Social Icons

Friday, March 29, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

គណៈរដ្ឋមន្ត្រី​បដិសេធ​​ព័ត៌មាន​ថា​លោក ហ៊ុន សែន ពាក់ព័ន្ធ​រឿង​ពុករលួយ


ព្រោះតែខ្លួនភ័យខ្លាចប្រជាពលរដ្ឋ  ស្គាល់​ក្រយៅថាខ្លួនជាជនពុករលួយ  លំដាប់​អន្តរជាតិបានជា ហ៊ុន សែន ខំបញ្ជា​ទៅ​ក្រុម​កាំរហ័ស ឲ្យជួយប្រកែក ហើយ​មិន​យូរទេ ហ៊ុន សែន និងបញ្ចាទៅក្រសួង ស្ថាប័ន និងក្រុមអាម៉ី​អា​ថោង មួយចំនួន​ទៀតដូចជាមហាវិទ្យាល័ សកលវិទ្យាល័ ឬក៏ក្រុមអង្គការសង្គមស៊ីឈ្នួលជាដើមឲ្យ​នាំ​គ្នាព្រុះថា ដាច់ជោរជុយសែន ជាជន​ស្អាត​ស្អំមិនខាន !
អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ចេញ​លិខិត​ជា​ផ្លូវ​ការ​មួយ​បដិសេធ​ជា​ថ្មី​ទៀត ចំពោះ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់​កាសែត​អន្តរជាតិ​មួយ ដែល​បាន​ផ្សាយ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។
ដោយ ខែ សុណង
2013-03-28 RFA
ការ​ប្រកាស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​អូស្ត្រាលី ឌឹ អេច (The Age) ចុះ​ផ្សាយ​អត្ថបទ​មួយ​កាល​ពី​ថ្ងៃ​ទី​២៦ មីនា ថា ក្រសួង​យុត្តិធម៌​អូស្ត្រាលី កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ពុករលួយ​របស់​ក្រុមហ៊ុន​រុក​រក​រ៉ែ ប៊ីអេចភី ប៊ីលីថន (BHP Billiton) ពាក់ព័ន្ធ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​គេ​និយម​ហៅ​ថា ជា​បុរស​ខ្លាំង​នៅ​កម្ពុជា។
ប្រធាន​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ស្វាយ ស៊ីថា បាន​ហៅ​ការ​ចុះ​ផ្សាយ​អត្ថបទ​របស់​កាសែត ឌឹ អេច ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ពុករលួយ​ជាមួយ​ក្រុមហ៊ុន​រុក​រក​រ៉ែ​អូស្ត្រាលី ថា​មាន​បំណង​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់​លោក​នៅ​មុន​ការ​បោះ​ឆ្នោត​សាកល​ជិត ​ចូល​មក​ដល់។

លោក ស្វាយ ស៊ីថា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ មីនា ថា ប្រមុខ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​អ្វី​ដូច​ការ​ផ្សាយ​របស់​កាសែត​អូស្ត្រាលី ឌឹ អេច ឡើយ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​មិន​ពាក់ព័ន្ធ​នឹង​រឿង​ពុករលួយ​ពាក់ព័ន្ធ​លើ​ ករណី​ក្រុមហ៊ុន ប៊ីអេចភី ប៊ីលីថន ដែល​ជា​ក្រុមហ៊ុន​សារ​ជីវកម្ម​រុករក​រ៉ែ​អូស្ត្រាលី ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។
លោក​ថា នេះ​ជា​ការ​ចោទ​ប្រកាន់​បែប​ទុច្ចរិត និង​បំផ្លើស​ការ​ពិត៖ «ខ្ញុំ ​មិន​មាន​អ្វី​ថែម​លើស​ពី​អ្វី​ដែល​អង្គភាព​បាន​ចេញ​ផ្សាយ​នោះ​ទេ។ គោល​បំណង​យើង​បាន​និយាយ​ច្បាស់​ក្នុង​ហ្នឹង​ហើយ គឺ​ដើម្បី​យើង​បកស្រាយ​បំភ្លឺ និង​ទាល់​ចោល​អ្វី​ដែល​បាន​ចោទ​ប្រកាន់​ខុស​ទៅ​លើ​នាយករដ្ឋមន្ត្រី»
កាសែត​អូស្ត្រាលី ឌឹ អេច កាល​ពី​ថ្ងៃ​ទី​២៦ មីនា បាន​ផ្សាយ​ថា សហព័ន្ធ​ប៉ូលិស​អូស្ត្រាលី​និង​ ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក កំពុង​ស៊ើបអង្កេត​ករណី​ពុករលួយ​នឹង​គម្រោង​ក្រុមហ៊ុន​រក​រ៉ែ​ បុកស៊ីត (Bauxite) នៅ​ខេត្ត​មណ្ឌលគិរី របស់​ក្រុមហ៊ុន ប៊ីអេចភី ប៊ីលីថន។
កាសែត​បន្ត​ថា ឯកសារ​ការទូត​បង្ហាញ​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ក្នុង​ការ​ចរចា​រុករក​រ៉ែ​កាល​ពី​ឆ្នាំ​២០០៦ ជាមួយ​មន្ត្រី​ក្រុមហ៊ុន។ ឯកសារ​បញ្ជាក់​ថា លោក ហ៊ុន សែន ធ្លាប់​អះអាង​ក្នុង​កិច្ច​ប្រជុំ​ឯកជន​មួយ​ថា លោក​នឹង​ផ្ដល់​ដី​សម្រាប់​សម្បទាន​រុករក​រ៉ែ​ទៅ​ក្រុមហ៊ុន ប៊ីអេចភី ប៊ីលីថន ១​លាន​ហិកតារ និង​អាច​មិន​យក​ពន្ធ​ពី​ក្រុមហ៊ុន​ទៀត​ផង ហើយ​ថា ការ​សន្យា​របស់​លោក ហ៊ុន សែន ដល់​ក្រុមហ៊ុន​នេះ ធ្វើ​ឡើង​នៅ​មុន​ពេល​កិច្ច​ព្រមព្រៀង​រុករក​រ៉ែ​ឆ្នាំ ២០០៦។
តែ​ក្រុមហ៊ុន ប៊ីអេចភី ប៊ីលីថន បាន​បញ្ឈប់​ដំណើរការ​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​២០០៩​វិញ។ ក្រោយ​ពេល​អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក គ្លបល វីនេស (Global Witness) បង្ហាញ​ជា​សាធារណៈ​ថា ក្រុមហ៊ុន​នេះ​បាន​ផ្ដល់​ប្រាក់​ទឹក​តែ​ប្រមាណ ៣,៥​លាន​ដុល្លារ ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ហើយ​លុយ​ទឹក​តែ​នោះ​បាន​បាត់​មិន​ដឹង​ទៅ​ណា។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កាសែត​នេះ​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ថា លោក​មិន​បាន​ទទួល​លុយ​នោះ​ទេ ហើយ​ផ្ទុយ​ទៅ​វិញ លោក​ថា ក្រុមហ៊ុន​នោះ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ។
ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​ធ្វើការ​អប់រំ​ប្រជាពលរដ្ឋ និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ ថ្លែង​ថា រាល់​ការ​ផ្ដល់​ដី​សម្បទាន ការ​ចុះ​កុងត្រា​ជាមួយ​វិនិយោគិន​ធំ ឬ​ដាក់​ដេញ​ថ្លៃ​លើ​គម្រោង​នីមួយៗ​របស់​រាជ​រដ្ឋាភិបាល ភាគ​ច្រើន​លោក​សង្កេត​ឃើញ​ថា ពុំ​មាន​តម្លាភាព ឬ​ប្រកាស​ដេញ​ថ្លៃ​ជា​សាធារណៈ​ឲ្យ​បាន​ទូលំទូលាយ​នោះ​ទេ។ ប៉ុន្តែ​រឿង​នោះ​នឹង​មាន​ការ​បែក​ធ្លាយ​នៅ​ពេល​ដែល​មាន​ទំនាស់។
លោក ព្រាប កុល៖ «ទម្លាប់​បែប​នេះ​គឺ​ធ្វើ​ឲ្យ​យើង​ឆ្ងល់ ហើយ​មាន​មតិ​គេ​រិះគន់ និង​មាន​ការ​សង្ស័យ​ដោយសារ​តែ​វា​មិន​មាន​តម្លាភាព។ អ៊ីចឹង​វា​មិន​ដឹង​ថា​តើ​នៅ​ពី​ក្រោយ​ខ្នង​នៃ​កិច្ច​ចរចា​នោះ​វា​មាន​រឿង​អី ​កើត​ឡើង? វា​មាន​ការ​ផ្ដល់​លុយ​ទឹក​តែ ឬ​ក៏​អត់? វា​គួរ​តែ​មាន​ការ​អនុវត្ត​តាម​របៀប​អភិបាលកិច្ច​ល្អ គឺ​មាន​ការ​ប្រកាស​ដេញ​ថ្លៃ​ហើយ​ក្រុមហ៊ុន​ណា​ដែល​មាន​សមត្ថភាព​គេ​អាច​ដាក់ ​តម្លៃ​ដេញ​ថ្លៃ​ទៅ ផ្ដល់​ផល​ចំណេញ​បាន​ច្រើន យើង​គួរ​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ទៅ​គឺ​ជា​ទម្លាប់​ល្អ»
នៅ​ក្នុង​សេចក្ដី​បំភ្លឺ​របស់​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៧ មីនា បាន​សរសេរ​ថា វា​ជា​ការ​ប្រឌិត នៅ​ពេល​ដែល​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​អះអាង​ថា ការ​ដក​ខ្លួន​របស់​ក្រុមហ៊ុន គឺ​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​មាន​ការ​ចេញ​ផ្សាយ​របាយការណ៍​មួយ​របស់​អង្គការ គ្លបល វីនេស ស្ដីពី​ការ​បាត់បង់​ទឹក​ប្រាក់ ៣,៥​លាន​ដុល្លារ​អាមេរិក​នោះ។
តាម​ការ​ពិត​ផ្អែក​លើ​ការ​វិភាគ​របស់​ក្រុមហ៊ុន ប៊ីអេចភី ប៊ីលីថន ​នេះ បាន​ពន្យល់​យ៉ាង​ច្បាស់​អំពី​មូលហេតុ​នៃ​ការ​ដក​ខ្លួន​របស់​ក្រុមហ៊ុន​ដោយ​ ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ដទៃ​ទៀត​នោះ គឺ​កំណប់​រ៉ែ​បុកស៊ីត​មាន​បរិមាណ​មិន​គ្រប់គ្រាន់​សម្រាប់​ធ្វើ​អាជីវកម្ម​ ដែល​ធ្វើ​ឲ្យ​គម្រោង​នេះ​ពុំ​មាន​ផល​ចំណេញ​សេដ្ឋកិច្ច៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។