Social Icons

Tuesday, September 18, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អាជ្ញាធរ ក្រុងប៉ោយប៉ែត ប្រកាសអាសន្ន និងជម្លៀសពលរដ្ឋ​ តាមព្រំដែន ចេញពីទឹកជំនន់ ខណៈទឹក ឡើងជាលំដាប់

www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
សកម្មភាពអាជ្ញាធរក្រុងប៉ោយប៉ែត ចុះជួយប្រជាពលរដ្ឋ កំពុងរងគ្រោះដោយទឹកជំនន់
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
សកម្មភាពអាជ្ញាធរក្រុងប៉ោយប៉ែត ជម្លៀសប្រជាពលរដ្ឋ ពីតំបន់ទឹកជំនន់ មកនៅទីទួលមានសុវតិ្ថភាព
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
ប្រជាពលរដ្ឋជម្លៀសខ្លួន មកនៅទីទួលមានសុវតិ្ថភាព ខណៈផ្ទះសម្បែងរបស់គាត់ត្រូវលិចទឹក
www.dap-news.com
ទិដ្ឋភាពភ្លៀងកំពុងបង្អុរយ៉ាងខ្លាំងនៅក្រុងប៉ោយប៉ែត
 ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី18 ខែកញ្ញា ឆ្នាំ2012នេះ អាជ្ញាធរក្រុងប៉ោយប៉ែត ប្រកាសអាសន្ន និងជម្លៀសពលរដ្ឋតាមព្រំដែន ចេញពីទឹកជំនន់ ខណៈទឹកឡើងជា លំដាប់ បានបណ្តាលឲ្យ
លិចលង់ លំនៅឋានប្រជាពលរដ្ឋជាង1000គ្រួសារ នៅភាគខាងត្បូងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពិសេសពលរដ្ឋរស់នៅតាម បណ្តោយព្រំដែនកម្ពុជា-ថៃ ។ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា រហូតមកដល់ពេលនេះ ទឹកជំនន់ដែលហូរធ្លាក់មក
ពីប្រទេសថៃ មានសន្ទុះខ្លាំង បានបណ្តាយឲ្យលិចលង់ លំនៅឋានប្រជាពលរដ្ឋ ចំនួន1112គ្រួសារហើយ ក្នុងភូមិចំនួន05 រួមមាន ភូមិកក្បាលកោះ ភូមិប៉ោយប៉ែត ភូមិអូរជ្រៅ ភូមិគីឡូម៉ែតលេខ4 និងភូមិផ្សារកណ្តាល ក្នុងចំណោមភូមិទាំង5នេះ មានភូមិប៉ោយប៉ែត និងភូមិក្បាលកោះ លិចលង់ខ្លាំងជាងគេ មិនអាចរស់នៅបាន ដោយផ្ទះប្រជាពលរដ្ឋខ្លះ លិចដល់គ្រែដេក ផ្ទះខ្លះ លិចដល់ធ្នឹម ទឹកមានកម្ពស់ជាង 1ម៉ែត្រ កន្លែងខ្លះទៀតជាង2ម៉ែត្រ។ លោក ង៉ោ ម៉េងជ្រួន បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកក៏បានចុះត្រួតពិនិត្យ និងប្រកាសអាសន្នដល់មេភូមិគ្រប់ ភូមិជូនដំណឹងដល់ប្រជាពលរដ្ឋ បញ្ជូនកម្លាំងនគរបាល កម្លាំង កងរាជអាវុធហត្ថ (អ.ហ) ជាច្រើនរូប ចុះជួយជញ្ជូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ពីកន្លែងលិចលង់ឲ្យមកជ្រោកនៅលើទីតាំងផ្សាររ៉ាចាស់ ដែលជាទីទួល មានសុវត្ថិភាពជាបន្តបន្ទាប់។ គួរបញ្ជាក់ថា រហូតមកដល់ម៉ោង3 ល្ងាចនេះ គេសង្កេតថា អាជ្ញាធរក្រុងប៉ោយប៉ែត និង កម្លាំងនគរបាល កម្លាំង អ.ហ កំពុងបន្ថែមទូក ក្បូន ជាច្រើនគ្រឿង ដើម្បី សង្គ្រោះដល់ ប្រជាពលរដ្ឋ ពិសេសតាយាយចាស់ជរា ក្មេងតូចៗ ស្ត្រីមានផ្ទៃពោះ និងស្រី្តទើបសម្រាលកូនរួច មកទីទួលមានសុវត្ថិភាព ជាបន្តបន្ទាប់ ព្រោះទឹកនៅ តែបន្តការហូរធ្លាក់ មកពីប្រទេសថៃកាន់តែខ្លាំង៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។