Social Icons

Sunday, January 15, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អង្គការនិរទោសអន្តរជាតិស្វះស្វែងរកសម្លេងគាំទ្រតាមអ៊ីនធើណិតដាក់សម្ពាធរដ្ឋាភិបាលខ្មែរ​ឲ្យដោះ​លែងអ្នកភូមិបុរីកីឡា

អង្គ​ការ​លើក​លែង​ទោស​​អន្តរជាតិ​​ Amnasty International ប្រចាំ​នៅ​ក្នុង​ប្រទេស​អូស្រ្តា​លី​កាល​ពី​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​កន្លង​ទៅ​ ​បានផ្តើម​យុទ្ធ​នាការបន្ទាន់​មួយ​តាម​គេហ​ទំព័រ​របស់​ខ្លួន​ ដែល​នោះ​គឺ​ជា​ការ​​ជាការ​កៀង​គរ​រក​ការ​គាំ​ទ្រពី​សាធារណៈជន​ និង​អង្គការ​ដៃ​គូរ​ ដើម្បី​ស្នើ​អោយ​​អាជ្ញាធរ​កម្ពុជា​​ដោះ​លែង​​​​អតីត​​អ្នក​ភូមិ​បុរី​កីឡា​ចំនួន ៨​នាក់​ ពី​ពន្ធ​​នា​គារ​ព្រៃ​ស និង​​​​ ៣០​នាក់​ទៀត នៅ​​ក្នុង​​មណ្ឌល​ព្រៃ​ស្ពឺ ។
Amnasty International ​​​​បាន​អោយ​ដឹង​​​នៅ​ក្នុង​សារ​អេឡិចត្រូនិក​របស់​ខ្លួន​​​ថា យុទ្ធ​នាការ​នេះ​ជា​កិច្ច​ការ​បន្ទាន់​មួយ​​ ដោយ​ស្នើ​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ិន​ធើ​​ណេត​នៅ​ពាស​ពេញ​ពិភព​លោក ក៏​ដូច​ជា​​អង្គ​ការ​​ដៃ​គូរ​​ផ្តល់​ការ​គាំ​ទ្រ​​អោយចូល​រួម​បង្ហាញ​ពី​ ក្តី​បារម្ភ​​ និង​អំពាវនាវ​អោយ​មាន​ការ​ដោះលែង​អតីត​អ្នក​បុរី​កីឡា​ចំនួន​ ៨​នាក់​ពី​ពន្ធ​នាគារ​ព្រៃ​ស និង​​៣០​នាក់ផ្សេងទៀត​ ដែល​​​ត្រូវ​ចាប់​បញ្ជូន​ដោយ​​បង្ខំ​ទៅ​មណ្ឌលសង្គ​មកិច្ច​ព្រៃ​ស្ពឺ ស្ថិតក្នុងខណ្ឌដង្កោ ជាយ​ក្រុង​ភ្នំពេញ។
ដោយ​បាន​​​​បញ្ជាក់​​​ថា​ អ្នក​ដែល​មាន​បំណង​ចូល​រួម​ការ​គាំ​ទ្រ​នោះ​ អាច​ចូល​ទៅ​កាន់​គេហ​ទំព័រ​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ www.amnesty.org.au/action ។
យុទ្ធ​នាការនេះ​​អំពាវ​​ផងដែរ​អោយ​​អាជ្ញា​ធរ​​​​​ពាក់​​ព័ន្ធ​ ត្រូវ​​ចាត់​​អោយ​​មាន​​​ការ​​ស៊ើប​​អង្កេត​​ការ​បណ្តេញ​​​អតីត​​​អ្នក​​​ ភូមិ​​​​បុរី​កីឡាអោយទៅនៅ​ក្រៅ​​​ក្រុង ចាត់​វិធាន​ការ​នាំ​យក​មន្រ្តី​សមត្ថ​កិច្ច​ដែល​បាន​បំផ្លិច​បំផ្លាញ​ផ្ទះ​​ ​​ប្រជា​ពល​រដ្ឋមក​ផ្តន្ទា​ទោស ត្រូវ​ផ្តល់​សំណង​ដល់​ប្រជា​​ពលរដ្ឋ​​ចំពោះ​​ការ​​ខូច​​ខាត​ទ្រព្យ​​ស​ម្ប​​ ត្តិ នៅ​ពេល​ដែល​អាជ្ញាធរ​ចូល​ទៅ​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​សម្បែង អ្នក​ភូមិ​បុរី​​កីឡា​​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មករា ​ឆ្នាំ​២០១២ ​កន្លង​ទៅ។
គួរ​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មាន​អ្នក​ភូមិ​បុរីកីឡា​៨​នាក់ ក្នុង​ចំណោម​១២​នាក់​​ដែល​ត្រូវ​បាន​​អាជ្ញា​ធរ​ចាប់​ខ្លួន​អំឡុង​​ការ​ប៉ះទង្គិច​គ្នា​កាល​ពី​ថ្ងៃ​៣មករា កំពុង​ត្រូវ​​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ ស ​និង​៣០​នាក់​ទៀត​ដែល​ក្នុង​នោះ​មាន​កុមារ​៦​នាក់​ផង ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​​​នៅ​មណ្ឌល​ព្រៃ​ស្ពឺ កាល​ពី​ថ្ងៃ​​ពុធ​សប្ដាហ៏​កន្លង​ទៅ ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។