Social Icons

Tuesday, July 24, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

រ៉ុង ឈុន រងរបួសនៅពេលអាជ្ញាធរប៉ូលីសបង្រ្កាបកម្មកររោងចក្រតៃយាន


លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ជួបកម្មករធ្វើកូដកម្ម
ដោយ.ឆាំ ឆានី ២៤ កក្កដា ឆ្នាំ២០១២ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២ អាជ្ញាធរប៉ូលីសស្រុកអង្គស្នួលប្រមាណជិត១០០នាក់ បានចុះ​មក​បង្ក្រាប កម្មកររោងចក្រតៃយាន​ដែលបានធ្វើកូដកម្មជិតមួយខែ (ថ្ងៃទី២៥ មិថុនា ដល់ ២៤ កក្កដា ២០១២)​ដើម្បីទាមទារឲ្យថៅកែរោងចក្រដោះស្រាយតាមលក្ខន្ឋ័ការងារ ។
ក្នុងការបង្រ្កាបនេះអាជ្ញាធរប៉ូលីសបានធ្វើឲ្យលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និង​ជា​អ្នក​​ដឹកនាំកូដកម្មរងរបួសជើងស្តាំ និងកម្មករ១០នាក់ទៀតក៏រងរបួសដែរ ។
លោក រ៉ុង ឈុន បានមានប្រសាសន៍ពីកន្លែងកើតហេតុមកថា នៅពេលដែលប៉ូលីសចុះមកបង្ក្រាប​កម្មករ​ដែលកំពុងធ្វើកូដកម្មនៅមុខរោងចក្រតៃយាន បានធ្វើឲ្យកម្មករដែលកំពុងធ្វើការនៅខាងក្នុងរោង ចក្រនាំគ្នាចេញមកក្រៅដើម្បីជួយដល់កម្មករដែលត្រូវប៉ូលីសបង្រ្កាប ។ ក្នុងពេលជាមួយគ្នានោះដែរ អធិការងរខេត្តកណ្តាលក៏បានទូរសព្ទ័មកគំរាមថានិងចាប់ខ្លួនលោក ( រ៉ុង ឈុន ) បើសិនជាមិន​បញ្ឈធ្វើ​កូដកម្មទេ ។
លោក រ៉ុង ឈុន បានបន្ថែមថា បើសិនជាថៅកែរោងចក្រ និងក្រសួងពាក់ពន្ឋ័នាំគ្នាអនុវត្តន៍តាម​ច្បាប់​ការងារនោះ ​កម្មករក៏មិនធ្វើកូដកម្មដែរ ។ ជាងនេះទៀតទាំងភាគីរោងចក្រ ក្រសួងពាក់ពន្ឋ័ និងថៅកែ​រោងគួតែព្យាយាមរកដំណោះស្រាយជូនកម្មករ បើចង់ឲ្យកម្មករឈប់ធ្វើកូដកម្ម ។ ផ្ទុយទៅវិញបើមក​គំរាមកំហែង និងទិញទឹកចិត្តកម្មករជាថ្នូរនៃការងារបញ្ឈប់កូដកម្មនោះ គឺជារឿងខុសច្បាប់ហើយក៏មិន​អាចទប់ស្កាត់កូដកម្ម បាតុកម្មបានដែរ ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។