Friday, 05 October 2012 By Borosrath
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មខ្លាំងៗ ទៅលើរបាយការណ៍រិះគន់ពីកា ររំលោភសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា របស់អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ហើយលោកបានហៅរបាយការណ៍នេះ ថា ជាគំនិតរបស់បុគ្គល មិនឆ្លុះបញ្ចាំងពីអនុសាសន៍ របស់អង្គការសហប្រជាជាតិ (អ.ស.ប)ទេ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្ រទៅនិស្សិតសាកលវិទ្យាល័យ ធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែន ដែលសង្កត់ធ្ងន់ទៅលើរបាយកា រណ៍រិះគន់ពីការរំលោភសិទ្ ធិ មនុស្ស ជម្លោះដីធ្លី ការបណ្ដេញប្រជាពលរដ្ឋទាំង បង្ខំ និងអំពីដំណើរការបោះឆ្នោត លោកមិនបានបញ្ចេញឈ្មោះអ្នក រាយការណ៍ពិសេសរបស់ អ.ស.ប នេះទេ ប៉ុន្តែ គេអាចកាត់យល់ថា លោកថ្លែងដៅទៅរកលោក សុរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសផ្នែកសិ ទ្ធិមនុស្សនៅកម្ពុជា។
លោក ហ៊ុន សែន មានប្រសាសន៍ថា ៖ «គាត់គួរតែទៅជួយប្រទេសគាត់ ទៅជាជាងមកជួយប្រទេសខ្មែរ។ គាត់តាំងខ្លួនជាសាស្ត្រាចា រ្យច្បាប់ ហេតុអីបានជាគាត់មិនទៅជួយ ដល់ប្រទេសគាត់សរសេររដ្ឋធម្ មនុញ្ញ»។
លោក ហ៊ុន សែន បានចាត់ទុករបាយការណ៍លោក ស៊ូប៊ែរឌី ថាជារបាយការណ៍គ្មានមូលដ្ ឋាន និងមិនមែនជាអនុសាសន៍របស់ អ.ស.ប ប៉ុន្តែ វាជារបាយការណ៍បុគ្គល ស៊ូប៊ែរឌី ទៅវិញទេ។ ប៉ុន្តែផ្ទុយទៅវិញ របាយការណ៍នេះ មានការគាំទ្រទាំងស្រុងពី គណបក្សប្រឆាំង និងសង្គមស៊ីវិល និងក្រុមប្រឆាំងផ្សេងៗទៀត ដែលបានចាត់ទុកថា ជាអនុសាសន៍ អ.ស.ប ហើយត្រូវ លោក ហ៊ុន សែន ហៅក្រុមទាំងនេះថាជា«មនុស្សភ្លើ»ដែលចាត់ទុករបាយកា រណ៍ បុគ្គលថា ជាអនុសាសន៍របស់ អ.ស.ប.។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថា សេចក្ដីសម្រេចរបស់មហាសន្និ បាតអ.ស.ប.មិនមែនមានចរិត បង្ខំបែប នេះទេ។ មានសេចក្ដីសម្រេចតែមួយគត់ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលមានចរិតបង្ខំ។ ប៉ុន្តែ ទម្រាំសេចក្ដីសម្រេចរបស់ក្ រុមប្រឹក្សាសន្តិសុខចេញមួ យៗ វាមិនងាយស្រួលនោះទេ»។ លោកលើកឧទាហរណ៍មួយពីបញ្ហាប្ រទេសស៊ីរី ថា រហូតមកដល់ពេលនេះសេចក្ដី សម្រេចនៃក្រុមប្រឹក្សាសន្តិ សុខ មិនទាន់ចេញនៅឡើយ។
លោក ហ៊ុន សែន បញ្ជាក់ថា លោកធ្លាប់បន្ទោសលោក សុរិយា ស៊ូប៊ែរឌី នៅពេលលោកមកដល់កម្ពុជាលើក ដំបូង ហើយបានរាយការណ៍ មិនពិតអំពីស្ថានភាពនៅកម្ ពុជា។ លោកបន្តថា នៅពេលនោះ លោក ស៊ូប៊ែរឌី ចង់ជួបលោកនាយករដ្ឋមន្ត្រី ប៉ុន្តែ លោកមិនបានឲ្យលោក ស៊ូប៊ែរឌី ជួបឡើយ ព្រោះលោកមានជំងឺ ហើយលោក ស៊ូប៊ែរឌី ក៏បានរាយការណ៍មិនពិតពីស្ ថានភាពនៅកម្ពុជា។ ប៉ុន្តែលោកមិនបានថ្លែងថា លោកចង់បណ្ដេញលោក ស៊ូប៊ែរឌី ចេញពីកម្ពុជានោះទេ ខុសប្លែកពីលោក យាស ហ្គាយ (Yash Ghai) ដែលត្រូវបានលោក ហ៊ុន សែន បណ្ដេញចេញពីកម្ពុជា ព្រោះតែលោករិះគន់ខ្លាំងៗទៅ លើរដ្ឋាភិបាលលោក ហ៊ុន សែន ទាក់ទងនឹងការរំលោភសិទ្ធិ មនុស្ស និងជម្លោះដីធ្លី។
លោក យឹម សុវណ្ណអ្នកនាំពាក្យគណបក្ស សមរង្ស៊ីមិនភ្ញាក់ផ្អើលនឹ ងអ្វីដែល លោក ហ៊ុន សែន បានហៅបក្សប្រឆាំងថា«មនុស្ សភ្លើ»ទេ លោកថា វាមិនមែនជាលើកទី១ទេ ដែលលោក ហ៊ុន សែន ប្រមាថគណបក្សប្រឆាំងនោះ។ ប៉ុន្តែថា របាយការណ៍លោក ស៊ូប៊ែរឌី គឺឆ្លុះបញ្ចាំងពីអនុសាសន៍ អ.ស.ប. ព្រោះលោក ស៊ូប៊ែរឌី គឺជាអ្នកតំណាង អ.ស.ប.ផ្នែកសិទ្ធិមនុស្សនៅ កម្ពុជា។
លោក យឹម សុវណ្ណ ថ្លែងថា៖ «ដូច្នេះ អ្វីដែលលោកសរសេរជារបាយកា រណ៍គឺមានមូលដ្ឋានត្រឹមត្ រូវ ឆ្លុះបញ្ចាំងពីការពិតយ៉ាង ពិតប្រាកដ ហើយវាក៏មានការយល់ព្រមពី( ក្រុមមន្ត្រី)ពាក់ព័ន្ធនៅ ក្នុង អ.ស.ប.ដែរ។ លោក ស៊ូប៊ែរឌី ធ្វើរបាយការណ៍ដោយផ្អែកទៅ លើការពិតដែលលោកបានឃើញ និងផ្អែកតាមការិយាល័យ អ.ស.ប.ប្រចាំកម្ពុជា។ ដូច្នេះ របាយការណ៍អ្នកតំណាងពិសេស នេះ គឺជាជំហររបស់ អ.ស.ប.»៕
.jpg)



0 comments:
Post a Comment