតម្រូវ​របស់ គ​.​ជ​.​ប ឱ្យ​គណបក្សនយោបាយ​តម្កល់​ថវិកា​១៥​លាន​រៀល​បែបនេះ​ត្រូវបាន​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកសង្កេតការណ៍​ឯករាជ្យ​មួយចំនួន​រិះគន់ថា​ជា​សម្ពាធ​ទៅលើ​គណបក្សនយោបាយ​តូចៗ​ខណៈដែល​រដ្ឋ​មិនបាន​ជួយ​គាំទ្រ​ផ្នែក​ថវិកា​ដល់​គណបក្សនយោបាយ​ទាល់តែសោះ​។ ក្រុមមន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការបោះឆ្នោត​ក្នុងប្រទេស​កម្ពុជា​បានលើកឡើង​ថាគ​.​ជ​.​ប នៅតែ​រិះរក​ឧបាយកល​មិន​អស់​មិន​ហើយ ដើម្បីឱ្យ​បក្ស​ប្រជាជន​របស់លោក ហ៊ុន សែន មានប្រៀប​លើ​គណបក្ស​ដទៃ​។ ហេតុនេះ​គណបក្សនយោបាយ​នានា​ជាពិសេស​គណបក្សប្រឆាំង​ត្រូវ​តាមដាន​ឱ្យបាន​ដិតដល់​ចំពោះ​ល្បិច​ខូច​របស់លោក អុ​ឹ​ម សួស្តី និង ទេព នីថា ព្រោះ​បុគ្គល​ទាំងពីរ​នាក់​នេះ​មាន​ជំនាញ​ខាង​ប្រើ​ឧបាយកល​ជួយ​ដល់​គណបក្ស​ប្រជាជន​ច្រើន​អាណត្តិ​រួចមកហើយ ទើប​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ព្រម​ផ្លាស់ប្តូរ​ពួកគេ​ចេញពី​តំណែង​ប្រធាន និង​អគ្គលេខាធិការ គ​.​ជ​.​ប មិន​ឯករាជ្យ​។
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក្រោម​ការដឹកនាំ​របស់ អុ​ឹ​ម សួស្តី និង​ទេព នីថា បាន​ជូនដំណឹង​កាលពីពេល​ថ្មីៗ​នេះ​ឱ្យ​គណបក្សនយោបាយ​ដែលមាន​បំណង​ចូលរួម​ក្នុងការ​បោះឆ្នោត​ត្រូវ​តម្កល់​ប្រាក់​១៥​លាន​រៀល នៅឯ​រតនាគារជាតិ​។  ការតម្រូវ​ឱ្យ​គណបក្សនយោបាយ​តម្កល់​ប្រាក់​ជាមុន​បែបនេះ​បានធ្វើ​ឡើង​ដោយយោង​ទៅតាម​ច្បាប់បោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ ហើយ​ប្រាក់​តម្កល់​១៥​លាន​រៀល ឬ​ស្មើនឹង​៣៧០០​ដុល្លារ​អាមេរិក នឹងត្រូវ​បង្វិល​ជូនទៅ​កាន់​បក្ស​សាមី​វិញ​ដរាបណា​គណបក្ស​នោះ​ដណ្តើមបាន​ការគាំទ្រ​យ៉ាងតិច ៣ ភាគរយ នៃ​សំឡេងឆ្នោត​សរុប ឬ​បានទទួល​កៅអី​យ៉ាងតិច​ចំនួន​១​នៅក្នុង​រដ្ឋសភា​។ ប្រសិនបើ​ទទួលបាន​សំឡេង​តិចជាង​នេះ​ប្រាក់​នោះ​នឹងមិន​ត្រូវបាន​បង្វិល​ជូន​វិញ​ឡើយ ដោយ​បទបញ្ញត្តិ​នេះ​ត្រូវបាន​អ្នកសង្កេតការណ៍​បោះឆ្នោត​មួយចំនួន​វាយតម្លៃថា​ជា​សម្ពាធ​របស់ គ​.​ជ​.​ប ទៅលើ​គណបក្សនយោបាយ​តូចៗ​។
​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល បាន​លើកឡើងថា​ការតម្រូវ​ឱ្យ​តម្កល់​ប្រាក់​ជាមុន​នោះ គឺជា​ឧបសគ្គ​ធ្វើឱ្យ​គណ បក្សនយោបាយ​ជាច្រើន​មិនអាច​ចូលរួម​បោះឆ្នោត​បាន​។ លោក​បានលើកឡើង​ទៀតថា ជាក់ស្តែង​គណបក្សនយោបាយ​ដែល​ចុះឈ្មោះ​នៅ​ក្រសួងមហាផ្ទៃ​មាន​ដល់​ទៅ​ជាង​៤០​ប៉ុន្តែ​មានតែ​គណបក្ស​ប្រហែល​១០​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត ហើយ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​រដ្ឋ​មិនបាន​ផ្តល់​ការគាំទ្រ​ថវិកា​ដល់​គណបក្សនយោបាយ​ទេ​តែ​បែរជា​ដាក់​សម្ពាធ​ទៅលើ​គណបក្សនយោបាយ​ទាំងនោះ​ទៅវិញ​។ ស្រប​នឹង​ការលើកឡើង​របស់លោក គល់ បញ្ញា ដូចខាងលើ​នេះ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​មួយចំនួន បាន​រិះគន់ថា គ​.​ជ​.​ប របស់លោក អុ​ឹ​ម សួស្តី និង​ទេព នីថា មិន​ព្រម​លះបង់​ពុតត្បុត​អាក្រក់​ដើម្បីឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​បានឡើយ​។ មិនតែប៉ុណ្ណោះ គ​.​ជ​.​ប កំពុងតែបន្ត​ប្រើ​ស្នៀត​ដដែលៗ​ដើម្បី​រារាំង​ដល់​គណបក្សនយោបាយ​នានា​ដែលមាន​បំណង​ចូលរួម​ក្នុងការ​បោះឆ្នោត នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ ២០១៣​។​
​រហូតមកដល់​ពេលនេះ​គេ​មិនទាន់​ដឹងថា​មាន​គណបក្សនយោបាយ​ប៉ុន្មាន​ត្រូវ​ចូលរួម​ក្នុងការ​បោះឆ្នោតជាតិ​អាណត្តិ​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ ២០១៣​នោះទេ ព្រោះ​ការចុះឈ្មោះ​គណបក្សនយោបាយ និង​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ត្រូវ​ចូលមក​ដល់​នៅ​ដើមខែ​មេសា​នេះ​។ អង្គការ​ខុមហ្វ្រែល​គ្រោង ពង្រាយ​អ្នកសង្កេតការណ៍ ៦​ពាន់​នាក់​នៅ​ថ្ងៃទី​២៧ និង​ថ្ងៃទី​២៨ ខែកក្កដា ដើម្បី​ពិនិត្យមើល​ដំណើរការ​បោះឆ្នោត​។ ជាមួយគ្នានេះ​លោក អុ​ឹ​ម សួស្តី ប្រធាន គ​.​ជ​.​ប មិន​ឯករាជ្យ បាន​វាយតម្លៃ​ទុកជាមុន​ថា គ​.​ជ​.​ប មិន​សង្ឃឹមថា​មាន​អ្នក​សង្កេត ការណ៍​អន្តរជាតិ​ចូលរួម​ច្រើន​ទេ​សម្រាប់​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៥​នេះ ព្រោះ​កម្ពុជា​ចេះ​រៀបចំ​ខ្លួនឯង​បានល្អ​ហើយ​។ ក៏ប៉ុន្តែ​អ្នកវិភាគ​ឯករាជ្យ​បាន​លើក​ហេតុផល​ថា​ការដែល​អ្នកសង្កេតការ​ណ៍​អន្តរជាតិ មិន​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ គឺ​ដោយសារតែ​គេ​គ្មាន​ទំនុកចិត្ត​លើ គ​.​ជ​.​ប ដែលជា​ឧបករណ៍​របស់​គណបក្ស​កាន់អំណាច​។ ជាក់ស្តែង​សូម្បីតែ​អង្គការសហប្រជាជាតិ​ក៏​ជំរុញឱ្យមាន​ការកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​ផ្លាស់ប្តូរ​សមាសភាព​ថ្នាក់ដឹកនាំ គ​.​ជ​.​ប ដែរ ដើម្បីឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ស្របតាម​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ និង​ស្របទៅតាម​បទដ្ឋាន​អន្តរជាតិ​។​
​ទោះជា​យ៉ាងណា​បក្ស​សង្គ្រោះ​ជាតិ​ដែលជា​ការរួម​កម្លាំង​គ្នា​រវាង​គណបក្ស​សមរ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​កំពុង​ត្រៀម​ចូលរួម​ប្រកួតប្រជែង​សម្រាប់​ការបោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ពុំមាន​បញ្ហា​ក្នុងការ​តម្កល់​ប្រាក់​១៥​លាន​រៀល​នោះទេ​។ ផ្ទុយទៅវិញ​អ្វីដែល​បក្ស​សង្គ្រោះ​ជាតិ​ចង់បាន​គឺ​ការកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​និង​ផ្លាស់ប្តូរ​សមាសភាព​ថ្នាក់ដឹកនាំ គ​.​ជ​.​ប ឱ្យស្រប​ទៅតាម​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​។ លើស​នេះ​ទៅទៀត​សហគមន៍​អន្តរជាតិ​កំពុងតែ​ជំ​រុញឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បើកផ្លូវ​ឱ្យ​លោក សម រង្ស៊ី ចូលរួម​បោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​ករណី​របស់លោក សម រង្ស៊ី គឺជា​រឿង​នយោបាយ​សុទ្ធសាធ​។ ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​បើក​ច្រក​ឱ្យមាន​ដំណោះស្រាយ​ផ្នែក​នយោបាយ​ដើម្បី​លោក សម រង្ស៊ី វិល​ត្រឡប់មក​ចូលរួម​ក្នុងការ​បោះឆ្នោត​ទេនោះ គឺ​សហគមន៍​អន្តរជាតិ​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែលមាន​ភាពមិនប្រក្រតី​នោះឡើយ​៕
04 (1)04 (2)

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។