ប្រធានចលនាយុវជនរបស់គណបក្សសមរង្ស៊ីបានឲ្យដឹងថា ក្រុមរបស់ខ្លួនគ្រោងនឹងធ្វើការតវ៉ាមួយនៅថ្ងៃទី០៨ ខែវិច្ឆិកា ខាងមុខ ដើម្បីទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយ។
លោក សួង សោភ័ណ្ឌ ប្រធានចលនាយុវជនគណបក្សសមរង្ស៊ី បាននិយាយប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា ការតវ៉ាដែលគ្រោងធ្វើដោយក្រុមចលនាយុវជនគណបក្សសមរង្ស៊ីនាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១២ នឹងមានអ្នកចូលរួមប្រមាណជាង១ពាន់នាក់។ ហើយការតវ៉ានេះនឹងធ្វើឡើងនៅសួនសេរីភាព ដោយមានទាំងការដាក់ញត្តិទៅកាន់ព្រះបរមរាជវាំង ក្រសួងយុត្តិធម៌ រដ្ឋសភាជាតិ និងក្រសួងមហាផ្ទៃផងដែរ ដើម្បីសុំអន្តរាគមន៍ឲ្យមានការដោះលែងអ្នកទោសនយោបាយ ជាពិសេសលោក សម រង្ស៊ី នោះ។
គួររំលឹកថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងនិរទ្ទេសនៅក្រៅប្រទេស ត្រូវបានតុលាការក្រុងភ្នំពេញ នៃរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តស្វាយរៀង និងក្លែងឯកសារផែនទីព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម៕

0 comments:
Post a Comment