Social Icons

Friday, October 5, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ចង់ឲ្យជាតិរុងរឿងត្រូវចាប់ផ្តើមគិតពីគ្រូបង្រៀន៖ ទិវាគ្រូបង្រៀនពិភពលោក គ្រូបង្រៀនទាមទារឡើងប្រាក់ខែ




ថ្ងៃទី៥តុលា ២០១២ By Borosrath
ក្នុងទិវា​គ្រូបង្រៀន​ពិភពលោក ថ្ងៃ​៥​តុលានេះ ​ក្រុម​គ្រូបង្រៀន​ជាង ២០០ នាក់ មកពី​តាម​បណ្តា​ខេត្ត ​រាជធានី ចំនួន ១៦ បានមកប្រមូលផ្តុំ​នៅ​សួន​ប្រជាធិបតេយ្យ នៅ​ជិត​សាលា​រាជធានី​ភ្នំពេញ ដោយមាន​លើក​បដា ទាមទារ​ដំឡើង​ប្រាក់ខែ​ផងដែរ​។​

​ ​លោក រ៉ុង ឈុន បាន​ឡើងអានញត្តិរបស់​សមាគម​គ្រូបង្រៀន ដែលផ្តោតលើ​បញ្ហា ៩ ចំណុច ដែល​រួមមាន​៖ ដំឡើង​​តម្លៃ​ឯ​កត្តា​ស​ន្ទ​ស្សន៍​​នៃ​​​បៀ​វ​ត្ស​​រ៍​​​មូ​លដ្ឋ​ន​​​រ​ប​ស់​​​មន្ត្រី​រា​​ជ​កា​​​​រស៊ី​វិល ( គ្រូបង្រៀន ) ឲ្យបាន​ចំនួន ៦.៧០០ រៀល ក្នុង​មួយ​ស​ន្ទ​ស្សន៍ នៅ​ដើមឆ្នាំ​២០១៣, ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ បើកប្រាក់​ជូន​គ្រូបង្រៀន និង​ថវិកា​របស់​សាលារៀន ព្រមទាំង​ស្នើសុំ​បង្កើត​ផ្នែក​​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅក្នុង​ក្រសួង​អប់រំ ដើម្បី​ត្រួត​ពិនិត្យ​ភាពមិនប្រក្រតីនៃ​អំពើ​ពុករ​លួយ ឧទាហរណ៍ ដូចជា សេវា​ប្រាក់​បង់​ក្រៅ​ផ្លូវការ ជាដើម​។​
លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​លើកឡើងដែរ​ថា ក្រុមគ្រូបង្រៀន ទាមទារ​ឲ្យ​រដ្ឋាភិបាល រដ្ឋសភា និង​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ ជូន​ដល់​គ្រូបង្រៀន​នូវ​សំណើ​មួយ​ចំនួន ដែល​រួមមាន​៖ ការ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន ១ លាន​រៀល ស្មើ​ប្រមាណ ២៥០ ដុល្លារ ក្នុង​មួយ​ខែ កា​រ​​ដំ​​ឡើ​ង​​​ប្រា​ក់​​​​អ​តី​ត​ភា​ព​​​កា​​រ​​ងារ​ និង​ដំឡើង​​ប្រាក់​ថែម​ម៉ោង ជាដើម​។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។