Social Icons

Tuesday, September 18, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

លោក ស៊ាន ប៉េងសែ ស្តីបន្ទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាមិនបានលុបចោលសិទ្ធិសញ្ញាខុសច្បាប់ជាមួយប្រទេសវៀតណាម

វ៉ាស៊ីនតោន៖ អ្នកជំនាញការព្រំដែនលោក ស៊ាន ប៉េងសែ ស្តីបន្ទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាមិនបានលុបចោលសិទ្ធិសញ្ញាខុសច្បាប់ជាមួយប្រទេសវៀតណាម ដែលលោកចាត់ទុកថាសិទ្ធិសញ្ញាទាំងនោះបានធ្វើឲ្យបាត់ទឹកដី និងជាសិទ្ធិសញ្ញាផ្ទុយពីកិច្ចព្រមព្រៀងក្រុងប៉ារីស។«ហេតុអីបានគេឲ្យលុបចោលហ្នឹងព្រោះសិទ្ធិសញ្ញាហ្នឹងវាខុសច្បាប់។ ពេលហ្នឹង មានប្រទេសមួយមកជិះជាន់ប្រទេសមួយទៀតហើយតម្រូវឲ្យប្រទេសហ្នឹង ចុះហត្ថលេខាតាមដែលខ្លួនចង់បាន។ ដូច្នោះហើយច្បាប់អន្តរជាតិត្រូវតែលុប ចោល ហើយលោកហ៊ុន សែនមិនព្រមលុបចោលទេ តែបានធ្វើបន្ថែមតទៅ ទៀត។ រឿងហ្នឹងរឹតតែធ្វើឲ្យពិបាកតទៅទៀតចំពោះអ្នកដែលត្រូវធ្វើការក្រោយលោក ហ៊ុន សែន ហ្នឹង ពីព្រោះសិទ្ធិសញ្ញាណាក៏ដោយនៅក្នុងពេលសង្គ្រាមគេ ត្រូវតែលុបចោលហើយ»។
ថ្លែងក្នុងកម្មវិធីហេឡូវីអូអេកាលពីរាត្រីថ្ងៃព្រហស្បតិ៍ទី១៣ខែកញ្ញាឆ្នាំ២០១២ ពីប្រទេសបារាំង លោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាការព្រំដែនកម្ពុជាប្រទេសបារាំង បានអះអាងថាលោក ហ៊ុន...
សែន បានចុះហត្ថលេខាលើសិទ្ធិសញ្ញាបំពេញបន្ថែមជាមួយវៀតណាមកាលពីឆ្នាំ២០០៥ ដែលរឹតតែខុសច្បាប់ទៅទៀត។
លោក ប៉េងសែ បានអះអាងថា ការចុះហត្ថលេខាលើសិទ្ធិសញ្ញាយ៉ាងតិច៤ និង សិទ្ធ
ិសញ្ញាបំពេញបន្ថែមទៀតនេះ ជាការទទួលស្គាល់ថាកោះត្រល់ កោះពូឡូប៉ង់ហ្សង់ (កោះក្រចកសេះ) ដែលកាន់កាប់ដោយវៀតណាម ពេលនេះ ជារបស់វៀតណាមពិតប្រាកដ ដែលរឿងនេះគ្មានរដ្ឋាភិបាលខ្មែរណាទទួលស្គាល់ដូច្នោះទេ។
ទោះជាយ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធថា ការបាត់បង់ទឹកដីគឺមិនមែនស្ថិតនៅក្នុងសម័យលោកដឹកនាំប្រទេសទេ។ បញ្ហាមួយផ្នែកនៃការបំភ្លឺរយៈពេល៥ម៉ោង២០នាទី ដោយគ្មានការចូលរួមសំណួរកាលពីខែសីហានោះ លោក ហ៊ុន សែន បានអះអាងថា៖«នៅពេលដែលយើងយកផែនទីទៅតម្កល់នៅឯអ.ស.ប. (ឆ្នាំ១៩៦៤) ទាក់ទងនឹងខ្សែព្រំដែនមិនកែប្រែសិទ្ធិទាមទារទឹកដីពីដូនតានៅកម្ពុជាក្រោមត្រូវផុតរលត់ ទៅហើយ ព្រោះយើងបានអំពាវនាវឲ្យគេទទួលស្គាល់ព្រំដែនបច្ចុប្បន្ន។ ឯបន្ទាប់ មកគឺកោះ។ នៅពេលយើងយកផែនទីទៅតម្កល់នៅអ.ស.ប.ដោយសុំយកខ្សែ បន្ទាត់ប្រេវីយេ (Brévié ) ជាព្រំដែនសិទ្ធិទាមទារយកកោះត្រល់និងកោះដទៃ ទៀតក៏ផុតរលត់ដែរ»

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។