Social Icons

Wednesday, April 10, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

លោក អ៊ុត សុភាព ពង្រាយ​មន្ត្រី​កាំកុងត្រូល​ចំនួន​៣​នាក់​ឲ្យ​ចាំ​ប្រមូល​លុយ​ពី​កម្មករ​អូស​រទេះ​យ៉ាង​អនាធិបតេយ្យ​


បច្ចុប្បន្ន​នៅ​ចំណុច​ច្រកព្រំដែន​ប៉ោយប៉ែត គេ​សង្កេតឃើញ​ស្ថាប័ន​​កាំ​កុ​ង​ត្រូ​ល ស្ថិតក្រោម​ការគ្រប់គ្រង​របស់លោក អ៊ុត សុភាព បាន​បង្កើត​ឲ្យ​មានរឿង​អាស្រូវ​ជាច្រើន ដូចជា​ការប្រើប្រាស់​មន្ត្រី​ចូលនិវត្តន៍​ឲ្យ​បន្ត​បំពេញការងារ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ច្រក​ប៉ោយប៉ែត​ជាដើម​។ ក្នុងនោះ​លោក អ៊ុត សុភាព បានដាក់ ពង្រាយ​មន្ត្រី​សំខាន់ៗ​ចំនួន​៣​ក្រុម​ឲ្យ​ចាំ​ប្រមូល​លុយ​ទាំង​ការដឹកជញ្ជូន ទំនិញ​ស្របច្បាប់​និង​ទំនិញ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​បំផុត​ដែល​ពេល ខ្លះ​ក៏មាន​ការឈ្លោះប្រកែក​គ្នា​ជាមួយ កម្មករ​អូស​រទេះដឹក​ទំនិញ​ធ្វើ​ឲ្យ​ផ្អើល​ដល់​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ច្រកព្រំដែន​ប៉ោយប៉ែត​ផងដែរ​។​
​លោក អ៊ុត សុភាព បាន​បង្កើត​ក្រុមការងារ​ពិសេស​ចំនួន​៣​ក្រុម គឺ​ក្រុមទី​១ ដឹកនាំ​ដោយ​លោក លន់ ស៊ីថា ដែល​បាន​បន្ត​បង្កើត​កូនចៅ​ជំនិតៗ​ចំនួន​២​នាក់​ទៀត​ឲ្យ​ចុះទៅ​ប្រចាំការ​នៅ​ប៉ុស្តិ៍​ជជុះ ទី​២​មានការ​ចាត់តាំង​ឲ្យ​ឈ្មោះ ស៊ាន ស៊ី​ណាត ដែលមាន​តួនាទី​ជា​អនុប្រធាន​កាំកុងត្រូល​ត្រួតពិនិត្យ​លើ​ការដឹកជញ្ជូន​ទំនិញ​នៅ​ចំណុច​ប្រាសាទ​កំពូល​៣ ដោយ​ធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់​ពី​កម្មករ​អូស​រទេះ​ក៏ដូចជា​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ដោយ​គ្មាន​ការ​យោគ យល់​អ្វី​ឡើយ​។ អាច​បញ្ជាក់បាន​ថា មាន​មនុស្ស​សំខាន់ៗ​ចំនួន ៣​នាក់​ប៉ុណ្ណោះ​ដែល​លោក អ៊ុត សុភាព និង​លោក លន់ ស៊ីថា បាន​ប្រើប្រាស់​ក្នុងការ​ប្រមូល​ប្រយោជន៍​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​មិន​ខ្វល់ខ្វាយ​ពី​ការត្រួត ពិនិត្យ​គុណភាព​ទំនិញ​អ្វី​ឡើយ​ចង់​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​ខូច​គុណ ភាព​ដូចជា​សាច់មាន់ ប្រហិត​ត្រី និង​គ្រឿងឧបភោគ បរិភោគ ជាច្រើន​ប្រភេទ​ទៀត ក៏​ជំនាញ​កាំកុងត្រូល​នៅតែ​សុខ​ស្រួល ចាំ​អង្គុយ​រាប់​រទេះដឹក​ទំនិញ​យក​លុយ​តាមចិត្ត​។​
​មានការ​បញ្ជាក់​ផងដែរ​ថា​ឈ្មោះ ស៊ាន ស៊ី​ណាត ក្នុងនាម​ជា​ប្រធាន​ក្រុម​បាន​ចាត់ចែង​បញ្ជា​ឲ្យ​ឈ្មោះ ស៊ាន តារា និង​ឈ្មោះ ខៀវ ពេជ្រ​តារា​វ​ឌ្ឍ​នា ឲ្យ​ឈរជើង​នៅ​ចំណុច​ប្រាសាទ​កំពូល​៣ ដើម្បី​ចាំ​ជំរិត​ទារលុយ​ពី​កម្មករ​អូស​រទេះ​ជា​ចំហ​។ ប៉ុន្តែ​ក្រោយពេល​បែកធ្លាយ​រឿងអាស្រូវ​នេះ និង​មានការ​បញ្ជូន​កម្លាំង​សម្ងាត់​ឲ្យ​ចុះទៅ​ស៊ើបអង្កេត​ពី​អំពើពុករលួយ នៅ​ច្រកព្រំដែន​ប៉ោយប៉ែត​គេ​សង្កេត ឃើញ​លោក អ៊ុត សុភាព ប្រាប់​ឲ្យ​កូនចៅ​របស់ខ្លួន​ប្រុងប្រយ័ត្ន​តាមរយៈ​ការបញ្ជា​ឲ្យ​កម្មករ​អូស​រទេះ និង​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចូលទៅ​បង់លុយ​នៅក្នុង​ទីស្នាក់ការ​របស់​ពួកគេ ដើម្បី​កុំ​ឲ្យ​សាធារណជន មើលឃើញ​ពី​ភាពអនាធិបតេយ្យ ឬ​ការប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងពេក​។ កន្លងមក​ជំនាញ​កាំកុងត្រូល​របស់លោក អ៊ុត សុភាព បានត្រឹមតែ​ធ្វើការ​បង្ក្រាប​ឈ្មួញ​តូចតាច និង​ឈ្មួញ​ថ្មីថ្មោង​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​មិន​ប្រក្រតី​មកពី​ស្រុក​សៀម ហើយ​ក្រោយ​ការបង្ក្រាប​ក៏​ចាប់ផ្តើម​សម្រប សម្រួល​ឲ្យ​ក្រុម​ឈ្មួញ​ថ្មីថ្មោង​ទាំងនោះ​ចូលមក​បង់លុយ​ជាប្រចាំ​ខែ ឬ​ប្រចាំ​ជើង ដើម្បី​កុំ​ឲ្យ​មាន​ផល​រមាស់​ទៅ​ថ្ងៃ​ខាងមុខ​។​
​បច្ចុប្បន្ននេះ​ជំនាញ​កាំកុងត្រូល​ដែល​បាន​ឈរជើង​នៅ​ចំណុច​ច្រក ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត មិនបាន​យកចិត្តទុកដាក់​អនុវត្តន៍​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ តាម​ការចង្អុលបង្ហាញ​របស់​ថ្នាក់លើ​នោះទេ គឺ​គេ​ឃើញ​ជំ នា​ញ​កាំកុងត្រូល​នាំគ្នា​ប្រព្រឹត្ត​អំពើ ពុករលួយ​គាប​ជំរិត​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ​។ ប៉ុន្តែ​សម្រាប់​ឈ្មួញ​ធំៗ​វិញ មានឱកាស​រកស៊ី​ដឹកជញ្ជូន​ទំនិញ​តាម​អំពើ​ចិត្ត មិនដែល​មាន​ផល​រមាស់​អ្វី​ឡើយ ព្រោះ​ឈ្មួញ​ធំៗ​អស់ទាំងនោះ​មាន​ទំនាក់ទំនង​ផលប្រយោជន៍​ជាមួយ​ជំនាញ​កាំកុងត្រូល និង​ធ្លាប់​ទំនាក់ ទំនង​បង់លុយ​ដោយផ្ទាល់​ជូន​លោក អ៊ុត សុភាព ជាប់​ជាប្រចាំ​ផងដែរ​។​ក្រុមហ៊ុន​ធំៗ​ចំនួន​១២ ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​មកពី​ស្រុក​សៀម​ឆ្លងកាត់​ច្រកព្រំដែន​ប៉ោយប៉ែត​ក្នុង​មួយខែៗ​ជាប់​កាតព្វកិច្ច​បង់លុយ​ជូន​ជំនាញ​កាំកុងត្រូល​មិនតិចជាង ៥​ម៉ឺន​បាត​នោះទេ សម្រាប់​មួយក្រុម ដូច្នេះ​តួលេខ​ប្រាក់​ក្រោម​តុ​ដែល​ជំនាញ​កាំកុងត្រូល​របស់លោក អ៊ុត សុភាព ប្រមូលបាន​ជាប្រចាំ​ថ្ងៃនោះ​មាន​ច្រើនសន្ធឹក​សន្ធាប់​មិនដឹង​ជា​យកទៅ​ធ្វើ​អ្វី​អស់​ទេ​។​
​ទិដ្ឋភាព​ដែល​ជំនាញ​កាំកុងត្រូល​អង្គុយចាំ​យកលុយ​ពី​កម្មករ​អូស​រទេះដឹក​ទំនិញ​នៅ​ចំណុច​ប្រាសាទ​កំពូល ៣ គឺជា​អំពើ​មិន​ថ្លៃថ្នូរ​និង​ផ្ទុយ​ពី​គោលការណ៍​របស់​រដ្ឋា​ភិ បាល ដូច្នេះ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​គួរតែ​ចាត់វិធានការ​ទប់ស្កាត់​ភាពអនាធិបតេយ្យ​របស់​ជំនាញ​កាំកុងត្រូល​ច្រក​ប៉ោយប៉ែត​ឡើងវិញ​ជាបន្ទាន់ ធ្វើយ៉ាងណា​ទប់ស្កាត់​ការហូរចូល​ទំនិញ​ខូចគុណភាព ចំណីអាហារ​មាន​ជាតិពុល ដើម្បី​ការពារ​សុខភាព​ពលរដ្ឋ​ជា​អ្នក​បរិភោគ​។ វត្តមាន​របស់​ជំនាញ​កាំកុងត្រូល​ដែល​ចាំតែ​រាប់​រទេះ​ប្រមូល​លុយ មិនមាន​ស្មារតី​ទទួលខុសត្រូវ​ក្នុងការ​ទប់ស្កាត់​ចំណីអាហារ​ខូចគុណភាព​ដែល​ក្រុម​ឈ្មួញ​នាំចូល​ពី​ស្រុក​សៀម យ៉ាង​អនាធិបតេយ្យ​នោះ មានដូចជា​ស៊ុតមាន់​ទា សាច់មាន់ ជង្គង់​មាន់ ភេសជ្ជៈ​ខូចគុណភាព ប្រហិត​ត្រី ដែលមាន​ជាតិ​ថ្នាំ​គីមី ក្នុង​មួយថ្ងៃៗ​រាប់រយ​រទេះ ដោយ​ជំនាញ​កាំកុងត្រូល​បាន​បង្ខំ​ឲ្យ​បង់ប្រាក់​ក្នុង​មួយ​រទេះ​ប្រមាណ ២​ម៉ឺន​ទៅ ៤​ម៉ឺន​រៀល ជាការ​ស្រេច ហើយ​ជំនាញ​កាំកុងត្រូល​មិនដែល​ឈឺក្បាល​វិលមុខ ក្នុងការ​ត្រួតពិនិត្យ​ឬ​ទប់ស្កាត់​ការហូរចូល​ទំនិញ​គុណភាព​និង​ចំណីអាហារ​មាន​ជាតិគីមី​នោះទេ បើទោះបីជា​ក្រសួងពាណិជ្ជកម្ម​ធ្លាប់​បានចេញ​សេចក្តីណែនាំ​ឲ្យ​ជំនាញ​កាំកុងត្រូល​គ្រប់​ច្រកព្រំដែន​ទាំងអស់ យកចិត្តទុកដាក់​ទប់​ស្កាត់​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​យ៉ាងណាក៏ដោយ​។​
​លោក អ៊ុត សុភាព បាន​បង្កើត​ឲ្យ​មាន​អំពើពុករលួយ​និង​បក្ខពួកនិយម​ខ្លាំង​បំផុត បន្ទាប់ពី​គាត់​បាន​កាន់តំណែង​ជា​ប្រធាន​កាំកុងត្រូល​ប្រចាំ​ច្រក​ប៉ោយប៉ែត​ឡើង​ដុះ​ស្លែ​ទៅហើយ គឺ​លោក អ៊ុត សុភាព អាច​ក្តោប​ក្តាប់​មុខសញ្ញា​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់​និង​ទំនិញគេចពន្ធ​មកពី​ស្រុក​សៀម តាម​ច្រក​ប៉ោយប៉ែត​យ៉ាងច្បាស់​ដូច​ថ្ងៃ​រះ​។ ឥឡូវនេះ​ក្រុម​ឈ្មួញ​ធំៗ​ជាច្រើន ដែលមាន​វត្តមាន​រក​ស៊ី​ដឹកជញ្ជូន​ទំនិញ​នៅ​ច្រក​ប៉ោយប៉ែត​បាន ក្លាយជា​មិត្តភក្តិ​ឬ​ជា​សាច់ញាតិ​របស់លោក អ៊ុត សុភាព អស់​ទៅហើយ ទើប​ការរកស៊ី​ដឹកជញ្ជូន​ទំនិញ​របស់​ពួកគេ​មិនដែល​មានការ​បង្ក្រាប​ពី​សមត្ថកិច្ច​ម្តងណា​ឡើយ​៕
06

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។