ជាប្រត្តិកម្មឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ប៉ុល ហំម ដែលបញ្ជាក់ថា បើគ្មានការ អនុញ្ញាត ឲ្យលោក សម រង្ស៊ី បានចូលរួមបោះឆ្នោតទេនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឡើងលើសង្វៀន ប្រកួតតែម្នាក់ឯងជាមួយនឹងអាជ្ញាកណ្តាលនោះ គឺការប្រកួតនោះអត់មានន័យ លោកទិត សុធា អនុប្រធាន អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីធ្លាប់បាន មានប្រសាសន៍ថា៖ ករណីលោក សម រង្ស៊ី គឺជាបទស្មើលព្រហ្មទណ្ឌ មិនមែនជាករណី នយោបាយទេ ហើយគ្មាននរណាហាម ឃាត់លោក សម រង្ស៊ី មិនឲ្យគាត់វិលចូលប្រទេស ទេ ប៉ុន្តែនៅពេលមកទ្វារគុកបើករង់ចាំគាត់ ដែលជាការអនុវត្តទោសតាមកាសម្រេច ដោយឯករាជ្យពីសំណាក់តុលាការ ជាមុនសិន។
តាមពិតនិយាយបែបនេះគឺឡូយ តែគេភ្លេចគិតបើលោកប្រធាន សម រង្ស៊ីជាប់គុក លោកកាន់តែល្បី ទោះស្ថិតក្នុងករណីណាក៏ដោយ។ ហើយយើងរឹតតែមិនយល់ដែរព្រោះថាអ្នកដឹកនាំក្នុងរបប នេះនាំ គ្នាធៀបលោកប្រធាន សម រង្ស៊ី ថាមិនក្លាហាន ហ៊ានជាប់គុកដូច លោកស្រី អង់សាន ស៊ូជី។ ធាតុពិតជន រួមជាតិត្រូវ គិតដូច្នេះត្រឡប់វិញ៖
- លោកស្រី អង់សាន ស៊ូជី មិនជាប់គុក ទេ តែរដ្ឋាភិបាលភូមាបានឃុំលោកស្រីនៅក្នុង គេហដ្ឋាន ដ៏ស្កឹមស្កែ របស់គាត់។ គុកខ្មែរព្រៃសរ មិនមែន ដូចវីឡារបស់លោកស្រី អង់សាន ស៊ូជី ទេ។ សូមកុំច្រឡំ។
- ភូមា មិនចំណុះប្រទេសណាទេ។ រឿងខ្មែរ ជារឿងនៅក្រោមយួន។ អ្នកណាក៏ដឹងដែរ។ ពោល លោកប្រធាន សម រង្ស៊ី គាត់មិនមែនមានរឿងជាមួយខ្មែទេ តែជាមួយយួន។តើអ្នកគិតថាយួន នឹង ឲ្យគាត់រួចខ្លួនស្រួលៗទេបើគាត់ជាប់គុក? អ្នកណាមិនដឹងពីល្បិចចាក់ថ្នាំ បង្កជំងឺរ៉ាំរ៉ៃ រួច ស្លាប់នៅពេល ក្រោយ ឬសរសៃប្រសាទ ដែលពួកកុម្មុយនីសតែងតែប្រើកន្លងមក?អ្នកនៅចាំទេ ពេលគាត់ដកបង្គោលព្រំដែនហើយ ក្រុម ហ៊ុន សែន លិបក្បាលដូចសត្វពង្រូល ដោយគ្រាន់តែតបតតិចតួចទេ ពេលអ្នកសារព័ត៌មានសាកសួរ ព្រោះភស្តុតាងវាច្បាស់ពេក តែពេលនាយករដ្ឋ មន្រ្តីយួន ង្វៀន តាន់ឌុង ស្រែកថា ឲ្យចាត់ការ ពួក ហ៊ុន សែន រត់ខ្វែងដៃ ខ្វែងជើង ចាត់ការភ្លាម។ គួរយល់ត្រង់ចំណុចនេះ។
- របបហ៊ុន សែន ចង់អួតពិភពលោកថារបបខ្លួនពិតជាអាក្រក់មិន ចាញ់របបភូមាឡើយ។ បើគាត់មិនរត់ ហើយសម្រេចជាប់គុកដូច លោកស្រី អង់សានស៊ូជី វិញ តើអ្នកគិតទៅ មើលតើ ស្ថានភាពយ៉ាងណា? មួយពិភពលោកគេផ្តន្ទាទោស មេដឹកនាំភូមា មានប្រទេសជាច្រើន គេមិន ដាក់ការទូត គេដាក់ទណ្ឌកម្ម សេដ្ឋកិច្ច ប្រទេសភូមាត្រូវគេស្គាល់ថាជាប្រទេសព្រៃផ្សៃ មេដឹក អាក្រក់ ជួជាតិ៕ តើចង់ឲ្យខ្មែរល្បី បែប នេះទៀតឬ? ម្តេចមិនអរគុណលោកប្រធាន សម រង្ស៊ី ផង? គាត់មិនជាបគុគពិតជាមានប្រយោជន៍ សម្រាប់ ខ្មែរ។ ឬមួយបងប្អូននិងរបប ភ្នំពេញចង់បាន ល្បីបែបនេះ? ម្យ៉ាងទៀតបើគាត់ជាប់គុកចេញមកវិញរស់និងបានទទួល រង្វាន់ណូបែលឬមិនបានគ្មានអ្វីសំខាន់ទេ តែបើគាត់ ជាប់គុក ហើយចេញមកវិញឈឺស្លាប់ ឬមានគ្រោះថ្នាក់ ដោយប្រកា ណាមួយនៅក្នុងគុក តើបងបងប្អូនគិត យ៉ាងណា? ឃើញគំរូ ជា វិជ្ជា និង ឈុត វុទ្ធីទេ? ពេលពួកគាត់ស្លាប់ទើបសោកស្តាយ និងហៅថា វីរៈបុរស។ មិនត្រឹមតែប៉ុណ្ណោះនឹងនាំគ្នាកាន់តែ ខ្លាចឲ្យរួញ កុំថាឡើយទៅតវ៉ាក្នុងបាតុកម្ម អ្នកខ្លះ សូម្បីតែនិយាយ រិះគន់តតាំងជាមួយអ្នកដឹកនាំអាក្រក់ ក្នុងមូលដ្នានរបស់ខ្លួន ទាំងនោះមិនហ៊ានផង។ ឬក៏សូម្បីតែ មកស្តាប់គេនិយាយ រិះគន់ក៏មិនហ៊ាន មកជិត ថែមទៀត។
- រឿងសំខាន់ ខ្ញុំសូមបញ្ជាក់ថា បើគាត់ជាប់គុក ក៏បងប្អូនមិនអាចជួយអ្វីគាត់ កើតដែរ ហើយ បានត្រឹមតែ ដកដង្ហើមធំ និងអាណិត ដូចករណីយលោក ម៉ម សូណង់ដូ នេះឯង។ ពោលគឺនៅ តែជាតួនាទីប្រទេស ផ្តល់ជំនួយ និងអង្គការ អន្តរជាតិដដែល ជាអ្នកជួយគាត់។ ហើយបើគាត់ ជាប់គុក តើអ្នកណាធានាថាយួន មិនមកចាក់ថ្នាំធ្វើបាបគាត់? ហើយអ្នកណា ធានា ថាគាត់អាច ជាប់តែ ១ថ្ងៃពីរថ្ងៃ ឬពីរឬបីខែ មិនរាប់ឆ្នាំនោះ? ម្យ៉ាងទៀតបើគាត់ជាប់គុក ហើយមានអ្នក គាំទ្រមកតវ៉ា ពេលនោះអ្នកគិតទៅមើលតើនឹងមានមនុស្ស ប៉ុន្មាននាក់ ទៀត អាច នឹងត្រូវបាន របបហ៊ុន សែន សំលាប់? តើជនរួមជាតិ យើងពិតជាចង់ឃើញឈាមខ្មែរ ហូរណាស់ឬ? យើងដឹងហើយរបប នេះព្រៃផ្សៃមិនអន់ទេ ជាក់ស្តែងកាលពីឆ្នាំ១៩៩៨ ជាឧទាហរណ៍ស្រាប់។ តាមពិតយើងមិនខ្លាចទេ តែពេលមិនសមរម្យ យើងក៏មិនគួរធ្វើដែរ។
អញ្ចឹងទេតើវាមិនល្អទេឬ បើគាត់នៅក្រៅឃុំ ធ្វើការដោះស្រាយដោយ ភាពចាស់ទុំ សន្តិវិធី សម្រួលការទូត និងពេលជាមួយគ្នានេះ ប្រទេស កម្ពុជានៅមានឈ្មោះល្អគួរសម សម្រាប់លើ់ក មុខមាត់ខ្មែរទាំងអស់គ្នា?
ចុងក្រោយខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិត្រូវចាំថា ការកាត់ទោស លោកប្រធាន សមរង្ស៊ី ត្រូវបាន អន្តរជាតិផ្តន្ទាទោសដូចការ កាត់ទោសលោកស្រីអង់សាន ស៊ូជី ដូចគ្នា ដោយមាន សហគមន៍អឺរ៉ុប អាមេរិក អង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិ គ្មានខ្វះទេ។តែស្ថានថ្កោល ទោសកម្ពុជានិង ភូមាខុសគ្នា ព្រោះលោកប្រធាន សម រង្ស៊ី គាត់មិនបានជាប់គុក។
គួរស្វែងយល់ពីចំណុចទាំងនេះ ទើបអ្នកគិតថាវាមានប្រយោជន៍ សម្រាប់ជាតិយ៉ាងណា ហើយរបប ភ្នំពេញ គួរតែពិចារណាចំណុចទាំងនេះឡើងវិញបើសិនពិតជាស្រឡាញ់ជាតិ ស្រឡាញ់ខ្មែរ ហើយមិនចំណុះ យួន មែននោះ។




0 comments:
Post a Comment