Social Icons

Tuesday, July 17, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​គ្រោង​រួម​គ្នា​បង្កើត​គណបក្ស​ថ្មី

 

AddIntoAddInto
អង្គារ 17 កក្តដា 2012 - 3:42 pm | នយោបាយ | 165 views

9 1

ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សមរង្ស៊ី និង លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ប្រកាស​ថា គណបក្ស​ប្រឆាំង​ទាំង​ពីរ​នេះ​នឹង​រួម​បញ្ចូល​គ្នា​ដោយ​បង្កើត​ជា​គណបក្ស​ថ្មី​មួយ។
លោក កឹម សុខា និងលោក សម រង្ស៊ី ក្នុងសន្និសីទតាមរយៈវីដេអូ ខនហ្វឺរិន
គណបក្ស​ថ្មី​ដែល​គ្រោង​បង្កើត​ដោយ​រួម​បញ្ចូល​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​នោះ នឹង​មាន​លោក សម រង្ស៊ី ជា​ប្រធាន និង​លោក កឹម សុខា ជា​អនុប្រធាន តែ​គេ​មិន​ទាន់​កំណត់​ថា​ដាក់​ឈ្មោះ​អ្វី​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​សេចក្តី​សម្រេច​ពី​គណៈកម្មការ​នាយក​នៃ​គណបក្ស​ទាំង​ពីរ​សិន។
បើ​តាម​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គណបក្ស​នយោបាយ​នីមួយៗ​អាច​បង្កើត​សម្ព័ន្ធ​ភាព​របស់​ខ្លួន​ ឬ​អាច​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​បាន​ដោយ​ត្រូវ​ជំរាប​ទៅ​ក្រសួង​មហាផ្ទៃ។ ប៉ុន្តែ​គណបក្ស​នយោបាយ​នីមួយៗ​អាច​ប្រឈម​នឹង​ការ​បាត់​បង់​កៅអី​នៅ​សភា ប្រសិន​បើ​ការ​រួម​បញ្ចូល​គ្នា​នោះ​ប្រើ​ឈ្មោះ​គណបក្ស​នយោបាយ​ថ្មី៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។