Social Icons

Wednesday, June 20, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សាលាក្រុង​ភ្នំពេញ​ថា ការ​តវ៉ា​របស់​​អ្នក​បុរីកីឡា​មាន​ការ​ញុះញង់​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ

AddIntoAddInto
ពុធ 20 មិថុនា 2012 - 2:09 pm | 40 views

1 1

សាលាក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ បាន​ចោទ​ប្រកាន់​បណ្តា​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​គណបក្ស​មួយ​ចំនួន​ថា ​នៅ​ពី​ក្រោយ​ខ្នង និង​ញុះញង់​ឲ្យ​អ្នក​បុរីកីឡា​ធ្វើ​ការ​តវ៉ា។
សកម្មភាពអ្នកបុរីកីឡាធ្វើការតវ៉ាកន្លងមក
តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​២០ មិថុនា នេះ សាលាក្រុង​ភ្នំពេញ​បាន​លើក​ឡើង​ថា ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ការ​តវ៉ា​ទាំង​នេះ ភាគ​ច្រើន​ជា​អ្នក​ដែល​ពុំ​មាន​ទីលំនៅ​ពិត​ប្រាកដ​ក្នុង​បុរីកីឡា និង​ពុំ​មាន​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​ទទួល​ផ្ទះ និង​គោល​នយោបាយ​ពីរដ្ឋ ព្រោះ​ជា​ប្រភេទ​ទិញ លក់​ផ្ទះ​ក្រោយ​អង្កេត​ ម្ចាស់​មិន​ស្នាក់​នៅ គ្មាន​ឯកសារ និង​ជា​អ្នក​ជួល​ផ្ទះ​ពី​គេ។ ហើយ​មួយ​ចំនួន​ទៀត​បាន​ទទួល​គោល​នយោបាយ​រួច​ហើយ ក៏​បាន​ចូល​រួម​ក្នុង​សកម្មភាព​តវ៉ា​នេះ​ដែរ។
បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល សាលាក្រុង​ភ្នំពេញ​បាន​ប្រគល់​ផ្ទះ​ស្នាក់​នៅ​ជូន​ប្រជាពល​រដ្ឋ​ដែល​មាន​ឯកសារ​ពិត​ប្រាកដ​រួច​អស់​ហើយ គឺ​នៅ​សល់​តែ​នគរបាល​ចំនួន​៣១​គ្រួសារ និង​ស៊ីវិល​ចំនួន​០៦​គ្រួសារ​តែ​ប៉ុណ្ណោះ​ដែល​ពុំ​ទាន់​ទទួល​យក​ផ្ទះ។ ហើយ​ថា សាលាក្រុង​បាន​ចាត់​មន្រ្តី​ធ្វើ​ការ​ពន្យល់ និង​សម្រប​សម្រួល​ចំពោះ​បង​ប្អូន​ដែល​ធ្វើ​ការ​តវ៉ា ប៉ុន្តែ​បង​ប្អូន​ទាំង​នោះ​មិន​ព្រម​ស្តាប់ និង​ចូល​ដោះ​ស្រាយ​ដោយ​សន្តិវិធី ហើយ​បន្ត​សកម្មភាព​តវ៉ា​បែប​អនាធិបតេយ្យ​គ្រប់​ទីកន្លែង ក្រោម​ការ​ញុះញង់​ពី​បណ្តា​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​គណបក្ស​មួយ​ចំនួន​ដែល​នៅ​ពី​ក្រោយ​ខ្នង​ឲ្យ​ប្រព្រឹត្ត​ទង្វើ​ខុស​ច្បាប់​នេះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។