Social Icons

Tuesday, July 24, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ពលរដ្ឋ​ខ្មែរ​​នឹង​ក្លាយ​ជា​អ្នកទោស​​ព្រោះ​តែ​ពាក្យ​អបគមន៏​ឬ​យ៉ាង​ណា ?

 

AddIntoAddInto
អង្គារ 24 កក្តដា 2012 - 8:04 am | បទវិភាគ, ព័ត៌មាន | 426 views

16 2


យ៉ាង​ហោច​ណាស់​​មាន​ប្រជាពលរដ្ឋ​​៦​នាក់​ហើយ​ ក្នុង ឃុំ ក្រពើពីរ ស្រុក វាលវែង​ ខេត្ត ពោធិសាត់​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​សប្ដាហ៏​កន្លង​ទៅ បន្ទាប់​ពី​ផ្ទះ​៥រយ​ខ្នង​​របស់​ពួក​គេ​ ត្រូវ​បាន​​បំផ្លាញ ក្រោម​របស់​​ដែល​ហៅ​​ថា មាន​គម្រោង​​បង្កើត​​តំបន់ អបគមន៏ ឬ បំបែក​ទឹកដី​ ដែល​វា​បាន​ក្លាយ​ទៅ​ជា​ករណី​ហួស​ចិត្ត​ប្រកប​​ដោយ​ក្ដី​ភ័យ​ព្រួយ​​​ថ្មី​​មួយ​ទៀត៌​​បន្ទាប់​​ពី​ពាក្យ​នេះ​បាន​ផ្ដើម​​ឲ្យ​មាន​ការ​បង្រ្កាប​យ៉ាង​ព្រៃ​ផ្សៃ ទៅ​លើ​​ប្រជាពលរដ្ឋ​​ក្នុង​ភូមិ ​ប្រមា ឃុំ កំពង់ដំរី ស្រុក ឆ្លូង ខេត្ត ក្រចេះ កាល​ពី​អំឡុង​​ខែ ឧសភា នោះ ។ ពាក្យ​អបគមន៏​​បាន​​ក្លាយ​ទៅ​ជា​ពាក្យ​គួរ ​ឲ្យ​បារម្ភ​​​សម្រាប់​សហគមន៏​ប្រជាពលរដ្ឋ​​រង​គ្រោះ​ពី​ការ​រំលោភ​​បំពាន​​យុត្តិធម៌ ពី​សំណាក់​ពួក​អ្នក​​មាន​អំណាច​​មានលុយ ។​ព្រោះ​ពាក្យ​នេះ បាន​​បើក​ដៃ​ឲ្យ​​អ្នក​​មាន​​អំណាច ឬ ពួក​អ្នក​អំណាច​និយម​​​ចាប់​​ខ្លួនពលរដ្ឋ​​​​ដាក់គុក ឬ​ បាញ់​សម្លាប់​​តាម​​របៀប​​ផុយៗ​បំផុត​ ។
លោក ម៉ម សូណង់ដូ ពេល បញ្ជូនទៅកាន់ តុលាការ ក្រុងភ្នំពេញ ក្រោម បទ អបគន៏ទឹកដី និង កម្លាំងរដ្ឋាភិបាល ដែលត្រូវ បាន បញ្ជូន ទៅបង្រ្កាបអ្នកភូមិប្រមា ដែលចោទថា មានគម្រោង បង្កើត តំបន់ អបគមន៏
ពាក្យ​អបគមន៏​​​តាម​ន័យ​​ក្នុង​សៀវ​ភៅ​វេចនានុក្រម​​របស់​សម្ដេច​សង្ឃរាជ ​ជួន​ ណាត ត្រង់​ទំព័រ​ទី​១៦៤២ ថា​ សេច​ក្ដី​ព្រាត់ប្រាស​គ្នា , ការ​បែក​ចេញ​ពីគ្នា ។​តាម​ន័យសង្គម​ ការ​បំបែក​ទឹកដី ឬ ការ​បង្កើត​​រដ្ឋ​ក្នុង​​រដ្ឋ ….ហើយ​អ្នក​ប្រព្រឹត្ត​​តាម​ច្បាប់​​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​នឹង​ត្រូវ​ទទួល​ទោស​​ធ្ងន់ធ្ងរ​បំផុត​។​ បើ​យ៉ាង​នេះ ​តើ​មនុស្ស​ទាំង​អស់​នឹង​ត្រូវ​បាន​គេ​ចាប់​​ខ្លួន ​ដាក់​គុក​​ដោយ​​សារ​តែ​យក​ពាក្យ​នេះ​ទៅ​លាប ដោយ​ពុំ​បាន​ស្រាវជ្រាវ​​រក​ហេតុផល​​ ឬ ធាតុ​ផ្សំ​នៃ​បទល្មើស​​​ឲ្យ​​បាន​គ្រប់គ្រាន់​ឬ​យ៉ាងណា​ ?
សង្គម​ខ្មែរ​​កាល​គ្រប់គ្រង​​ដោយ​​ពួក​ខ្មែរ​ក្រហម​ ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជាសង្គមព្រៃ​គ្មានច្បាប់​ អំណាច​រដ្ឋ​​ត្រូវ​ប្រមូល​ផ្ដុំ​​ទៅ​លើ​​ដៃ​របស់​ដែល​ហៅ​ថា ​” អង្គការ ” នោះ​ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ត្រូវ​បាន​គេ​ចាប់​​ដាក់​គុក​ ឬ យក​ទៅ​សម្លាប់​ តាម​របៀប​ឆៅៗ ដោយ​គ្រាន់​តែ​​មាន​ការ​ចោទ​​ជា​លេស​ថា​ ជា​គេញ​​អាមេរិកាំង (CIA) ឬ សូវៀត (KGB) ឬ​ក៏​បណ្ដាញ​ចារកម្ម​របស់យួន ។ល។ និង ។ល។​ តែ​មិន​​គួរ​ទិដ្ឋភាព​ដ៏​អាក្រក់​បែប​​នេះ កើត​​មាន​ក្នុង​សម័យ​នេះ​​ទៀត​ឡើយ ។
ការ​ប្រកាស​ពី​ផែនការ​អបគមន៏​​​ទឹកដី​​នៅ​ត្រើយ​ខាង​កើត​ទន្លេ​មេគង្គ​​របស់​ ហ៊ុន សែន ​ដើម្បី​ប្រឆាំង​ទៅ​នឹង​លទ្ធផល​​បោះឆ្នោត​មួយ​ ដែល​រៀប​​ចំដោយ​អង្គការ​សហប្រជាជាតិ (UNTAC) កាល​ពី​ឆ្នាំ ១៩៩៣ គឺ​បាន​បង្ហាញ​​ឲ្យ​ឃើញ​ពី​​ចេតនា រចនា​សម្ព័ន្ធ​ប្រដាប់អាវុធ អាវុធ​​យុទ្ធភ័ណ្ឌ ​ត្រឹម​ត្រូវ​ ដែល​បញ្ជាក់​បាន​ពី​ធាតុផ្សំ​​គ្រប់គ្រាន់​​នៃ​បទល្មើស​​ស្ដី​ពី អបគមន៏ , ដែល​ករណីនេះ​​ខុស​គ្នា​​ឆ្ងាយ​​ណាស់ ពី​ប្រជាពលរដ្ឋ​​នៅ​ភូមិ​ប្រមា ខេត្ត ក្រចេះ និង ឃុំ ក្រពើពីរ ក្នុង​ខេត្ត ពោធិសាត់ ដោយ​ពួក​គេ​​គ្រាន់តែ​មក​តាំង​ទី​លំនៅ ដោយ​សារ​តែ​ពួកគេ​គ្មាន​ដី ឬ ដីធ្លី​ត្រូវ​បាន​រឹបអូស​​ឆក់ប្លន់​យក​ ដោយ​ពួកអ្នក​មាន​លុយ មានអំណាច​ ស្និទ្ធ​​នឹង​បក្ស​ប្រជាជន ។ ករណីនេះ រដ្ឋាភិបាល​អាច​ធ្វើការ​ដោះ​ស្រាយ​បាន​តាម​បែប​​សង្គម ឬ មនុស្ស​ធម៌ តាម​របៀប​ងាយៗ បំផុត ​ដោយ​មិនចាំបាច់​ក្ឌូងក្ឌាំង​បែប​នេះ ឡើយ ។
ត្រង់​នេះ​ ​ហ៊ុន សែន ខ្លួន​ឯង​ប្រាកដ​​ជា​ដឹង​ច្បាស់​ណាស់ , ​ហើយ​គួរ​តែខ្មាស់​អៀន​​​មនសិការ​របស់​ខ្លួន ចំពោះ​ការ​មួល​បង្កាច​មនុស្ស​​​ទៅ​លើ​​​កំហុស​​ដែល​គេ​​ពុំ​បាន​ធ្វើ​ ក្នុង​គោល​ដៅ​នយោបាយ​ដ៏​ស្មោកគ្រោក​របស់​ខ្លួន , ហើយ​បើ​យ៉ាង​នេះ តើ​នឹង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ប៉ុន្មា​នាក់​ទៀត​នឹង​ក្លាយ​ជា​អ្នកទោស​​​ដោយសារ​តែ​ពាក្យអបគមន៏ ? ជា​មួយ​គ្នា​​ពលរដ្ឋខ្មែរ​ខ្លួន​ឯង​​ក៏​ត្រូវ​​តែគិតផង​ដែរ ថា តើ​យើង​គួរ​បន្ត​ស្ថិត​ជា​កូន​មាន់​ ក្នុង​ទ្រង់​​រង់ចាំ​ថ្ងៃ​គេ​យក​ទៅ​អារក ឬ យ៉ាងណា ? ៕​​​

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។