Social Icons

Tuesday, April 2, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សាលាខណ្ឌ​មានជ័យ​ធ្វើអំពើរអនាធិប្បតេយ្យយក​ផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម​ប្រមូល​លុយ​តាម​គ្រប់រូប​ភាពមិន​ខ្វល់​ពី​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​

​ប្រជាពលរដ្ឋ​រាប់សិប​គ្រួសារ​រស់នៅ​សង្កាត់​ច្បារអំពៅ ២ តាម​បណ្តោយ​ផ្លូវ​លេខ​៦២០ បាន​រងទុក្ខវេទនា ដោយសារ​អាជ្ញាធរ​ខណ្ឌ និង​សង្កាត់ និង​គណៈកម្មការ​ផ្សារ​ច្បារអំពៅ ដែល​បាន​យក​ផ្លូវ​សាធារណៈ​យកទៅ​ធ្វើ​អាជីវក​ម្មយ៉ាង​អនាធិបតេយ្យ​មិន​ខ្វល់ខ្វាយ​ពី​ផលប៉ះពាល់​របស់​ប្រជាពលរដ្ឋ​នោះទេ ហើយ​បញ្ហា​នេះ​លោក គួច ចំរើន ដែលជា​អភិបាលខណ្ឌ​មានជ័យ ចេះតែ​រក្សា​ភាព​ស្ងៀមស្ងាត់​យូរ​មកហើយ មិនដែល​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ បញ្ហា​ដែល​ប្រជាពលរដ្ឋ​កំពុង​ជួបប្រទះ​នោះទេ គឺ​មន្ត្រី​និង​អាជ្ញាធរ​ពាក់ ព័ន្ធ​គិតតែ​ម្យ៉ាង​គត់​ធ្វើយ៉ាងណា​ឲ្យ​តែ​ពួកគេ​អាច​ប្រមូល​លុយ​យកទៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។​

​តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ផ្លូវ​លេខ ៦២០​ដែលជា​ផ្លូវ​សាធារណៈ បម្រើ​ឲ្យ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​បែរជា​ត្រូវបាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យកទៅ​ជួល​ឲ្យ​ក្រុមអាជីវករ​យកទៅ​ធ្វើជា​កន្លែង​លក់ដូរ​យ៉ាង​អនាធិបតេយ្យ​បំផុត ហើយ​ក្រុម​សន្តិសុខ​សង្កាត់​ច្បារអំពៅ​២ ក៏បាន​យក​ផ្លូវ​សាធារណៈ​មួយចំនួនទៀត ធ្វើជា​ចំណត​ម៉ូតូ​សម្រាប់​ប្រមូល​លុយ​យ៉ាង គគ្រឹកគគ្រេង​។​ជា​រៀងរាល់ថ្ងៃ​ក្រុមអាជីវករ​បាននាំគ្នា​ទៅ​លក់ដូរ​ដោយ​ជួល​តូប​ជាប្រចាំ​ខែ ឬ​ប្រចាំថ្ងៃ​ហើយ​មានការ​បង់ប្រាក់​ថ្លៃ​ភាស៊ី​អនាម័យ ភាស៊ី​សណ្តាប់ធ្នាប់ និង​ភាស៊ី​សន្តិសុខ​ផ្សេងៗ​ទៀត ដែល​មន្ត្រី​និង​អាជ្ញាធរ​ខណ្ឌ សង្កាត់ មានឱកាស​ប្រមូល​លុយ​ពី​ការយក​ផ្លូវ​សាធារណៈ​ទៅធ្វើ​អាជីវក​ម្មយ៉ាង​ងាយស្រួល​បំផុត ហើយ​ប្រភព​ចំណូល​ដែល​បានមកពី​ការជួល​តូប ឬ​ថ្លែ​ភាស៊ី​ផ្សេងៗ​មាន​ទំហំធំធេង​។
​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា​ក្រុមអាជីវករ​ដែល​បាន​លក់ដូរ​នៅលើ​ផ្លូវ​សាធារណៈ​ទាំងនោះ បាន​ចោល​ឥ​វ៉ាន់​រាយប៉ាយ​ពេញ​ផ្លូវ​បង្កើត ឲ្យ​មាន​ភក់ជ្រាំ ក្លិនស្អុយ ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​នៅ​ជុំវិញ​ផ្សារ​ច្បារអំពៅ​ហើយ​នៅ​ពេលយប់ឡើង ក្រុមអាជីវករ​ត្រឡប់ទៅផ្ទះ​វិញ​ពួកគេ​បាន​ទុក​គ្រែ​សម្រាប់​លក់ដូរ​នៅ​រាយប៉ាយ​ពេញ​ផ្លូវ​ប៉ះពាល់​ដល់​ការធ្វើដំណើរ​ចេញចូល​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ច្រើន​ឆ្នាំ​មកហើយ​គេ​មិនដែល​អាជ្ញាធរ​យកចិត្តទុកដាក់​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​លេខ​៦២០ ទៅតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នោះទេ​។ ជាពិសេស​អាជ្ញាធរ​សង្កា​ត់​ច្បារអំពៅ​២ មិនដែល​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ផល​លំបាក​របស់​ប្រជាពលរដ្ឋ​នោះទេ បើទោះបីជា​ញឹកញាប់​តំណាង​ប្រជាពលរដ្ឋ​បាននាំគ្នា​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​សម្របសម្រួល​បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចេញចូល​ផ្ទះសម្បែង​សឹង​រាប់​ភ្លេច​ទៅហើយ​ក៏ដោយ គឺ​គេ​យល់ថា​ព្រោះតែ​បញ្ហា​ផលប្រយោជន៍ មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ការរិះគន់​ឬ​ការសុំ​អន្តរាគមន៍​អ្វី​ឡើយ​។​
​ជាធម្មតា​សាលា​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​មន្ត្រី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យកចិត្តទុកដាក់​រក្សា​សណ្តាប់ ធ្នាប់​សាធារណៈ ហើយ​ដាច់ខាត​មិន​ត្រូវយក​ផ្លូវ​សាធារណៈ​ទៅធ្វើ​អាជីវករ​ជួល​ឲ្យ​អាជីវក​រដាក់​តូប​លក់ដូរ ឬ​យក​ផ្លូវ​សាធារណៈ​ទៅធ្វើជា​កន្លែង ផ្ញើ​ម៉ូតូ ប៉ះពាល់​ដល់​ការធ្វើដំណើរ​ក៏ដូចជា​ការចេញចូល​ផ្ទះសម្បែង​ពលរដ្ឋ​នោះទេ​។ ប៉ុន្តែ​អាជ្ញាធរ​ខណ្ឌមានជ័យ ក្រោម​ការដឹកនាំ​របស់​លោក គួច ចំរើន នៅតែ​ធ្វើ​មិនដឹង​មិន ឮ​ចំពោះ​បញ្ហា​នេះ​ដូច​រូបភាព​ជាក់ស្តែង គឺមាន​ការយក​ផ្លូវ​លេខ ៦២០ ទៅ​ជួល​ឲ្យ​ក្រុមអាជីវករ​ដាក់​គ្រែ​លក់ដូរ​រាយប៉ាយ​ពេញ​ផ្លូវ​នៅ ពេល​ថ្ងៃ រហូតដល់​ពេលយប់​ក្រុមអាជីវករ​ទាំងនោះ ត្រឡប់ទៅផ្ទះ​វិញ  ទុក​គ្រែ​លក់ដូរ​នៅតែ​រាយប៉ាយ​ពេញ ផ្លូវ​រកតែ​ធ្វើដំណើរ ចេញចូល​ផ្ទះសម្បែង​មិនកើត​។ ដោយឡែក​មន្ត្រី​សណ្តាប់ធ្នាប់​សង្កាត់​ច្បារអំពៅ ២ បែរជា​សុខ​ស្រួល​ក្នុង​ការយក​ផ្លូវ​ទៅ​ជួល​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​កន្លែងផ្ញើកង់ ម៉ូតូ យ៉ាង​អនាធិបតេយ្យ ហើយ​ប្រភព​ចំណូល​ដែល​បានមកពី​ការផ្ញើ​កង់ ម៉ូតូ នេះ​មាន​ច្រើនសន្ធឹក​សន្ធាប់​ដែល​មន្ត្រីសង្កាត់​និង​សណ្តាប់ធ្នាប់​ខណ្ឌ​ឃុបឃិត​គ្នា​យកទៅ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ត្រជាក់ចិត្ត​បំផុត​។​
​ស្ថានភាព​សណ្តាប់ធ្នាប់​នៅក្នុង​សង្កាត់​ច្បារអំពៅ​២ ជាពិសេស​នៅ​ជុំវិញ​បរិវេណ​ផ្សារ​ច្បារអំពៅ​មាន​ភាពអនាធិបតេយ្យ​ខ្លាំង​បំផុត នាំ​ឲ្យ​កកស្ទះ​ចរាចរណ៍​ប៉ះពាល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​រកតែ​ផ្លូវចេញចូល​ផ្ទះសម្បែង​គ្មាន​ផង បើ​ដូច្នេះ​តើ​ពលរដ្ឋ​អាច​ជឿជាក់​លើ​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ដែល​អភិបាល​រាជធានី​ភ្នំពេញ ធ្លាប់បាន​ប្រកូក​ប្រកាស​ដោយ​របៀប​ណា​។ គេ​ចង់ឃើញ​សាលា​រាជធានី ភ្នំពេញ ដែល​គ្រោង​ធ្វើការ​ផ្លាស់ប្តូរ​សមាសភាព​ដឹកនាំ​នាពេល​ខាងមុខនេះ​ចុះ​ត្រួត​ពិនិត្យមើល​ផលប៉ះពាល់ ចំពោះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាមផ្លូវ​លេខ​៦២០ និង​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះសម្បែង​នៅ​ជុំវិញ​ផ្សារ​ច្បារអំពៅ​ឡើងវិញ​ផង​កុំ​ឲ្យ​ពួកគាត់​រងទុក្ខវេទនា​ដោយសារ មន្ត្រី សាលាខណ្ឌ​មានជ័យ និង សាលាសង្កាត់​ច្បារអំពៅ ២ យក​ផ្លូវ​ទៅធ្វើ​អាជីវ​កម្មជួល​ឲ្យ​អាជីវករ​លក់ដូរ ឬ​ធ្វើជា​កន្លែងផ្ញើកង់ ម៉ូតូ ប្រមូល​ផលប្រយោជន៍​តទៅទៀត ៕
Microsoft Office 2000

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។