ពុធ 04 កក្តដា 2012 - 8:36 am |
នយោបាយ |
129 views0 0
លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសអង់គ្លេស និងជាកូនប្រុសរបស់លោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសខ្មែរ បានសម្តែងប្រតិកម្មខ្លាំងៗ បន្ទាប់ពីមានការចេញផ្សាយនូវអត្ថបទមួយលើគេហទំព័ររបស់គណៈកម្មការសិទ្ធិមនុស្សអាស៊ាន និពន្ធដោយលោក ហ្គាហ្វា ពាមម៉េត ហៅការដឹកនាំរបស់លោក ហ៊ុន សែន បច្ចុប្បន្នថា ផ្តាច់ការ និងបុគ្គលនិយម។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវផ្សព្វផ្សាយកាលពីថ្ងៃទី០២ ខែកក្កដា លោក ហោ ណាំប៉ូរ៉ា បាននិយាយថា លោកមិននឹកស្មានថា គណៈកម្មការសិទ្ធិមនុស្សអាស៊ាន ដែលជាអង្គការសិទ្ធិមនុស្សមានការគោរព ផ្សាយនូវអត្ថបទមួយដែលឥតប្រយោជន៍ មិនបានការ និងមានការជំរុញផ្នែកនយោបាយនោះទេ។ ដោយបន្តថា គណៈកម្មការសិទ្ធិមនុស្សអាស៊ាននេះ មិនមែនជាទស្សនាវដ្តី ឬកាសែត ដែលផ្សព្វផ្សាយនូវគំនិតបុគ្គលទៅសាធារណៈជនឡើយ។ ដូច្នេះលោកសង្ឃឹមថា គណៈកម្មការសិទ្ធិមនុស្សអាស៊ី នឹងឈប់ធ្វើជាអ្នកកេងប្រយោជន៍ពីអ្នកសរសេរអត្ថបទ លោក ហ្គាហ្វា ពាមមេត។
សូមរំលឹកថា កាលពីដើមថ្ងៃទី១ ខែកក្កដា គណៈកម្មការសិទ្ធិមនុស្សអាស៊ាន បានចុះផ្សាយអត្ថបទមួយលើគេហទំព័ររបស់ខ្លួនក្រោមចំណងជើងថា «គោរពឧត្តមគតិ ការយល់ឃើញ មិនមែនមេដឹកនាំផ្តាច់ការ» និពន្ធដោយលោក ហ្គាហ្វា ពាមមេត ជនជាតិខ្មែររស់នៅអាមេរិក ដែលអត្ថបទនោះបានសរសេររិះគន់ការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បច្ចុប្បន្នថា ដឹកនាំបែបផ្តាច់ការ៕

0 comments:
Post a Comment