Social Icons

Wednesday, July 25, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ក្រសួង​ការបរទេស​កម្ពុជា​ព្រមាន​ប្តឹង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍

 

AddIntoAddInto
ពុធ 25 កក្តដា 2012 - 3:59 pm | ជម្លោះ | 160 views

40 3

ក្រសួង​ការបរទេស​កម្ពុជា តាម​រយៈ​អ្នក​នាំពាក្យ​របស់​ខ្លួន កាល​ពី​ថ្ងៃទី​២៤ កក្កដា ម្សិលមិញ​នេះ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​លោក Alan Parkhouse និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ធ្វើ​ការ​កែ​តម្រូវ​អត្ថបទ​ដែល​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​បរាជ័យ​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អាស៊ាន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ។ ហើយ​ថា ក្រសួង​នឹង​ប្តឹង​តាម​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា​ពី​បទ​ញុះញង់ និង​ការ​ប្រមាថ បើ​កាសែត​នេះ​មិន​ធ្វើ​ការ​កែ​តម្រូវ។
អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា «អាស៊ាន​តស៊ូ​ដើម្បី​សាមគ្គី​ភាព» និពន្ធ​ដោយ​លោក Roger Mitton នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១២ ត្រូវ​បាន​ក្រសួង​ការបរទេស​ប្រតិកម្ម​ចំពោះ​ការ​ប្រើ​ពាក្យ​ធ្ងន់ៗ​ថា «កម្ពុជា​កាន់​ជើង​ទីក្រុង​ប៉េកាំង», «ជា​អ្នក​ធ្វើ​ការ​ជួស​ចិន ជា​អ្នក​ត្រូវ​ចិន​ទិញ និង​ជួល តាម​រូប​ភាព​វិនិយោគ​ដ៏​ធំ​របស់​ចិន» ព្រម​ទាំង​ពាក្យ «ធ្វើ​តាម​ការ​ចង់​បាន​របស់​ចិន»។
មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​នៅ​ឡើង​ទេ​នៅ​ថ្ងៃ​ពុធ​នេះ​ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចំពោះ​ការ​ព្រមាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​នេះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។