Social Icons

Tuesday, July 3, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

មន្ទីរពេទ្យ​ប្រកាស​អាសន្ន​ពីវត្តមាន​ជម្ងឺ​ថ្មី​ដែលសម្លាប់កុមារ​យ៉ាងរហ័ស

 

AddIntoAddInto
ពុធ 04 កក្តដា 2012 - 7:09 am | | ព័ត៌មានទូទៅ | 293 views

1 1

មន្ទីរ​ពេទ្យ​​កុមារ​គន្ធបុប្ផា​ ដែល​ទទួលបាន​ការ​គោរព​គាំទ្រ​ពីជន​កម្ពុជា ថ្មីៗនេះ​បាន​ប្រកាសអាសន្ន​ពី​វត្ត​មាន​ជម្ងឺថ្មី​មួយ​ប្រភេទ​​ដែល​​​​បាន​សម្លាប់​កុមារ​រហូតដល់៦០​នាក់​​យ៉ាង​ទាន់​ហន់​បំផុត​។
លោក Beat Richner កំពុងពិនិត្យ ជម្ងឺ ឲ្យកុមារ ក្នុងមន្ទីរពេទ្យ គន្ធបុប្ផា
ក្នុង​លិខិត​មួយ​​កាល​ពី​ថ្ងៃទី​​២០​មិថុនា​ផ្ញើ​ទៅ​លោក ម៉ម ប៊ុនហេង រដ្ឋ​មមន្ត្រី​ក្រសួង​សុខាភិបាល​លោក​​វេជ្ជបណ្ឌិត​ជនជាតិស្វីស ប៊ីត រីចនើរ (Beat Richner) ស្ថាប់​និក​បន្ទីរពេទ្យ​គន្ធបុប្ផា បាន​លើក​ឡើងថា​ជម្ងឺ​​នេះ​​មិន​ដែលធ្លាប់ជួប​ប្រទះទេ​ ក្នុង​ពេលវេលា​២០​ឆ្នាំ ចុង​ក្រោយ​នេះ ក្នុង​ប្រ​ទេស​​កម្ពុជា , “ពួកគេ បាន​រលាក​​ខួរក្បាល​​ ហើយ​ក្នុងរយៈពេល​៦ម៉ោង​ចុងក្រោយ​ពួកគេ​កើត​រោក​រលាកសួត​ធ្ងន់​ធ្ងរ​បំផុត”។
លិខិត​នោះ​បាន​បន្តថា​ ” កាំរស្មីX Ray និង ស្កេនCTបង្ហាញថា​ថង់​ក្នុងសួត​ដែលប្ដូរ​ខ្យល់​អុក​ហ្សី​ហ្សែន​​​ត្រូវ​បាន​​បំផ្លាញ​​ក្នុង​រយៈពេល​​ប៉ុន្មានម៉ោង​​ មុន​ពេលអ្ន​ក​ជម្ងឺ​ស្លាប់​..”​។
លោក ប៊ីត រីចនើរ បានបញ្ជាក់ថា​ជម្ងឺនេះ បាន​ធ្វើ​ឲ្យ​កុមារ​៤៧​នាក់ស្លាប់​ ។ ​១៣​​ថ្ងៃ​ក្រោយ​មក​មាន​កុមារ​១៣​នាក់​ថែមទៀត​​បាន​ស្លាប់​​នៅ​មន្ទីរពេទ្យ​​គន្ធបុប្ផា ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។