Social Icons

Sunday, May 27, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អ្នក​ភូមិ​ប្រមាណ​ជា ២០០​នាក់​នៅ​ខេត្ត​កោះកុង​ចែក​ខិត្ត​​ប័ណ្ណ​រៀប​រាប់​ទុក្ខ​លំបាក



កោះកុង​​:កាល​ពី​ព្រឹក​មិញអ្នក​ភូមិ​ប្រមាណ​ជា ២០០​នាក់​មក​ពី​ឃុំ​ជីករ​លើ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង​​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​ផ្លូវ​ជាតិ​លេខ ៤៨ ​ដើម្បី​ចែក​ខិត្ត​​ប័ណ្ណ​មួយ ជូន​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នោះ។ ខិត្ត​ប័ណ្ណ​បាន​រៀប​រាប់​អំពី​ទុក្ខ​​លំបាក​របស់​ពួកគេ ក្នុង​ការ​រស់​នៅ និង​ទាម​ទារ​ឲ្យ​រដ្ឋា​ភិបាល និង​អា​ជ្ញាធរ​​ដែនដី​ស្វែង​រក​ដំណោះ​​ស្រាយ​សម្រាប់​​ពួក​គាត់។​​
តំណាង​អ្នក​ភូមិ​ម្នាក់​ឈ្មោះ អាន ហៃយ៉ា បាន​និយាយ​ថា ពួក​គេ​មាន​ផែន​ការ​បិទ​ផ្លូវនេះ នៅ​ខែ​​ក្រោយ ប្រសិន​បើ​ពួក​គេ​មិន​ទទួល​បាន​លទ្ធ​ផល និង​ដំណោះ​ស្រាយ​ណា​មួយ។
ពួកគេ​បាន​បញ្ជាក់​ថា បញ្ហា​ជម្លោះ​ដីធ្លី​គ្រួសារ​ប្រមាណ​ជា​២០០​គ្រួសារ ដែល​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៦​មក ជា​មួយ​នឹង​ក្រុម​ហ៊ុន​ស្ករ​សរ​ខេត្ត​កោះកុង​របស់ លោក​លី យុង​ផាត់ មក​ដល់​ពេល​នេះ​អជ្ញារ​មាន​សមត្ថ​កិច្ច​នៅ​មិន​ទាន់​ដោះ​ស្រាយ​នេះ​ជូន​ពួក​គេ​នៅ​ឡើយ​ទេ។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។