Social Icons

Tuesday, June 19, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អតីត​ប្រធានាធិបតី​អេហ្ស៊ីប​​ ហូស្នី មូបារ៉ាក់ស្លាប់​ក្នុង​មន្ទីរពេទ្យ​​

 

AddIntoAddInto
ពុធ 20 មិថុនា 2012 - 10:48 am | | 163 views

11 1

អតីតមេដឹកនាំ​ផ្ដាច់ការ​និង​គ្រប់គ្រង​អំណាច​យូរ​របស់​អេហ្ស៊ីប​គឺ ហូស្នី មូបារ៉ាក់ បាន​ស្លាប់​ហើយ​​កាល​ពី​យប់​ថ្ងៃអង្គារ​ម្សិលមិញ​​បន្ទាប់​ពី​ត្រូវ​បាន​គេ​បញ្ជូន ទៅ​កាន់​មន្ទីរ​ពេទ្យ​យោធា ម៉ាអាឌី ក្នុង​រដ្ឋធានី ខាយរ៉ូ ភ្លាមៗ​នោះ។
ហូស្នី មូបារ៉ាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរ ពេទ្យ ក្នុង ពន្ធនាគារ តូរ៉ា រយៈពេល ខ្លីៗ មុន ការស្លាប់
យោង​តាម​ប្រព័ន្ធព័ត៌មាន​រដ្ឋ​អេហ្ស៊ីប នៅ​ថ្ងៃពុ​ធទី២០​មិថុនា​នេះ បាន​ឲ្យ​ដឹង​ថាលោក​ ហូស្នី បាន​ស្លាប់ នៅ​វេលា​យប់​ថ្ងៃ​អង្គារ​ដែល​លោក​ត្រូវបាន​គេ​បញ្ជូន​ចេញ​ពី​ពន្ធនាគារ តូរ៉ា ជាបន្ទាន់​ទៅ​សង្គ្រោះ នៅ​មន្ទីរ ពេទ្យ យោធាម៉ាអាឌី។ មានការសន្និដ្ឋានផ្សេងគ្នាចំពោះការស្លាប់​នេះ​ថា​បណ្ដាលមកពីជម្ងឺគាំងបេះ​ដូង ។
ហូស្នី មូបារ៉ាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​អំណាច ដោយ​ចលនា​មហាជន​កាលពីឆ្នាំ​ទៅ​បន្ទាប់​ពី​បាន​គ្រប់គ្រង​តួនាទីជាប្រធានាធិបតី​អេហ្ស៊ីប​អស់​រយៈពេល​ជិត​៤០​ឆ្នាំ ប្រកប​ដោយភាព​ផ្ដាច់ការ​និង​ពុករលួយ​៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។