កាសែត The New York Time របស់សហរដ្ឋអាមេរិកបានរាយការណ៍កាលពីថ្ងៃសុក្រថា លោក វេន ជាបាវ នាយករដ្ឋមន្រ្តីចិនដែលមានប្រភពពីគ្រួសារក្រីក្រ បានកើនទ្រព្យសម្បត្តិយ៉ាងមហាសាលអំឡុងពេលដែលលោកកាន់អំណាច ពោលគឺប្រមាណ ២,៧ពាន់លានដុល្លារ។
តាមអត្ថបទព័ត៌មានរបស់កាសែត The New York Time ដែលសរសេរដោយលោក David Babboza បានឲ្យដឹងថា លោក វេន ជីបាវ និងសាច់ញាតិរបស់លោកបានគ្រប់គ្រងទៅលើឧស្សាហកម្មធំៗជាច្រើនក្នុងប្រទេសចិន ដែលរួមមានគម្រោងអភិវឌ្ឍវីឡាក្នុងទីក្រុងប៉េកាំង រោងចក្រសម្បកកង់រថយន្តក្នុងភាគខាងជើងប្រទេសចិន ក្រុមហ៊ុនដែលរួមចំណែកកសាងកីឡដ្ឋានសម្បុកចាបសម្រាប់ប្រកួតកីឡាអូឡាំពិក និងក្រុមហ៊ុនធានារ៉ាប់រង Ping ដែលជាក្រុមហ៊ុនធានារ៉ាប់រងធំបំផុតក្នុងពិភពលោក។
The New York Time បានឲ្យដឹងបន្ថែមថា ម្តាយរបស់លោក វេន ជីបាវ បងប្អូន និងកូនៗរបស់លោកបានប្រមូលទ្រព្យធនយ៉ាងច្រើនចាប់តាំងពីលោក វេន ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តីនាឆ្នាំ១៩៩៨មក។
បន្ទាប់ពីមានការផ្សាយអត្ថបទទាក់ទងនឹងមេដឹកនាំកំពូលរបស់ប្រទេសចិន គេហទំព័ររបស់កាសែត The New York Time គេមិនអាចបើកមើលបានឡើយកាលពីថ្ងៃម្សិលមិញនៅក្នុងប្រទេសមហាអំណាចកុម្មុយនីស្តមួយនេះ៕

0 comments:
Post a Comment