Social Icons

Friday, March 29, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

វាសនា ហ៊ុន សែន និង​អនាគត​ប្រទេសជាតិ​ជា​រឿង​ដាច់ដោយឡែក​ពីគ្នា ហើយ​ផ្លូវបំបែក​ទាំង​៣​សុទ្ធតែ​នាំ​ឲ្យ​គណបក្សកាន់អំណាច​បរា​ជ័យ​


​ដំណើរការ​បោះឆ្នោតជាតិ​អាណត្តិ​ទី​៥ នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ អាច​ចាត់ទុកជា​ដំណាក់កាល​សំខាន់បំផុត​ដែល​រាស្ត្រ​ខ្មែរ​ទូទៅ មាន​កាតព្វកិច្ច​សម្រេច​ជោគវាសនា​ប្រទេសជាតិ​និង​អនាគត​ខ្លួន ឯង​ប្រកបដោយ​ការទទួលខុសត្រូវ ដែល​គ្រប់ៗ​គ្នា​មានការ​ប្រុងប្រយ័ត្ន​យ៉ាងខ្លាំង​ព្រោះថា​ការបោះឆ្នោត​ខុស​ជ្រើសរើស​មេដឹកនាំ​មិនបាន​ល្អ​ត្រឹមត្រូវ​ពិតជា​រង​នូវ​ទុក្ខវេទនា ក្រីក្រ​រហេមរហាម មួយ​អាណត្តិ​ទៀត​។ ប៉ុន្តែ​ប្រសិនបើ​រាស្ត្រ​ខ្មែរ​ភ្ញាក់ រលឹក​ដូច​សព្វថ្ងៃនេះ ហើយ​នាំគ្នា​ទៅ បោះឆ្នោត​បញ្ចប់​អំណាច​ដ៏​គួរ​ឲ្យ​ខ្ពើម រអើម​របស់លោក ហ៊ុន សែន អាច​ចាត់ទុកជា​ការបោះឆ្នោត​ត្រូវ ហើយ​ពលរដ្ឋ​ខ្មែរ​អាចមាន​មេដឹកនាំ​ល្អ​ដែល ជា​អ្នកស្នេហាជាតិ​និង​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​ដែល​ចេះ​គិតគូរ ពី​សុខទុក្ខ​របស់​រាស្ត្រ ការពារ​ទឹកដី អធិបតេយ្យភាព និង​ឯករាជ្យ​ជាតិ មិន​ទន់ជ្រាយ​ឬ​ចុះ​ញ៉ម​ជាមួយ​បរទេស​ក្បែរ​ខាង ហើយ​គេ​មើលឃើញ កាន់តែច្បាស់​ថា វាសនា​របស់លោក ហ៊ុនសែន និង​អនាគត​ប្រទេសជាតិ គឺជា​រឿង​ដាច់ដោយឡែក​ពីគ្នា​។​

03 (1)
​ ហ៊ុន សែន ប៉ុន្មាន​លើកចុងក្រោយ​នេះ​បាន​ថ្លែង​ជា​សាធារណៈ​សុំ​ក្តី​អាណិត ស្រឡាញ់ ជឿជាក់ និង​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ​គាត់​ធ្វើជា​នាយក រដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​៥​ជា​បន្តទៀត ដោយ​លោក ហ៊ុន សែន អួតអាង​ថា គាត់​គឺជា​អ្នកធានា​ឲ្យ​មាន​សន្តិភាព ស្ថិរភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា អស់​រយៈពេល​៣៤​ឆ្នាំ​មកហើយ ដូច្នេះ​ពលរដ្ឋ​ខ្មែរ​ត្រូវ​ជួយ​សម្រេច​ជោគវាសនា​របស់គាត់​។ លោក ហ៊ុន សែន បានដឹងខ្លួន​ជាមុន​រួចហើយ​ថា​ដំណើរការ​បោះឆ្នោត នា​ខែកក្កដា ឆ្នាំ​២០១៣​នេះ គឺជា​ដំណាក់កាល​សំខាន់បំផុត សម្រាប់​ការស្វែងរក​ភាពស្របច្បាប់​និង​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ ដោយ​មិនអាច​រៀបចំ​ការបោះឆ្នោត​តាមរបៀប​ជិះសេះ​លែងដៃ​ដូចដែល​គាត់ ធ្លាប់​បានធ្វើ​កាលពី​ប៉ុន្មាន​អាណត្តិ​មុន​នោះទេ នៅពេលដែល​មេដឹកនាំ​ពិភពលោក​បានដាក់​សម្ពាធ​ឲ្យ​មានការ​ធានារៀបចំ​ការ​បោះឆ្នោត​ដោយ សេរី និង​យុត្តិធម៌ ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​។​
​លោក ហ៊ុន សែន កំពុង​ស្ថិតនៅលើ​ផ្លូវបំបែក​ជា​៣ មិនដឹង​ជា​ទៅ​ច្រក​ណា​នោះទេ ហើយ​បើតាម​ការវាយតម្លៃ​រប​ស់លោក​ប្រធាន សម រង្ស៊ី បាន​ឲ្យ​ដឹងថា​ផ្លូវ​ទាំង​៣​ដែល​លោក ហ៊ុន សែន ត្រូវ​ជ្រើសរើស​សុទ្ធតែជា​ផ្លូវ​ឆ្ពោះទៅកាន់​ភាព​បរា ជ័យ គ្រាន់តែ​ការបរាជ័យ​នោះ​មាន​កិត្តិយស​ថ្លៃថ្នូរ​ឬក៏​អត់​តែប៉ុណ្ណោះ ដែល​ត្រង់ចំណុច​នេះ​លោក ហ៊ុន សែន ត្រូវ​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុង ជ្រោយ​មុនពេល​សម្រេចចិត្ត​បោះជំហាន​ទៅកាន់​ផ្លូវ​ណាមួយ ដោយ​មិនអាច​បក​ក្រោយ​វិញ​បានទេ​។ ជាក់ស្តែង ផ្លូវ​ទី​១​ដែល​លោក ហ៊ុន សែន បាន​បោះជំហាន​ទៅ​រួចហើយនោះ មានការ​ខាតបង់​យ៉ាង​សម្បើម គឺ​មិនអាច​បក​ក្រោយ​បានទេ ដូច្នេះ​នៅសល់​ផ្លូវ​ចំនួន ២ ទៀត ដែល​លោក​ហ៊ុន សែន ត្រូវ​ដើរ​បើ​សម្រេច ចិត្ត​មិនបាន​ត្រឹមត្រូវ​ទេនោះ អាច ធ្វើ​ឲ្យ​ជោគវាសនា​របស់លោក ហ៊ុន សែន កប់​យ៉ាងជ្រៅ​ក្នុង​ភាព​ស្អប់ខ្ពើម​និង​ក្តៅក្រហាយ​របស់​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​។ ពោល​គឺមាន​ផ្លូវ​ល្អ​តែមួយគត់​ដែល​លោក ហ៊ុន សែន ត្រូវធ្វើ​តាមរយៈ​ការសុំ​ចុះចាញ់​ប្រកបដោយ​កិត្តិយស​និង​ភាពថ្លៃថ្នូរ​ដូច​ពាក្យចាស់​ធ្លាប់​ពោលថា​ទូក​ទៅ កំពង់​នៅ ត្រូវ​កសាង​កេរ្តិ៍ឈ្មោះ​ក្នុង សង្គម​ឲ្យ​បានល្អ​ក្រអូប​សុសសាយ​ទើប​មិន​សាបសូន្យ​។​
​ផ្លូវ​ទាំង​៣​ដែល​​ហ៊ុនសែន ត្រូវ​ឈាន​ជើង​ចេញដំណើរ​សម្រាប់​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​នៅពេលនេះ​រួមមាន ១. ការបើក​យុទ្ធនា​ការឃោសនា បំភិតបំភ័យ​និង​គំរាមកំហែង​ប្រជារាស្ត្រ​ឲ្យ​ទៅ​បោះឆ្នោត​គាំទ្រ​គាត់​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី ក្នុង​អាណត្តិ​ទី​៥ ហើយ​ផ្លូវ​ទី​១​នេះ​លោក ហ៊ុន សែន បានទទួល​បរាជ័យ​យ៉ាង​ជូរចត់ ដោយសារ​ពលរដ្ឋ​មើលឃើញ​កាន់តែច្បាស់​ពី​មហិច្ឆតា​និង​ឧបាយកល​របស់លោក ហ៊ុន សែន ដែល​ធ្វើបាប​រាស្ត្រ​ខ្លួនឯង​ដោយ​គ្មាន​ក្តី​អាណិតអាសូរ​ដើម្បី​តែ​បុព្វហេតុ​ការពារ​អំណាច​របស់ខ្លួន​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​។ ការលើកឡើង​របស់លោក​ហ៊ុន សែន ដែលមាន​លក្ខណៈ បំភិតបំភ័យ​និង​គំរាមកំហែង​ទៅលើ ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​សន្លឹកឆ្នោត​គឺ​មិន អាច​ទទួលបាន​ផលប្រយោជន៍​អ្វី​ទេ​ក្រៅតែពី​ភាព​ខឹងសម្បា​ក្តៅក្រហាយ ធ្វើ​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា​ខាតបង់​សន្លឹកឆ្នោត​កាន់តែច្រើន ព្រោះ​ពល រដ្ឋ​ខ្មែរ​មានការ​យល់ដឹង​ជ្រៅជ្រះ​ពី​សិទ្ធិអំណាច​របស់ខ្លួន ហើយ​ពួកគេ​មិន​ចង់​ឲ្យ​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​បន្ត​រស់នៅក្នុង​ភាពក្រីក្រ​រហេមរ ហាម​ការជិះជាន់​សង្កត់​សង្កិន​ដូច​ពេលបច្ចុប្បន្ន​នេះ​ទេ​។​
03 (2)
​ផ្លូវ​ទី​២​ដែល​ ហ៊ុន សែន ត្រូវ​ដើរ​គឺ​បន្ត​រៀបចំ​ការបោះឆ្នោត​ដោយ​គ្មាន​ការកែទម្រង់​និង​ក្រអឺត​ក្រ ទម​ចំពោះ​សេចក្តីអំពាវនាវ​របស់​ស ហគ​មន៍​អន្តរជាតិ ដែល​ត្រង់ចំណុច​នេះ​គេ​វាយតម្លៃថា​លោក​ហ៊ុន សែន អាច​ឈ្នះឆ្នោត​ដោយ​គ្មាន​គូប្រជែង ព្រោះតែ​ឧបាយកល​ទុច្ចរិត​មួយចំនួន ដូច​ជាការ​រក្សាទុក​ស្ថាប័ន​រៀបចំ​ការ បោះឆ្នោត​ជា​ឧបករណ៍​នយោបាយ​ដើម្បី​លួច​បន្លំ​សន្លឹកឆ្នោត តាម​រូបមន្ត​និង​យន្តការ​ផ្សេងៗ​ដូច​ធ្លាប់​កើត មាន​ប៉ុន្មាន​អាណត្តិ​មកហើយ​។ មាន បញ្ហា​ជាច្រើន​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ ទូទៅ​បាត់បង់​ឱកាស​ទៅ​បោះឆ្នោត​សម្រេច​ជោគវាសនា​ប្រទេសជាតិ​ឲ្យ បាន​ត្រឹមត្រូវ​តាមរយៈ​ផល​លំបាក​ផ្សេងៗ​ដូចជា​ការចុះឈ្មោះ​ការបាត់ ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត​ក៏ដូចជា​ភាព ប្រទាំង​ប្រទើស​ដែល​នាំ​ឲ្យ​មានការ​លួច​សិទ្ធិ លួចឈ្មោះ​ពលរដ្ឋ​ដែលមាន​ឆន្ទៈ​ទៅ​បោះឆ្នោត​ប្តូរ​មេដឹកនាំ ថ្មី ឬ​ពលរដ្ឋ​ដែលមាន​និន្នាការ​គាំទ្រ​គណបក្សប្រឆាំង គឺ​បញ្ហា​អស់ទាំង​នេះ​អាច​នាំ​ឲ្យ​លោក ហ៊ុន សែន ឈ្នះឆ្នោត ប៉ុន្តែ​គ្មាន​កិត្តិយស​និង​ថ្លៃថ្នូរ​នោះទេ ហើយ​សហគមន៍​អន្តរជាតិ​ក៏​មិន​ទទួលស្គាល់​លទ្ធផល​បោះ ឆ្នោត​ក្លែងបន្លំ​នេះដែរ​។​
​ផ្លូវ​ទី​៣​ដែល​ ហ៊ុន សែន ត្រូវ​ដើរ​គឺ​ការសម្របសម្រួល​កែទម្រង់ ប្រព័ន្ធ​បោះឆ្នោត​ឲ្យ​ស្របតាម​ការទាមទារ​រ​បស់​សហគមន៍​អន្តរជាតិ​ដែល​ត្រង់ចំណុច​នេះ​លោក ហ៊ុន សែន ត្រូវ​ធានារៀបចំ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ ដូច​មានចែង​ក្នុង​អនុសាសន៍​យ៉ាង​លម្អិត​របស់លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី ចំនួន​១៧​ចំណុច ដែល​ក្នុងនោះ​មាន ការផ្លាស់ប្តូរ​សមាសភាព គ​.​ជ​.​ប កែទម្រង់​ប្រព័ន្ធ​ច្បាប់​និង​រូបមន្ត​បែងចែក​អាសនៈ​រាប់ទាំង​ការបើកផ្លូវ​ឲ្យ​លោក​ប្រធាន សម រង្ស៊ី វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ដោយផ្ទាល់​និង​ពេញលេញ​។ ផ្លូវ​ដ៏​សំខាន់​មួយ​នេះ​ពិតណាស់​ដែល ថា លោក ហ៊ុន សែន ត្រូវ​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់មុខ ប៉ុន្តែ​វា​ជា​បរាជ័យ​ប្រកបដោយ​កិត្តិយស​និង​មាន​សេចក្តីថ្លៃថ្នូរ​ដែល​លោក ហ៊ុន សែន ត្រូវ​ធ្វើជា​គណបក្សប្រឆាំង​មួយ​អាណត្តិ​ដែល​គេ​អាច​ចាត់ទុកថា​ជាការ​សម្រាក​យក​ពេលទំនេរ​ថែបំប៉ន​សុខភាព​ឬ​ធ្វើ​ទេសចរណ៍ បន្ទាប់ពី​បំពេញបេសកកម្ម​ដឹកនាំ​ប្រទេស​កម្ពុជា​រយៈពេល ៣៤​ឆ្នាំ ប្រកបដោយ​ភាព​ហត់នឿយ ដើម្បី​ផ្តល់ឱកាស​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ការដឹកនាំ​របស់​លោក​ប្រធាន សម រង្ស៊ី បង្ហាញ​សមត្ថភាព​កសាង​និង​ស្តារ​អភិវឌ្ឍន៍​ប្រទេសជាតិ​វិញ​ម្តង ថា​តើ​មួយណា​គ្រាន់បើ​ជាង​។​
​សរុប​យ៉ាងខ្លី​មក ផ្លូវ​ទាំង​៣​របស់ ហ៊ុន សែន សុទ្ធតែ​ឆ្ពោះទៅកាន់​ភាពបរាជ័យ​ទាំងអស់​នៅពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ឱកាស​អំណោយផល​ជាច្រើន ដូចដែល​លោក​ប្រធាន សម រង្ស៊ី បាន​បញ្ជាក់ថា ទោះជា​ទៅ​ច្រក​ណា​ក៏​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ដង្ហើម​ដក​និង​ទទួលបាន​ជោគជ័យ ពោលគឺ​យើង​មិន​ស្លាប់​ទេ ហើយ​ស្ថានភាព​នយោបាយ​នៅ​នាពេល​បច្ចុប្បន្ននេះ​ខុសគ្នា​ស្រឡះ​ពី​ស្ថានភាព​កាលពី​២០​ឆ្នាំមុន ដែល​ពេលនោះ​គណបក្សប្រឆាំង​គ្មាន​ផ្លូវ​ដើរ​ទាល់តែសោះ​។ ប៉ុន្តែ​ពេលនេះ​ការរួបរួម​របស់​គណ​បក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ទៅជា​បក្ស​សង្គ្រោះ​ជាតិ​ដ៏​ធំ​មួយ មាន​កម្លាំង​កាន់តែ​រឹងមាំ​ធ្វើ​ឲ្យ​ខ្មែរ​ស្នេហា​ជាតិ​និង​អ្នកប្រជាធិបតេយ្យ​គ្រប់ទិសទី​មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា យើង​អាចធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ដោយ​សន្តិវិធី​គ្មាន​ការ​បង្ហូរឈាម​នៅ ក្នុងប្រទេស​កម្ពុជា​។ ស្រដៀង​គ្នា​ផង ដែរ ពលរដ្ឋ​ខ្មែរ​ទូទៅ​យល់​កាន់តែច្បាស់​ថា ជោគវាសនា​របស់លោក ហ៊ុន សែន គឺជា​រឿង​មួយ​ផ្សេង​នៅត្រង់ថា​ការដឹកនាំ​របស់គាត់​អស់​រយៈពេល​៣៤​ឆ្នាំ កន្លងមកនេះ ធ្វើ​ឲ្យ​ពលរដ្ឋ​រងទុក្ខវេទនា ក្រីក្រ​រហេមរហាម​រង​ការ​វាយ​ធ្វើបាប​ការ​បំបិទ​សិទ្ធិសេរីភាព ធ្វើ​ឲ្យ​ប្រទេសជាតិ​លិចលង់​គួរ​ឲ្យ​សោកស្តាយ​បំផុត ដូច្នេះ​ការបោះឆ្នោត​ទម្លាក់​លោក ហ៊ុន សែន ពី​អំណាច​គឺជា​រឿង​ត្រឹមត្រូវ​ដែល​អាច​ស្រោចស្រង់​ប្រទេស​កម្ពុជា​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់​។
​បើ​និយាយ​ពី​អនាគត​ប្រទេស​កម្ពុជា​វិញ គឺជា​រឿង​សំខាន់​និង​ចាំបាច់​បំផុត ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​មាន​ចំណែក​ទទួលខុសត្រូវ​ក្នុងការ​សង្គ្រោះ​ប្រទេស​កម្ពុជា​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់ និង​ការដឹកនាំ​មិន​ត្រឹមត្រូវ​របស់លោក ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​វិនាស​ហិនហោច​នូវ​សម្បត្តិ​ធម្មជាតិ ធនធាន​រ៉ែ​ទាំង​លើដី​និង​ក្រោម ដី​មាន​ការហូរចូល​ជនអន្តោប្រវេសន៍ យួន​ខុសច្បាប់​មក​តាំងទី​លំនៅ​យ៉ាង គគ្រឹកគគ្រេង​លើទឹក​ដី​ខ្មែរ ហើយ ជនជាតិ​យួន​អស់ទាំងនោះ​មាន​បុព្វសិទ្ធិ​ធំធេង​ជាង​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ទឹកដី​ទៅទៀត​។ បញ្ហា​អស់ទាំង​នេះ​បើ​ខ្មែរ​ទាំងអស់​មិន​រួមគ្នា​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ ជាតិខ្មែរ​នឹង​ជួប​គ្រោះថ្នាក់​ធំ ដោយសារតែ​យុទ្ធសាស្ត្រ​យួន​ក្លែងខ្លួន​ជា​ខ្មែរ​មក កាប់សម្លាប់​ធ្វើបាប​ឆក់​ប្លន់​ទឹកដី​ខ្មែរ ឬ​មក​ធ្វើជា​ម្ចាស់​លើ​ខ្មែរ​ដែលជា​ម្ចាស់ ទឹកដី​ពិតប្រាកដ ហើយ​រឿងរ៉ាវ​បែប នេះ​ធ្លាប់ធ្វើ​ឲ្យ​ប្រជាជន​ចម្ប៉ា​និង​ខ្មែរ កម្ពុជា​ក្រោម​ភ្លក្ស​នូវ​រសជាតិ​ដ៏​សែន ជូរចត់​រួចហើយ​។ ដើម្បី​អនាគត​កូន ចៅ​ខ្មែរ​ជំនាន់​ក្រោយ​ភ្លឺ​ត្រចះត្រចង់​មានការ​ងារ​ធ្វើ​ត្រឹម​ត្រូវមាន ប្រាក់​ចំ ណូ​ល​រស់នៅ​សមរម្យ​សម្រាប់​ទ្រទ្រង់ ជីវភាព​ប្រចាំថ្ងៃ​និង​រស់នៅ​ក្នុងសង្គម ខ្មែរ​មួយ​ដែលមាន​ភាព​ស្អាតស្អំ​មាន សាមគ្គីភាព​រឹងមាំ​មាន​ឯករាជ្យ និង បូរណភាព​ទឹកដី​ពិតប្រាកដ យើង​ត្រូវ តែ​នាំគ្នា​ទៅ​បោះឆ្នោត​ឲ្យ​លោក​ប្រធាន សម រង្ស៊ី ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី ព្រោះ​ជោគវាសនា​របស់លោក ហ៊ុន សែន ស្ថិតក្នុង​ដៃ​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ ដូច្នេះ​យើង​ត្រូវ​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមរយៈ​ការតម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ គឺ បោះឆ្នោត​បញ្ចប់​អំណាច​លោក ហ៊ុន សែន ឱ្យខាងតែបាន​៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។