Social Icons

Wednesday, April 10, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

មន្ត្រីនគរបាល​ចរាច​រណ៍​រាជធានី​ភ្នំពេញ​ខំប្រឹង​រកលុយ​មុនពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​


ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុង​រាជធានី​ភ្នំពេញ បាន​រិះគន់ថា​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​កំពុង​ប្រឹងប្រែង​ធ្វើ​សកម្មភាព​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ មន្ត្រីនគរបាល​ចរាច​រណ៍​ទាំងនោះ​មិនបាន​យក​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ទៅ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ឱ្យមាន​របៀបរៀបរយ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ទេ ប៉ុន្តែ​ពួកគេ​បែរជា​ធ្វើ​សកម្មភាព​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​ជិះ​ម៉ូតូ​គ្មាន​ស្លាក​លេខ គ្មាន​កញ្ចក់ និង​ប្រព្រឹត្ត​ខុសច្បាប់​ចរាចរណ៍​បន្តិចបន្តួច​យ៉ាង​កំរោល​។ ពលរដ្ឋ​ដែល​បានឃើញ​សកម្មភាព​នគរ​បាលច​រា​ចរណ៍​តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​នាំគ្នា​រិះគន់ថា​សកម្មភាព​រប​ស់​ពួកគេ​មិន​ខុសពី​ក្រុមចោរប្លន់​ឡើយ ហើយ​ករណីខ្លះ​សាហាវ​ជាង​ចោរប្លន់​ទៅទៀត​ព្រោះ​ពួកគេ​លើក​ម៉ូតូ​ប្រជាពលរដ្ឋ​ដាក់​លើ​រថយន្ត​ដើម្បី​ជំរិត​យកលុយ​ពី​ម្ចាស់​ម៉ូតូ​យ៉ាង​ងងើល​។
​ប្រជាពលរដ្ឋ​បាន​រិះគន់ថា​ក្រុមនគរបាល​ចរាចរណ៍​ដែល​ឈរជើង​នៅ​ស្តុ​ប​អំបា​សា​ឌ័​រ ក្បែរ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​កាលពី​ថ្ងៃទី​ចន្ទ ទី​០៨ ខែមេសា ម្សិលមិញ​បានធ្វើ​សកម្មភាព​ស្ទាក់​ឃាត់​ប្រជាពលរដ្ឋ​ដែល ប្រព្រឹត្ត​ខុសច្បាប់​ចរាចរណ៍​បន្តិចបន្តួច​ជំរិត​យកលុយ​ស្រេច​តែ​អំពើ​ចិត្ត។ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​នគរបាល​ចរាច​រណ៍​ជំរិត​យកលុយ​មិន​ខុសពី​ក្រុមចោរប្លន់​បាន​រិះគន់ថា​នគរបាល​ចរាច​រណ៍​ទាំងនោះ មិនបាន​ណែនាំ​ពួកគាត់​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍ ឬ​ណែនាំ​ឱ្យមាន​ការប្រុងប្រយ័ត្ន​នៅពេល​បើកបរ​ទេ​។ ផ្ទុយទៅវិញ​នគរបាល​ចរាចរណ៍​ទាំងនោះ​សម្លុត​គំរាមកំហែង​ឱ្យ​ពួកគាត់​បង់លុយ​តាម​ការទាមទារ​របស់​ពួកគេ​បើ​ពុំ​ដូច្នេះ​ទេ ពួកគេ​នឹង​លើក​ម៉ូតូ​ដាក់​លើ​រថយន្ត​យកទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ឬ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ជាមិនខាន​។ ចំណែក​នៅ​ស្តុ​ប​ទេព​ផន ក៏​មន្ត្រីនគរបាល​ចរាចរ​ណ៍​ធ្វើ​សកម្មភាព​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ឥត​អៀនខ្មាស​ដែរ ហើយ​សកម្មភាព​របស់​ពួកគេ​មិនដែល​ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ ធ្វើការ​ណែនាំ​ឱ្យ​បញ្ឈប់​ឡើយ​។ ប្រការនេះ​ត្រូវគេ​សង្ស័យថា​ប្រហែល​លោក ជួន សុវណ្ណ ទទួលបាន​ផលប្រយោជន៍​ពី​នគរបាល​ចរាចរណ៍​ពុករលួយ​ទើប​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ រហូតមកដល់​ពេលនេះ​។
​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខ​ណ្ឌ​ទួលគោក​បាន​រិះគន់ថា​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ខណ្ឌទួលគោក​ដែលមាន​លោក ហួត ចាន់​យ៉ា​រ៉ា​ន់ ជា​អធិការនគរបាល​ខណ្ឌ​បានធ្វើ​សកម្មភាព​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ពេញបន្ទុក​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​ជេរប្រទេច​ដាក់​បណ្តាសា​អ្វី​ទាំងអស់​។ តាម​បណ្តា​ផ្លូវ​នានា​ក្នុង​ខណ្ឌទួលគោក​ទាំង​នៅក្នុង​សង្កាត់​ទឹកល្អក់​ទី​១ សង្កាត់​ទឹកល្អក់​ទី​២ និង​សង្កាត់​បឹង​សាឡាង​ជាដើម សមត្ថកិច្ច​នគរបាល​ចរាចរណ៍​តែងតែ​ធ្វើ​សកម្មភាព​ស្ទាក់​ឃាត់​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​ជិះ​ម៉ូតូ​មិន​ពាក់មួក​ក​សុវត្ថិភាព គ្មាន​បំពាក់​កញ្ចក់ និង​គ្មាន​ស្លាក​លេខ​ជាដើម​ស្រេច​តែ​អំពើ​ចិត្ត​។ សកម្មភាព​របស់​នគ​របាល​ចរាចរណ៍​ខណ្ឌទួលគោក​ត្រូវបាន​ប្រជាពលរដ្ឋ​ស្អប់ខ្ពើម​បំផុត និង​ជេរប្រទេច​ដាក់​បណ្តាសា​ជា​រៀងរាល់ថ្ងៃ ព្រោះ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ទាំងនោះ​យក​តួនាទី​និង​ភារកិច្ច​របស់ខ្លួន​ទៅ​គាបសង្កត់​ធ្វើបាប​ប្រជាពលរដ្ឋ​ក្រីក្រ​ទន់ខ្សោយ​ដោយ​គ្មាន​យោគយល់​អ្វី​ទាំងអស់​។​
​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តា​សង្កាត់​នានា​ក្នុង​ខណ្ឌទួលគោក​បាន​រិះគន់ថា​នៅពេល​ដែលមាន​ចោរឆក់​ចោរប្លន់​តាម​ដងផ្លូវ​គឺ​មិនដែល​ឃើញ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ទួលគោក​បង្ក្រាបបាន​មួយ​ករណី​ណា​ឡើយ​ពួកគាត់​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​អសន្តិសុខ​សង្គម​។ ប៉ុន្តែ​នៅពេល​ស្ងាត់ៗ​បែរជា​មន្ត្រីនគរបាល​ចរាចរណ៍​ពុករលួយ​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ដូច​ចោរប្លន់​យ៉ាង​ប្រសេចប្រសាច​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​តាម​ទំនើងចិត្ត​គ្មាន​អៀនខ្មាស និង​គ្មាន​សីលធម៌​ជា​សមត្ថកិច្ច​របស់​រដ្ឋា​ភិ​បាល​ឡើយ​។ បើ​គេ​ចង់ដឹង​ការពិត​អំពី​បញ្ហា​នេះ​សូម​ទៅ​ពិ និត្យ​មើល​នគរបាល​ចរាចរ​ណ៍​ប៉ុន្មាន​នាក់​ដែល​ឈរជើង​នៅក្បែរ​ភ្លើងស្តុប​ម៉ុង​ឌី​យ៉ា​ល់​គេ​ប្រាកដជា​មើលឃើញ​ការពិត​ច្បាស់​នឹង​ភ្នែក​ជាមិនខាន​។ មន្ត្រីនគរបាល​ប៉ុន្មាន​នាក់​ឈរជើង​នៅ​ភ្លើងស្តុប​ម៉ុង​ឌី​យ៉ា​ល់ ភ្នែក​របស់​ពួកគេ​រលីមរលាម​ដូច​អាប​សម្លឹង​រកមើល​ប្រជាពលរដ្ឋ​ដែល​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព គ្មាន​ស្លាក​លេខ​ឬ​គ្មាន​កញ្ចក់​ដើម្បី​ជំរិត​យកលុយ ហើយ​ប្រើ​ពាក្យសំដី​អសុរោះ​គួរឱ្យ​ស្អប់ខ្ពើម​បំផុត​។
មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុង​រាជធានី​ភ្នំពេញ​បាន​រិះគន់ថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ​មិនថាតែ​មន្ត្រីនគរបាល​ច​រា​ចរណ៍​ខណ្ឌទួលគោក​ទេ ដែល​ខំប្រឹងប្រែង​រកលុយ​នៅ​មុនពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ គឺ​នគរបាល​ចរាចរណ៍ នៅតាម​បណ្តា​ខណ្ឌ​នានា ដូចជា​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក៏​ធ្វើ​សកម្ម​ភាពមិន​ខុសពី​ក្រុមចោរប្លន់​ដែរ​។ នៅតាម​កែង​ភ្លើងស្តុប​និង​តាម​ដងផ្លូវ​នានា​នគរបាល​ចរាចរណ៍​ពុករលួយ​ទាំងនោះ​តែងតែ​ធ្វើ​សកម្មភាព​ជំរិត​យកលុយ​ពី​ពលរដ្ឋ​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស ខ្វះ​សេចក្តីថ្លៃថ្នូរ គឺ​ធ្វើយ៉ាងណា​ឱ្យតែបាន​លុយ​ចូល​ហោប៉ៅ​ពួកគេ​ត្រេកអរ​បំផុត​។ សកម្ម​ភាពមិន​គប្បីរ​បស់​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ទូទាំង​រាជធានី​ភ្នំពេញ កំពុង​ធ្វើឱ្យ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទូទៅ​ស្អប់ខ្ពើម​យ៉ាងខ្លាំង ហើយ​តែងតែ​ជេរប្រទេច​ដាក់​បណ្តាសា​ទាំងយប់​ទាំង​ថ្ងៃ​។ បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​សាច់ញាតិ​ជា​មន្ត្រីនគរបាល​ចរាច​រណ៍​គួរតែ​ជួយ​ប្រាប់​ដល់​ពួកគេ​ខ្លះៗ​ផង ព្រោះ​ទង្វើ​របស់​នគរ​បាលច​រា​ចរណ៍​គឺជា​អំពើអាក្រក់​ផុត​លេខ​ជា​អំពើ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ស្អប់ខ្ពើម ហើយ​ថ្កោលទោស​ជា​រៀងរាល់ថ្ងៃ​។ មន្ត្រីនគរបាល​ចរាច​រណ៍​ទាំងនោះ​ធ្វើ​អ្វីៗ​ដើម្បី​ប្រមូល​លុយ​ទុក​សម្រាប់​ចូលរួម​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ដោយ​មិន​ខ្លាច​ទេវតា​ឆ្នាំ​ថ្មី​បរាមុខ​ពួកគេ​ឱ្យទទួល​បាបកម្ម​យ៉ាង​ទាន់ហន់​នោះឡើយ​។​
​ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ ក៏ដូចជា​ប្រធានការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ត្រូវ​ពិនិត្យមើល​អំពើអាក្រក់​របស់​មន្ត្រីនគរបាល​ចរាចរណ៍​រាជធានី ក៏ដូចជា​នគរ​បាលច​រា​ចរណ៍​តាម​បណ្តា​ខណ្ឌ​នានា​ជាបន្ទាន់​បំផុត ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​តទៅទៀត​។ លោកស្នងការ​នគរបាល​រាជធានី និង​លោក​ប្រធានការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​មិនគួរ​បណ្តោយឱ្យ​នគរបាល​ចរាចរណ៍​ធ្វើ​សកម្មភាព​ដូច​ក្រុមចោរប្លន់​នៅ​មុនពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​បែបនេះ​ទេ ព្រោះ​អាចធ្វើឱ្យ​ប្រជាពលរដ្ឋ​ខឹងសម្បា ហើយ​បួងសួង​ទេវតា​ឱ្យ​បរាមុខ​ពួកគេ ដែល​ចាយវាយ​លុយ​ជា​ញើស​ឈាម​របស់​ពួកគាត់​។​មុននឹង​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​គឺ​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ទាំងឡាយ​គួរតែ​ចេះ​មាន​សេចក្តី​អៀនខ្មាស​ចំពោះ​អំពើ​អសីលធម៌​របស់ខ្លួន​ខ្លះ​ផង កុំ​យក​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ទៅ​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត ហើយ​ត្រូវធ្វើ​ការបម្រើ​ប្រជាពលរដ្ឋ​ក្នុងនាម​ជា​កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ដែលមាន​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​៕
08 (1)08

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។