Social Icons

Tuesday, April 2, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ពលករ​ចំណាកស្រុក​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី​ដើម្បី​ភាព​រីកចម្រើន​ជឿនលឿន​ដូច​បណ្តា​ប្រទេស​ដទៃ​


ជា​រឿង​មួយ​គួរ​ឲ្យ​រំភើប​រីករាយ​យ៉ាងខ្លាំង​នៅពេលដែល​ក្រុម​ពលករ​ចំណាកស្រុក​ស្របច្បាប់​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​បានបង្ហាញ អំពី​ទឹកចិត្ត​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ចំពោះ​គោលនយោបាយ​ការងារ​របស់​គណ បក្ស​សង្គ្រោះ​ជាតិ ដែលមាន​ទិសដៅ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​រាស្ត្រ​ខ្មែរ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​ពលរដ្ឋ ដើម្បី​ងាយស្រួល​ស្វែងរក​ការងារ​ធ្វើ​មាន​ប្រាក់ចំណូល រស់នៅ​សមរម្យ​ដូច​ពាក្យចាស់​ពោល ថា​ជួញ​ជិត​ជាជាង​ជួញ​ឆ្ងាយ ហើយ នៅពេល​មាន​គោលនយោបាយ​ការងារ​ដឹកនាំ​ប្រទេសជាតិ​ដោយ​ត្រឹមត្រូវ​ពលករ​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​លក់​កម្លាំង​ពលកម្ម​នៅក្រៅ​ប្រ​ទ េ​ស​ទាំងនោះ​ប្រាថ្នា​ចង់​វិល​ត្រឡប់មក​រស់នៅ​ស្រុកកំណើត​វិញ​។​

កាលពីដើម​ខែមីនា ឆ្នាំ​២០១៣ កន្លងទៅនេះ​ប្រតិភូ​បក្ស​សង្គ្រោះ ជាតិ​ដែល​ដឹកនាំ​ដោយ​លោក កឹម សុខា បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ដែល​នៅ​ទីនោះ​បាន​ជួប​ជាមួយ​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​ងា​រ​នៅ​ក្រុង​ស៊េ​អូ​ល មាន​ចំនួន​សរុប​ប្រមាណ​៣​ម៉ឺន​នាក់ ហើយ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង បានធ្វើ​ការងារ​ក្នុង​កសិដ្ឋាន​រោងចក្រ និង​នៅតាម​ផ្ទះ ដែល​ពួកគេ​អាច​រកប្រាក់​ចំណូល​ក្នុង​មួយខែ​ប្រមាណ ២៨០០​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​ការ​ឃ្លាតឆ្ងាយ​ពី​ផ្ទះសម្បែង​មិនបាន​ធ្វើ​ឲ្យ​ពួកគេ​ស្រណុកចិត្ត​នោះទេ គឺ​ប្រា ថ្នា​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ ឆ្នោត ឡើង​ដឹកនាំ​ប្រទេស​កម្ពុជា ដើម្បី​មានឱកាស​រៀបចំ​គោ​លន​យោ បាយ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ផ្តល់ឱកាស​ឲ្យ​ពួកគេ​វិលត្រឡប់​មកកាន់​ស្រុកកំណើត​វិញ​ធ្វើការ​ងារ​ដែល មាន​ប្រាក់ខែ​សមរម្យ​ស្របតាម​សមត្ថ ភាព​និង​បាន​នៅ​ជិត​ក្រុមគ្រួសារ​។ ពលករ​ខ្មែរ​បាន​បញ្ជាក់ថា ការធ្វើ​ចំណាកស្រុក​មក​លក់​កម្លាំង​ពលកម្ម​នៅក្រៅ​ប្រទេស​អាច​ចាត់ទុកជា​រឿង ប្រថុយប្រថាន​មួយ​ដែល​ពលករ​អស់ទាំងនោះ​មិន​ចង់​ធ្វើ​ទេ ប៉ុន្តែ​ស្ថានភាព​ចាំបាច់​បាន​បង្ខំ​ឲ្យ​ពួកគេ​ចេញ​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​យ៉ាង​លំបាកលំបិន​បំផុត​។​
​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស កម្ពុជា​ជួប​ផល​លំបាក​ធំធេង​ដោយសារតែ​នៅក្នុង​ប្រទេស​កម្ពុជា មិនមាន​ការងារ​ធ្វើ​គ្រប់គ្រាន់ និង​គ្មាន​ប្រាក់ខែ​សមរម្យ​ដែល​ពួកគេ​អាច​យកមក​ទ្រទ្រង់​ជីវភាព​រស់នៅ​បាន ទេ​។ ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​លង់ ខ្លួន​ក្នុង​ភាពក្រីក្រ​យ៉ាងជ្រៅ គ្មាន​ប្រាក់ចំណូល និង​ការងារ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ទើប​គេ​សង្កេតឃើញ ពលករ​ខ្មែរ​ទាំង​ខុសច្បាប់ និង​ស្របច្បាប់​បានធ្វើ​ចំណាកស្រុក​ទៅ​លក់​កម្លាំង​ពលកម្ម​នៅក្រៅ​ប្រទេស​តាមតែ​ឱកាស​ដែល​ពួកគេ​អាចធ្វើ​បាន​។ កត្តា​ការងារ គឺជា​រឿង​ចាំបាច់​ដែល​មេ ដឹកនាំ​ត្រូវ​គិតគូរ​ធ្វើយ៉ាងណា​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​មានការ​ងារ​ធ្វើ​តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ការអូសទាញ​អ្នកវិនិយោគទុន​ឲ្យ មករក​ស៊ី​បង្កើត​រោងចក្រ បង្កើត​ការងារ​សម្រាប់​កូន​ខ្មែរ ប៉ុន្តែ​ទាមទារ​ឲ្យ​យើង​សម្រិតសម្រាំង​ជ្រើស​រើសយក​ក្រុម​អ្នកវិនិយោគទុន​ល្អៗ​ទើប​អាច​ទទួលបាន​ផលចំណេញ ពី​ការបង្កើត​ការងារ​និង​មានការ​អភិវឌ្ឍន៍​ត្រឹមត្រូវ មិន​បង្ក​ផលប៉ះពាល់​ដល់​ពលរដ្ឋ​។​
​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើការ​ប្រកាស​ជា​សាធារណៈ​សម្រាប់​គោលនយោបាយ​ដំឡើង​ប្រាក់ខែ​ជូន​កម្មករ កម្មការិនី ប្រមាណ​១៥០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ បូករួម​ជាមួយ​ប្រាក់​អត្ថប្រយោជន៍​និង​ប្រាក់​បន្ទាប់បន្សំ​ផ្សេងៗ​ទៀត ហើយ​សម្រាប់​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ អាច​ទទួលបាន​ប្រាក់ខែ​ចំនួន​២៥០​ដុល្លារ ឬ​ប្រហាក់ប្រហែល​១​លាន​រៀល ក្នុង​មួយខែ​ហើយ​ក្នុងនោះ​សូម្បីតែ​ចាស់ជរា​ចាប់ពី​អាយុ ៦៥​ឆ្នាំ​ឡើងទៅ ក៏​អាច​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ផ្នែក​សេវា​សង្គមកិច្ច​ចំនួន ៤​ម៉ឺន​រៀល សម្រាប់​ម្នាក់ៗ​ផងដែរ​។ គោលនយោបាយ​របស់​ប​ក្ស​សង្គ្រោះ​ជាតិ ដែលមាន​លោក​ប្រធាន សម រង្ស៊ី ជា​មេដឹកនាំ​ដ៏​ឧត្តុង្គឧត្តម​បានគិត​គូរ​ពី​កត្តា​សំខាន់ៗ​ជាច្រើន ដើម្បី​ជួយ ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ​មាន​ភាពថ្លៃថ្នូរ​សម រម្យ​ខណៈដែល​គេ​មើលឃើញ​យ៉ាងច្បាស់​ក្រឡែត​ថា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន មិនបាន​គិត គូរ​ដល់​បញ្ហា​នេះ​សូម្បីតែ​បន្តិច បើ​ទោះ បី​ជា​កម្មករ​បានធ្វើ​បាតុកម្ម កូដកម្ម ទាមទារ​ឲ្យ​មានការ​ដំឡើង​ប្រាក់ខែ​សឹង​រាប់​ភ្លេច​ទៅហើយ​ក៏ដោយ​។​
​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បានធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​រង​នូវ​ការ​វាយ​ធ្វើបាប​ការជិះជាន់​ប្រៀបដូចជា​ទាសករ ហើយ​អ្នក​ទាំងនោះ​បាត់បង់​ឱកាស​វិល​ត្រឡប់មក​ស្រុកកំណើត​ត្រូវស្លាប់​នៅ​កណ្តាល​សមុទ្រ ឬ​នៅលើ​ទូក​នេសាទ ហើយ​ខ្លះទៀត​ត្រូវបាន​គេ​លក់ដូរ​ដូច​សត្វ​ធាតុ មិនដែល​ទទួលបាន​ប្រាក់ខែ​នោះទេ​។ ពលករ​ខ្មែរ​ជាច្រើន​ដែល​ទៅធ្វើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី រង​នូវ​ការធ្វើ​បាប​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​រួមទាំង​ការ​បំពារបំពាន​ផ្លូវភេទ​ផងដែរ រហូតដល់​នាំ​ឲ្យ​ពលករ​ខ្លះ​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ការធ្វើ​ទារុណកម្ម ហើយ​ខ្លះទៀត​ពេល​វិលត្រឡប់​មកកាន់​ស្រុកកំណើត​វិញ​ក៏មាន​បញ្ហា​ផ្នែក​ស្មារតី គឺ​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ​មិនដែល​ខ្វល់ខ្វាយ​ជួយ​ដោះស្រាយ​ផល​លំបាក​របស់​ពលករ​ខ្មែរ​ចំណាកស្រុក​ឲ្យ​បាន​សមស្រប​នោះទេ​។​
​ពលករ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​លក់​កម្លាំង​ពលកម្ម​នៅក្រៅ​ប្រទេស​បាន​អះអាង​ប្រា​ប់លោក កឹម សុខា ថា​ពួកគេ​ចង់បាន​ការផ្លាស់​ប្តូរ​មេដឹកនាំ​ា​ថ្មី​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នាពេលខាងមុខ​នេះហើយ​ពួកគេ​សង្ឃឹម​ជឿជាក់ ថា​បក្ស​សង្គ្រោះ​ជាតិ នឹងមាន​ឱកាស ឈ្នះឆ្នោត​ឡើង​ដឹកនាំ​រដ្ឋាភិបាល​ដើម្បី រៀបចំ​គោលនយោបាយ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​។ តាមរយៈ​ការប្តេជ្ញា ចិត្ត​ធ្វើ​ឲ្យ​ទំនិញ​ចុះថោក និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ តាម​បទពិសោធន៍​សេដ្ឋកិច្ច ដែល​អ្នក ជំនាញ​ជាច្រើន​ធ្លាប់​បានផ្តល់​អនុសាសន៍​ពិតជា​អាចធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​ជឿនលឿន​ហើយ​ពលរដ្ឋ​អាច​រស់នៅ ក្នុង​ភាពសុខដុមរមនា ដែល​ពេលនោះ​គឺជា​ឱកាស​ដែល​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​នាំគ្នា​ត្រឡប់មកវិញ​យក ជំនាញ​និង​បទពិសោធន៍​ការងារ​មក​បណ្តុះបណ្តាល កូន​ខ្មែរ​ដទៃទៀត​ឲ្យ ចេះ​ធ្វើ​ការងារ​នៅតាម​រោងចក្រ សហគ្រាស មាន​ប្រាក់ខែ​រស់នៅ​សមរម្យ​៕
02 (1)02 (2)

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។