Social Icons

Tuesday, April 2, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

មន្ត្រី​កាំកុងត្រូល​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ប្រើ​អំណាច​ជំរិត​ទារលុយ​ពី​ក្រុមកម្មករ​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​ស្រេច​តែ​អំពើ​ចិត្ត​


​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​មាន​សមត្ថកិច្ច​ពី​បណ្តា​ស្ថាប័ន​ជាច្រើន​ឈរជើង​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រិះគន់​ជា​បន្តបន្ទាប់ ហើយ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ចាត់វិធានការ ទប់ស្កាត់​ជាបន្ទាន់​។ ក្នុងចំណោម​សមត្ថកិច្ច​ពុករលួយ​ដែលជា​ឈ្លើង​ជញ្ជក់​ឈាម​ប្រជាពលរដ្ឋ​ក្រីក្រ​រកស៊ី​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​ដើម្បី​បាន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​មានដូចជា​សមត្ថកិច្ច​គ​យ កាំកុងត្រូល​និង នគរបាល​បង្ក្រាប​បទ​ល្មើស​សេដ្ឋកិច្ច​ជាដើម​។ ជាពិសេស​នៅ​តំបន់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គេ​សង្កេតឃើញ​សមត្ថកិច្ច​កាំកុងត្រូល​ធ្វើបាប​ប្រជាពលរដ្ឋ​ក្រីក្រ​ដែលជា​កម្មករ​អូស​រទេះ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​យោគយល់​បន្តិច​ណា​ឡើយ​។ ប្រការនេះ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​កាន់តែខ្លាំង​ក្នុង​ជីវភាព រស់នៅ​ប្រចាំថ្ងៃ ព្រោះ​ជួនកាល​ប្រាក់ចំណូល​ដែល​ពួកគាត់​រកបាន​គ្រាន់តែ​បង់​ឱ្យ​សមត្ថកិច្ច​ពុករលួយ​ស្ទើរតែ​មិន​គ្រប់ ដូច្នេះ​ជីវភាព​ពួកគាត់​កាន់តែ​យ៉ាប់​យឺ​ុ​ន​ថែមទៀត​។

ប្រភពពី​កម្មករ​អូស​រទេះ​ជញ្ជូន​ទំនិញ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​បានឱ្យដឹង​ថាស​ម​ត្ថ​កិច្ច​កាំកុងត្រូល​ជំរិត​យកលុយ​ពី​ពួកគាត់​ជា​រៀងរាល់ថ្ងៃ​ដោយ​តម្រូវឱ្យ​ពួកគាត់​បង់លុយ​ថ្លៃ​ក្បាលរទេះ​ចាប់ពី​៥០​បាត​ដល់​៥០០​បាត ស្រេច​តែ​ការកំណត់​របស់​ពួកគេ​។ មន្ត្រី​កាំកុងត្រូល​ទាំងនោះ​គាបសង្កត់​តែ​លើ​ប្រជាពលរដ្ឋ​ក្រី ក្រ​ប៉ុណ្ណោះ រីឯ​ឈ្មួញ​ធំៗ​ពួកគេ​បែរជា​ធូររលុង​ដើម្បី​ផលប្រយោជន៍​ទៅវិញ ព្រោះ​ជួនកាល​ឈ្មួញ​គ្រាន់តែ​ហុច​ប័ណ្ណ​សម្គាល់​ទៅឱ្យ​សមត្ថកិច្ច​កាំកុងត្រូល ហើយ​រង់ចាំ​ទូទាត់​នៅពេល​ក្រោយ​។ កម្មករ​ក្រីក្រ​អូស​រទេះ​ជញ្ជូន​ទំនិញ​បន្តិចបន្តួច​ត្រូវបាន​មន្ត្រី​កាំកុងត្រូល​កំណត់ឱ្យ​បង់លុយ​យ៉ាង​ទៀងទាត់ ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ​ធំៗ​អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ជាពិសេស​ការបង្ក​ប់ទំ​និ​ញ​ខុសច្បាប់​និង ទំនិញគេចពន្ធ​។ ជាក់ស្តែង​ទំនិញ​ខ្លះ​មាន​ក្រុមហ៊ុន​មួយចំនួន​ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល​រួចទៅហើយ ប៉ុន្តែ​មន្ត្រី​កាំកុងត្រូល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត​បាន​ឃុបឃិត​អនុញ្ញាតឱ្យ​ឈ្មួញ​ខិលខូច​នាំចូល​តាម​អំពើ​ចិត្ត​។​
​ប្រភព​បានឱ្យដឹង​ទៀតថា​រទេះដឹក​ជញ្ជូន​ទំនិញ​ធំៗ​ត្រូវ​បង់លុយ​ពី​៥០០​បាត ទៅ​១០០០​បាត ប៉ុន្តែ​ពួកគេ​អាច​ទូទាត់​ជាមួយ​សមត្ថកិច្ច​នៅពេល​ក្រោយ ដោយ​ពុំមាន​ការរំខាន​អ្វី​ទាំងអស់ គឺ​ទាំង​មន្ត្រី​កាំកុងត្រូល​និង​មន្ត្រី​គយ​មានការ​អនុគ្រោះ​ដល់​ក្រុម​ឈ្មួញ​ទាំងនោះ​គ្រប់ពេលវេលា​។ ចំណែក​រថយន្ត​ដឹកទំនិញ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​វិញ​ត្រូវ ទូទាត់​ជាមួយ​មន្ត្រី​គយ​ជា​ប្រចាំខែ​ដោយ​ក្នុង​មួយ​រថយន្ត​ត្រូវ​បង់​ចាប់ពី​១៦០០​បាត ហើយ​ជា​រៀងរាល់ថ្ងៃ​មាន​រថយន្ត​ដឹកទំនិញ​រាប់រយ​គ្រឿង​ឯណោះ​។ រថយន្ត​ដឹកទំនិញ​ទាំងនោះ​ជា​ប្រភព​ចំណូល​របស់​មន្ត្រី​កាំកុងត្រូល និង​សមត្ថកិច្ច​គយ​ពុករលួយ ហើយ​រហូតមក​ដល់ពេលនេះ​មិនដែល​ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់លោក ឱម យុ​ិ​ន​ទៀង និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ស៊ើបអង្កេត​ម្តងណា​ឡើយ​។ ប្រការ​នេះហើយ​ដែល​សមត្ថកិច្ច​គយ និង​កាំកុងត្រូល​ពុករលួយ​ជិះជាន់​ធ្វើបាប​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​ជា​កម្មករ​អូស​រទេះ​តាម​អំពើ​ចិត្ត ហើយ​ពួកគេ​ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ​បើកដៃ​ឱ្យ​ឈ្មួញ​នាំ​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ចូល​ស្រុក​ខ្មែរ​។​
​តាម​សេចក្តីរាយការណ៍​ប្រជាពលរដ្ឋ​បានឱ្យដឹង​ទៀតថា​សមត្ថ​កិច្ច​កាំកុងត្រូល​ឈរជើង​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឬ​ហៅថា​ច្រក​ប្រាសាទ​កំពូល​៣​នោះ មាន​លោក អ៊ុត សុភាព ជា​ប្រធាន និង​លោក ស៊ាន ស៊ី​ណាត ជា​ប្រធាន​ក្រុម ព្រមទាំង​បក្ខពួក​ពីរ​នាក់​ទៀត​។ មន្ត្រី​កាំកុងត្រូល​ទាំងអស់នេះ​ឈរជើង​ចាំ​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​ជា​រៀងរាល់ថ្ងៃ ហើយ​ពុំមាន​ពលរដ្ឋ​ណា​អាច​តវ៉ា​បានឡើយ គឺ​ត្រូវតែ​បង់លុយ​តាម​ការកំណត់​ជាប្រចាំ ទើប​អាច​អូស​រទេះ​ជញ្ជូន​ទំនិញ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​។ ក្នុងនោះ​លោក អ៊ុត សុភាព ដែលជា​ប្រធាន​កាំកុងត្រូល​ប្រចាំ​ច្រកព្រំដែន​ប៉ោយប៉ែត​ត្រូវបាន​គេ​ដឹងថា​ផ្តល់​អំណាច​ដល់​ប្រធាន​ក្រុម និង​បក្ខពួក​ឱ្យធ្វើ​សកម្មភាព​ជំរិត​យកលុយ​ពី​ពលរដ្ឋ​តាម​អំពើ​ចិត្ត​។ ចំណែក​លោក អ៊ុត សុភាព ខ្លួនឯង​មិនសូវ​ឃើញ​មុខ​ប្រចាំការ​ប៉ុន្មាន​ទេ គឺ ភាគច្រើន​គេ​ឃើញ​បុគ្គល​នោះ​អង្គុយ​លេងល្បែង​ក្នុង​កាស៊ីណូ​យ៉ាង​ត្រជាក់ចិត្ត​បំផុត​។ ជា​ញឹកញាប់​គេ​ឃើញ​លោក អ៊ុត សុភាព ទៅ​អើត​កន្លែង​តែមួយ​ភ្លែតៗ​ប៉ុណ្ណោះ​បន្ទាប់មក​គាត់​ទៅលេង​ល្បែង​ក្នុង​កាស៊ីណូ​យ៉ាង​រំភើយ​រង់ចាំ​កូនចៅ​ក្រោម​ឱវាទ​ប្រមូល​លុយ​យកទៅឱ្យ​ចាត់ចែង​បែងចែក​តាម​ការគួរ​។​
​ប្រជាពលរដ្ឋ​ដែលជា​កម្មករ​អូស​រទេះ​ជញ្ជូន​ទំនិញ​បន្តិចបន្តួច​ដើម្បី​បាន​ប្រាក់ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ បានឱ្យដឹងថា ពួកគាត់​ជួប​ការលំបាក​ខ្លាំងណាស់ ដោយសារ​សមត្ថកិច្ច​ច្រកព្រំដែន​គាប សង្កត់​ហួសហេតុ​ពេក​។ បើ​និយាយ​ពី​សមត្ថកិច្ច​គយ​គឺ​លោក ឈួន ហៃ​ប្រធាន​ស្នាក់ការ​គយ​ច្រកព្រំដែន​ប៉ោយប៉ែត​បណ្តោយឱ្យ​កូនចៅ​ក្រោម ឱវាទ​ជំរិត​យកលុយ​ពី​ពួកគាត់​ស្រេច​តែ​អំពើ​ចិត្ត ធ្វើឱ្យ​ពួកគាត់​ស្ទើរតែ​គ្មាន​សល់​លុយ​សម្រាប់​ទិញ​អង្ករ​ច្រក​ឆ្នាំង​។ បើ​និយាយ​ពី​សមត្ថកិច្ច​កាំកុងត្រូល​វិញ​គឺ​លោក អ៊ុត សុភាព​ប្រធាន​កាំកុងត្រូល​ប្រចាំ​ច្រកព្រំដែន​មិនដែល​ចេះ​យោគយល់​ដល់​កម្ម​ករក្រី​ក្រ​ដែល​រក​មួយថ្ងៃ​សម្រាប់​រស់​មួយថ្ងៃ​នោះទេ គឺ​គេ​តម្រូវឱ្យ​បង់លុយ​តាម​ការកំណត់​។ បើ​មិន​ដូច្នេះ​ទេ​គេ​នឹង​រក​លេស​ផ្សេងៗ​ដើម្បី​ឃាត់​រទេះ​ទំនិញ​របស់​ពួកគាត់​ទុកជា​ច្រើន​ម៉ោង​ដើម្បី​ជាការ​ព្រមាន ប្រការនេះ​កំពុងតែ​ធ្វើឱ្យ​ពួកគាត់​មានការ​ឈឺចាប់​យ៉ាងខ្លាំង ព្រោះ​សមត្ថកិច្ច​ប្រចាំ​ច្រកព្រំដែន​ប្រព្រឹត្ត​អំពើពុករលួយ​ធ្វើបាប​ប្រជាពលរដ្ឋ​ក្រីក្រ​យ៉ាង​គួរឱ្យ​ស្អប់ខ្ពើម​បំផុត​។​
​ប្រភពពី​សមត្ថកិច្ច​តូចតាច​ប្រចាំ​ច្រកព្រំដែន​ប៉ោយប៉ែត​បាន​រិះគន់ថា​លោក អ៊ុត សុភាព ប្រធាន​កាំកុងត្រូល​ច្រកទ្វារ​ប៉ោយប៉ែត និង​បក្ខពួក​ធ្វើ​អ្វីៗ​សព្វបែបយ៉ាង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​ធ្វើការ​គាបសង្កត់​ដល់ក​ម្មករ​អូស​រទេះ​យ៉ាង​កំរោល​បំផុត​។ អំពើពុករលួយ​របស់​លោក អ៊ុត សុភាព និង​បក្ខពួក​មិនមែនជា​រឿង​តូចតាច​ទេ ព្រោះ​ជា​រៀងរាល់ថ្ងៃ​ពួកគេ​បើកដៃ​ឱ្យ​ឈ្មួញ​នាំ​សាច់មាន់ និង​ប្រហិត​ខូចគុណភាព​ព្រមទាំង​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​។ ប្រការនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនត្រូវ​មើលរំលង​ទេ​ព្រោះ​ដោយសារតែ​អំពើពុករលួយ​របស់​ម​ន្ត្រី​កាំកុងត្រូល​ច្រកព្រំដែន​ប៉ោយប៉ែត​ទើប​ឈ្មួញ​អាច​នាំ​ទំនិញ​និង​ចំណីអាហារ​ខូចគុណភាព​មក​ចែកចាយ​ពេញទី​ផ្សារ​ស្រុក​ខ្មែរ​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ​ខ្មែរ​ដែលជា​អ្នក​ទទួលទាន​។ ហេតុនេះ​ល្មម​ដល់​ពេលដែល​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​លើ​មន្ត្រី​កាំកុងត្រូល​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ដោយ​មិនត្រូវ​មើលរំលង​ឡើយ បើ​មិន​ដូច្នេះ​ទេ​ពួកគេ​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើ​ពុករ​លួ​ួ​យ​ហើយ​បើកដៃ​ឱ្យ​ឈ្មួញ ខិលខូច​នាំ​ទំនិញ​ខូចគុណភាព​យកមក​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​គឃ្លើន​ជាមិនខាន​៕
04 (1)04 (2)

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។