Social Icons

Tuesday, July 17, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ការចាប់ខ្លួនលោក ម៉ម សូណង់ដូ បញ្ជាក់ពីការភ័យខ្លាចចរន្តផ្លាស់ប្ទូរអ្នកសេ្នហាជាតិ






ការ​ចាប់ខ្លួន​លោក ​ម៉ម សូណង់ដូ​ កាលពីថ្ងៃទី​១៥កក្កដា២០១២កន្លងទៅនេះ​​បញ្ជាក់​​​អោយឃើញថាពួកផ្តាច់ការ ហ៊ុន​ សែន ភ័យខ្លាចចំពោះចរន្តផ្លាស់ប្តូររបស់អ្នក​ស្នេហាជាតិ ដែលមាន​គោលបំណងនិងទិសដៅច្បាស់លាស់ក្នុងការផ្លាស់ប្តូររបបកុម្មុយនិស្ត​ផ្តាច់ការ ហ៊ុន សែន​ និង​រំដោះជាតិខ្មែរអោយរួចផុតពីអាណានិគមន៌យួន​ចេញ។ ហេតុដូចនេះហើយបានជាពួកយួនកុម្មយនិស្ត និងពួកផ្តាច់ការ ហ៊ុន សែន​ខិតខំរកវិធីកំចាត់​បំបែកកម្លាំងអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ ​ដូចជាលោក សមរង្ស៊ី និង​លោក ម៉ម សូណង់​​ដូ និងអ្នកស្នេហាជាតិដ៏ទៃទៀតដូចជាសម្លាប់​ ​លោក ឈុត វុទី្ឋ ចាប់ព្រះអង្គ លួន សូ​ វ៉ាត​​គំរាម។ល។ សូមបញ្ជាក់ថាមិនត្រឹមតែលោកម៉ម​ សូ ណង់ដូ ទេដែលទទួលបានសៀវភៅមេដឹកនាំជាតិខ្មែរ ប្ញសៀវភៅប្ញសគល់ ៧មករា ​​​សូម្បីតែលោក ​សម រង្ស៊ី និងលោក កឹម សុខាក៏ទទួលបានសៀវភៅទាំងអស់នេះដែរ ទើបគណបក្សទាំងពីរឈានទៅរកការរួបរួមមួយ ចំណែកប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស​ក៏ទទួលបានសៀវភៅទាំងអស់នេះដែរ តើពួកយួនកុម្មុយនិស្ត និងពួកផ្តាច់ការអាច​មានយុទ្ឋសាស្រ្តនិងវិធីសាស្រ្តបែបណាអាចទុបស្កាត់ នូវពន្លឺព្រះអាទិត្យដែល​កំពុងរះនេះបានទេ។​ ភាពងងឹតនៅ​​ក្នុងប្រទេសខ្មែរត្រូវបានលាតត្រលាងនិងដឹងព្ញ​អស់​ហើយ។
ផ្លូវមានតែមួយគត់របស់ពួក​ពួកកុម្មុយនីស្តផ្តាច់ការទាំងឡាយដែលបំរើយួន​ដែល​អាច ជៀស ផុតពីសេ  ចក្តីស្លាប់ ដូច ហុក ឡងឌី ម៉ុល រឿប ជា សុទ្ឋ ​និង​អ្នកសំខាន់​ៗ​មួយចំនួនទៀត  ដែល យួនសម្លាប់គឺត្រូវ ដោះខ្លួនចេញពី យួនឈប់គាំទ្រគណបក្សប្រជាជន មកគាំទ្រអ្នកស្នេហាជាតិ វិញ។ 
អ្នកស្នេហាជាតិ ដែលបំរើការអោយជនបំផ្លាញជាតិ ហ៊ុន សែនដែលកាត់ទឹកដីអោយ​​​យួន​និងអ្នកបំរើយួន ទាំងទើសទាល់ច្រើនណាស់ បានអោយដឹងថា រាល់ការប្រជុំសម្ងាត់ម្តងៗមានមនុស្សសំខាន់ៗតែ៥ នាក់ប៉ុណ្ណោះក្នុងនោះមានហ៊ុនសែនផង​ដែរបាន ដាក់គោលដៅ សម្លាប់ខ្មែរគឺត្រូវតែកំទេច អ្នកស្នេហាជាតិអោយអស់។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។