ដោយ វិទ្យុ អាស៊ីសេរី
2012-07-16
ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ FM 105 លោក ម៉ម សូណង់ដូ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា វេលាម៉ោងប្រមាណ ១០ និង ៣០នាទីព្រឹក។អ្នកគាំទ្រឈរស្រែកទាមទារឲ្យតុលាការដោះលែងលោក ម៉ម សូណង់ដូ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ កក្កដា ឆ្នាំ២០១២។
មានអ្នកគាំទ្រប្រមាណ ១០០នាក់ នាំគ្នាមកតុលាការរាជធានីភ្នំពេញ ដោយដៃមានកាន់រូបថតលោក ម៉ម សូណង់ដូ ផង បានស្រែកទាមទារឲ្យតុលាការដោះលែងលោក។ ពួកគេអះអាងថា លោក ម៉ម សូណង់ដូ គ្មានកំហុសនោះទេ។



0 comments:
Post a Comment