Social Icons

Monday, July 23, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

គណបក្ស​សមរង្ស៊ី​និង​បក្ស​សិទ្ធិ​មនុស្ស​នឹង​រួម​បញ្ចូល​គ្នា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៧



Share
120723_04
លោក កឹម​ សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ​ចាប់​ដៃស្វាគមន៍លោក យឹម​ សុ​វណ្ណ តំណាង​គណបក្ស​សម​រង្ស៊ីក្នុង​សមាជ​​ពីម្សិលមិញ។ រូបថត ​ផា​ លីណា
ភ្នំពេញៈ ក្រុម​អ្នក​នយោបាយ​កាល​ពី​ម្សិល​មិញ​បាន​អះអាង​ថា គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នឹង​បញ្ជូល​គ្នា​រហូត​ដល់ ២០១៧ បើ​ទោះ​ជា​មាន​ការ​ប្រកាស​ថា មេដឹក​នាំ​នៃ​គណបក្ស​ទាំង​ពីរ​នឹង​បង្កើត​គណបក្ស​នយោ​បាយ​ថ្មី​មួយ​រួម គ្នា​ក្តី។
ថ្លែង​បន្ទាប់​ពី​សមាជ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​លើក​ទី២​ដែល​បាន​រៀប​ចំ ធ្វើ​ឡើង​ក្នុង​ទី​ក្រុង​ភ្នំពេញ និង​មាន​ការ​ចូល​រួម​ពី​សមាជិក​ប្រមាណ​ជាង​២​ពាន់​នាក់​កាល​ពី​ម្សិល​មិញ​លោក ប៉ុល ហំម បាន​មាន​ប្រសាសន៍​ថា ក្រុម​ការងារ​របស់​គណបក្ស​ទាំង​ពីរ​ត្រូវ​បាន​បង្កើត​ដើម្បី​ត្រួត​មើល​ថា តើ​គួរ​ដាក់​បញ្ជូល​សមាជិក​និង​បេក្ខជន​ចូល​ក្នុង​ចលនា​ប្រជាធិប តេយ្យ​សង្គ្រោះ​ជាតិ​កម្ពុជា​តាម​របៀប​ណា?
លោក​បាន​បន្តថា ៖ «​នៅពេល​ដែល​យើង​បង្កើត​គណបក្ស​ថ្មី គោល​ដៅ​សំខាន់ គឺ​ត្រូវ​បង្ហាញ​បេក្ខជន​របស់​យើង​នៅ​ក្រោម​ឈ្មោះ​ថ្មីនេះ​។ បេក្ខ​ជន​ភាគ​ច្រើន​មក​ពី​គណបក្ស​សមរង្ស៊ី និង​គណ​បក្ស​សិទិ្ធ​មនុស្ស ហើយ​ភាគ​ច្រើន​ក្នុង​ចំណោម​ពួកគេ​បាន​ត្រៀម​ចូល​ក្នុង​សភា​ជា​ស្រេច ហើយ​គេ​មិន​អាច​ចាក​ចេញ​ទៅ​ចូល​គណបក្ស​ថ្មី​ឬ​បាត់​បង់​អាសនៈ​របស់​គេ បាន​ទេ»។
លោក​បាន​បញ្ជាក់​ទៀត​ថា​៖ «​ប្រការ​នេះ​នឹង​អាច​មាន​បញ្ហា​នៅ​តាម​ថ្នាក់​ឃុំ​សង្កាត់ [សមាជិក​ត្រូវ​ជ្រើស​រើស​រួច​] មិន​អាច​ចាក​ចេញ​ពី​គណបក្ស​នេះ​បាន​ទេ​[ពួក​គេ​ត្រូវ​តែ​នៅ] ព្រោះ​ពួកគេ​នឹង​បាត់​បង់​អាសនៈ»។
សមាជ​បក្ស​ដែល​បាន​ចូល​រួម​ដោយ​ថ្នាក់​ដឹក​នាំ​កំពូលៗ​ក្នុង​គណបក្ស សមរង្ស៊ី​រួម​មាន​អនាគត​អគ្គលេខាធិការ​ចលនា​ប្រជាធិប​តេយ្យ សង្គ្រោះ​ជាតិ​កម្ពុជា​លោក​ស្រី មូរ សុខហួរ និង​អ្នក​នាំ​ពាក្យ​គណបក្ស​សម រង្ស៊ី​គឺ​លោក យឹម សុវណ្ណ។
លោក​យឹម សុវណ្ណ មាន​ប្រសាសន៍​ដែរ​ថា គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​នឹង​ចុះ​ឈ្មោះ​សម្រាប់​រយៈពេល​៦ឆ្នាំ​រហូត​ដល់ អាណត្តិ​ព្រឹទ្ធ​សភា​ក្រោយ​និង​អាណត្តិ​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ ចប់​ឆ្នាំ​២០១៧​»។
លោក​បន្ថែម​ទៀត​ថា ដោយ​មាន​បញ្ហា​បច្ចេក​ទេស​ខាង​ច្បាប់​ផង​នោះ ក្រុម​ការ​ងារ​នឹង​បញ្ចប់​ឈ្មោះ​គណបក្ស​និងស្លាក​គណបក្ស​ថ្មី​នៅ​សប្តាហ៍ ក្រោយ​នេះ​។
គណបក្ស​ប្រឆាំង​ទាំង​ពីរ​បាន​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង ខ្លាំង ​គឺធ្វើ​ឲ្យ​គណបក្ស​ថ្មី​ដែល​កើត​ចេញ​ពី​គណបក្ស​ គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស មាន​ការ​រីក​ចម្រើន។
លោក ប៉ុល ហំម បានបញ្ជាក់​ថា៖ «ចលនា​ប្រជាធិប​តេយ្យ​សង្គ្រោះ​ជាតិ​កម្ពុជា​ថ្មី​នេះ គឺជា​ច្រក​ដ៏​សំខាន់​សម្រាប់​អ្នក​នយោបាយ​ប្រជាធិប​តេយ្យ​មាន​បំណង ចូល​រួម​ចលនា​ថ្មី​មួយ​នេះ ​ដោយ​មិន​ចាំបាច់​តាម​រយៈ គណបក្ស​សម​រង្ស៊ី ឬ​គណបក្ស​សិទ្ធិ​មនុស្ស​ឡើយ។
លោក​បន្ត​ថា៖ «​យើង​ស្វា​គមន៍​គ្រប់​អ្នក​នយោបាយ​ទាំង​អស់​បើ​ទោះ​ជា​គេ​មិន​ចូល​ចិត្ត ​គណ​បក្ស​សម​រង្ស៊ីឬ​គណបក្ស​សិទ្ធិ​មនុស្ស​ក្តី ហើយ​នេះ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ​ដើម្បី​ចូល​រួម​ជាមួយ​នឹង​ពួក​យើង​»៕ SP

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។