ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះត្រូវបានចាត់បញ្ចូលទៅក្នុងកំណត់ត្រារបស់សហព័ន្ធអន្តរភា(IPU)ជាមួយប្រទេសក្នុងតំបន់អាស៊ីមួយចំនួនទៀតដែលត្រូវរកឃើញថាបានរំលោភបំពានលើសិទ្ធិអ្នកតំណាងរាស្ត្រ ។
អ្នក តំណាងរាស្ត្រ មួយ ចំនួន ពី បក្សប្រឆាំង ត្រូវ បាន ញាំញី ដោយ ការ ព្យួរ អភ័យឯកសិទ្ធ និង ការដាក់ទោស ក្រោមលេសផ្សេងៗ
សម្រាប់បប្រទេសកម្ពុជានៅក្នុងសេចក្ដីប្រកាសនោះបានកត់សម្គាល់ទៅលើអ្នកតំណាងរាស្រ្តពីគណបក្សប្រឆាំងគឺលោក សម រង្ស៊ី និង លោក ស្រី មូរ សុខហួរ ដែលត្រូវបានតុលាការកាត់ឲ្យជាប់ទោសក្រោមបទព្រហ្មទណ្ឌ ដែលជាការកាត់ទោសមានចរិតនយោបាយ ។
នៅចំពោះមុខបញ្ហានេះ IPU បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងក្លា ហើយបានធ្វើការអំពាវនាវដល់ប្រទេសទាំងនោះឲ្យបញ្ឈប់ជាបន្ទាន់ រាល់ការរុកគួនអ្នកតំណាងរាស្រ្តក្រោមហេតុផលនយោបាយ ៕




0 comments:
Post a Comment