នៅរសៀលម៉ោងជាង៣ថ្ងៃទី៣កក្កដា ឆ្នាំ២០១២ លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិង
ជាប្រធានសហភាពសហជីពកម្ពុជាបានឲ្យដឹងថា លោកមិនត្រូវបានចាប់ខ្លួនក្នុងពេលដែលលោកដឹកនាំកម្មករ
តវ៉ានៅក្រៅរោងចក្រកាត់ដេរតាយយ៉ាងនៅខាងក្រោយផ្សារបែកចាយ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។
លោករ៉ុង ឈុន បានថ្លែងតាមទូរស័ព្ទក្នុងពេលលោកកំពុងស្ថិតនៅជាមួយនឹងកម្មករកាត់ដេរតាយយ៉ាងថាក្រុម
កម្មករប្រឆាំងនឹងដីការក្សាការពារ ដែលតុលាការបង្គាប់ឲ្យកម្មករ ចូលធ្វើការឡើងវិញ ។ តែករណីនេះ ជារឿង
អយុត្តិធម៌ ព្រោះកូដកម្មរបស់កម្មករនៅរោងចក្រតាយយ៉ាងបានជូនដំណឹងត្រឹមត្រូវតាមផ្លូវច្បាប់ ។
យ៉ាងណាក៏ដោយមកដល់រសៀលថ្ងៃទី៣កក្កដា ឆ្នាំ២០១២ កញ្ញា យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា
ដែលចូលរួមដឹកនាំកម្មករតវ៉ាជាមួយលោក រ៉ុង ឈុន បានឲ្យដឹងថា ការចរចារវាងសហជីពតំណាងកម្មករភាគី
ថៅកែរោងចក្រ និងអាជ្ញាធរ នៅមន្ទីរការងារខេត្តកណ្តាល បានសម្រេចតាមសំណើរបស់កម្មករជាង ៣.០០០
នាក់នៅរោងចក្រកាត់ដេរតាយយ៉ាងហើយ ។

លោករ៉ុង ឈុន

0 comments:
Post a Comment