Social Icons

Sunday, May 27, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

មេដឹកនាំ​ក្រុម​អាវលឿង​ប្រកាស​ប្រយុទ្ធ​ចុង​ក្រោយ

 

AddIntoAddInto
ច័ន្ទ 28 ឩសភា 2012 - 9:47 am | 228 views

0 1

មេ​ដឹកនាំ​ក្រុម​អាវលឿង​ថៃ​បាន​ប្រកាស​ឯ​ការ​ជួប​ជុំ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ពួក​គេ​នឹង​ធ្វើ​ការ​ប្រយុទ្ធ​ចុង​ក្រោយ​មួយ​នៅ​ថ្ងៃ​ពុធ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ស្តីពី​ការ​ផ្សះផ្សា​ជាតិ។
សុនធិ លឹមថងគុល មេដឹកនាំក្រុមអាវលឿង
តាម​គម្រោង​នៅ​ថ្ងៃ​ពុធ​ក្នុង​សប្ដាហ៍​នេះ ក្រុម​អាវលឿង​ថៃ​នឹង​ធ្វើ​បាតុកម្ម​ធំ​មួយ​នៅ​ទីលាន Royal Plaza ដើម្បី​ដើរ​ក្បួន​ទៅ​កាន់​រដ្ឋសភា ទី​ដែល​សភា​តំណាង​រាស្រ្ត​នឹង​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​លើ​សេចក្តី​ព្រាង​ស្តីពី​ការ​ផ្សះផ្សា​ជាតិ។
លោក សុនធិ លឹមថងគុល មេដឹកនាំ​ក្រុម​អាវលឿង​បាន​និយាយ​ថា នោះ​វា​នឹង​ក្លាយ​ទៅ​ជា​ការ​ប្រយុទ្ធ​យកឈ្នះ​ចាញ់​ចុង​ក្រោយ​របស់​លោក។
គួរ​រំលឹក​ថា លោក សុនធិ លឹមថងគុល គឺ​ជា​មេដឹកនាំ​ក្រុម​អាវលឿង​មួយ​រូប​ដែល​បាន​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ថាក់ស៊ីន ហើយ​នាំ​ទៅ​ដល់​ការ​ធ្វើ​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ​២០០៦​នោះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។