ច័ន្ទ 16 កក្តដា 2012 - 2:39 pm | ស បទុម |
នយោបាយ |
31 views0 0
បន្ទាប់ពីការសាកសួរអស់រយៈពេលជាង២ម៉ោង នៅវេលាម៉ោងប្រមាណជាង១រសៀលថ្ងៃទី១៦កក្កដានេះ ព្រះរាជអាជ្ញាអមតុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និង ជានាយកវិទ្យុសំបុកឃ្មុំ ជាបណ្ដោះអាសន្ននៅពនន្ធនាគារព្រៃ ស ។
ប្រធានសមាគមអ្នកប្រជាធិបតេយ្យរូបនេះត្រូវបានក្រៀកដោយប៉ូលិស នាំចេញពីបន្ទប់សាកសួរបញ្ចូលក្នុងរថយន្តនៅចំពោះមុខក្រុមអ្នកគាំទ្រដែលមានកាន់រូបថតរបស់លោកប្រមាណជិត១រយនាក់ ។ ការឃុំខ្លួននេះបានធ្វើឲ្យលោក ម៉ម សូណង់ដូ បានស្គាល់គុកព្រៃសជាលើកទី៣ហើយ ដែលកាលពីលើកទី១គឺនៅឆ្នាំ២០០៣ ក្នុងសំណុំរឿងដុតទូតថៃ លើកទី២ឆ្នាំ ២០០៥ ក្នុងសំណុំរឿងព្រំដែន ។
លោក ម៉ម សូណង់ដូ ដែលត្រូវបានចាប់ខ្លួនពីគេហដ្ឋានរបស់លោកក្នុងទីក្រុងភ្នំពេញតាមរយៈដីកាកាលពីព្រឹកថ្ងៃអាទិត្យទី១៥កក្កដា ឆ្នាំ ២០១២ បានជាប់ចោទ៤ករណី ក្នុងនោះមានបទ ផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ , ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈរបស់អាជ្ញាធរ , ញុះញង់ឱ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និង ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ។ប៉ុន្តែយ៉ាងណាក៏ដោយក្រុមមន្ត្រីអង្គការសង្គមស៊ីវិលក៏ដូចជាបក្សបក្សប្រឆាំងបានហៅការចាប់ខ្លួននេះថា ស្ថិតក្រោមហេតុផលនយោបាយ ហើយបានទាមទារឲ្យមានការដោះលែងប្រធានសមាគមអ្នកប្រជាធិបតេយ្យរូបនេះដោយគ្មានលក្ខណ ។

0 comments:
Post a Comment