Social Icons

Tuesday, September 18, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ពួកត្រកូលបំផ្លាញជាតិ៖ ឡាយ វណ្ណៈ កូនប្រសារស៊ូភារិន និងជាអភិបាលរងខេត្ដតាកែវ ប្រើកាំភ្លើងគ្រាប់មានជាតិប្រៃ អាចឱ្យមុខរបួសស្អុយរលួយបាញ់ជនស្លូតត្រង់!!


ប្រភពពីសមត្ថកិច្ចខេត្ដតាកែវបាន ឱ្យដឹងថា លោកឡាយ វណ្ណៈ បានប្រើ ប្រាស់អាវុធខ្លីមួយដើមដែលមានតម្លៃ ៨ពាន់ដុល្លារ ហើយគ្រាប់នៅពេលដែល បាញ់បង្កឱ្យរបួសហើយនោះ មិនងាយ នឹងព្យាបាលឱ្យជាសះស្បើយនោះឡើយ។ វិធីតែម្យ៉ាង ប្រសិនបើគ្រាប់ត្រូវជើង ត្រូវតែកាត់ជើង ឬបើត្រូវដៃ ត្រូវតែ កាត់ដៃ ។ ប្រភពពីអ្នកដែលធ្លាប់ឃើញ កាំភ្លើងលោក ឡាយ វណ្ណៈ អះអាងថា កាំភ្លើងដែលមានតម្លៃថ្លៃនោះ គ្រាប់ របស់វាមានរសជាតិប្រៃ ដែលធ្វើឱ្យមុខ របួសស្អុយរលួយ ហើយគេចមិនផុតពី ត្រូវកាត់ដៃ ឬកាត់ជើងដើម្បីកុំឱ្យមុខ របួសរាលដាល។

ប្រភពពីមន្ដ្រីនគរបាលដែលដឹងរឿង ហេតុបានឱ្យដឹងថា ករណីដែលបណ្ដាល ឱ្យមានការផ្ទុះអាវុធ មិនមែនជាការ បង្ហាញកាំភ្លើងថ្លៃៗបង្អួតគ្នានោះទេ ។ ក៏ ប៉ុន្ដែលោកឡាយ វណ្ណៈ ត្រូវគេរាយការណ៍ ថា ប...
ានពេញចិត្ដនឹងនារីខារ៉ាអូខេម្នាក់ ដែលធ្វើការនៅក្នុងហាងរស្មីអង្គរ ហើយ បានហៅនាងមកអង្គុយកំដរ ប៉ុន្ដែនាង បដិសេធ។ សំដីបដិសេធរបស់ស្ដ្រីបម្រើ ខារ៉ាអូខេនៅក្នុងហាងរស្មីអង្គរ ធ្វើឱ្យលោក ឡាយ វណ្ណៈ ក្ដៅដល់បេះដូងចេញកំសួល ខឹង ក៏ទាញកាំភ្លើងថ្លៃ៨ពាន់ដុល្លារបាញ់ ប្រហារឱ្យដឹងថា អញអភិបាលរងខេត្ដ គ្រាន់តែហៅនាងឯងមកអង្គុយជិតអញ មិនបានឬ?

បន្ទាប់ពីហេតុការណ៍ផ្ទុះអាវុធ ក៏ មានការសម្របសម្រួល។ រីឯម្ចាស់ហាង ដោយខ្លាចអំណាចលោកអភិបាលរងខេត្ដ និងយល់មុខដល់លោកស៊ូ ភិរិន្ទ អតីត ចៅហ្វាយខេត្ដដែលជាឪពុកក្មេកជនបង្ក ផងនោះ ក៏សុខចិត្ដនៅស្ងៀម និងម្យ៉ាង ទៀតយល់ឃើញថា មុខរបួសទំនងដូច ជាមិនធ្ងន់ ក៏ទទួលយកការសម្របសម្រួល នោះទៅ។ ប៉ុន្ដែអំណាចនៃគ្រាប់កាំភ្លើង ដែលមានរសជាតិប្រៃ ធ្វើឱ្យមុខរបួស កាន់តែរីករាលដាលនោះ គេរាយការណ៍ថា ម្ចាស់ហាងដែលទទួលយល់ព្រមការ សម្របសម្រួលកំពុងខកចិត្ដ។ (NKW)
See More


0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។