Social Icons

Friday, June 22, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សិស្ស​១៥​នាក់​ដួល​សន្លប់​ពេល រត់​ធ្វើ​អត្ត​ពល​កម្ម​



ព្រះវិហារៈមន្រ្តី​អាជ្ញាធរ​បាន​ឲ្យដឹង​នៅ​ថ្ងៃនេះ​ថា សិស្ស​១៥​នាក់​មក​ពីសាលា​បឋម​សិក្សា​ភ្នំ​ដែក​​ឋិត​​ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះ​វិហារ​បាន​ដួល​សន្លប់​ នៅពេល​ពួកគេ​កំពុង​រត់​ធ្វើ​អត្ត​ពល​កម្ម​ពេល​ប្រលង​ឆមាស​ក្នុង​សាលា​របស់​ពួកគេ​កាលពី​ថ្ងៃពុធ តែ​មក​ដល់​ពេល​នេះ​អាជ្ញាធរ​មិន​ទាន់​រក​​ឃើញ​មូល​ហេតុ​ដែល​នាំ​ឲ្យ​សិស្ស​ទាំង​នេះដួល​សន្លប់​នៅ​ឡើយ​ទេ​។
​លោក ឯ សារ៉ូ អភិបាល​ស្រុក​រវៀង បាន​មាន​ប្រសាសន៍​ថា សិស្ស​ទាំង​នោះ​ខ្លះ​បាន​ធូរ​ស្បើយ​ឡើង​វិញ​ហើយ រីឯ​ខ្លះ​ទៀត​បាន​​ចេញពី​មន្ទីរ​ពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ​ពីថ្ងៃ​ម្សិល​មិញ។
លោក​បាន​ថ្លែង​ថា៖«មិន​មាន​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​របស់​ពួកគេ​ទេ ព្រោះ​យើង​បាន​ជួយ​បញ្ជូន​ពួកគេ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ទាន់​ពេល​»។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។