Social Icons

Monday, January 2, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ជនជាតិ​កួយ​មក​តវ៉ា​រឿង​ដី​ធ្លី នៅ​មុខ​សាលា​ខេត្ត​កំពង់ធំ

Tuesday, 03 January 2012 12:02


 
កំពង់ធំៈ ជនជាតិ​ភាគតិច​កួយ​ប្រហែល​១០០​នាក់ មក​ពី​ឃុំ​សាលា​វិស័យ​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត កំពង់ធំ បាន​ធ្វើ​ការ​ទាមទារ និង​តវ៉ា នៅ​មុខ​សាលា​ខេត្ត​កាល​ពី​ម្សិលមិញ​ពាក់ព័ន្ធ​បញ្ហា​ជម្លោះ​ដីធ្លី​ដែល​ ក្រុមហ៊ុន​យក​ដីស្រែ​ចម្ការ​របស់​ពួក​គាត់។ ប្រជាជន​ទាំង​នេះ​បាន​សម្រេច​ចិត្ត​នាំគ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​មន្ត្រី​រដ្ឋាភិបាល​នៅ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​នៅ​ឡើយ។ នេះ​បើ​យោង​តាម​អ្នក​ភូមិ​ដែល​អះអាង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ចន្ទ។
លោក ចេង ឈឺន ជនជាតិ​ភាគតិច​កួយ អាយុ​៥៩​ឆ្នាំ បាន​ថ្លែង​ថា អ្នក​ភូមិ​ប្រមាណ​១០០​នាក់​មក​ពី​ភូមិ​ពីរ​ក្នុង​ឃុំ​សាលា​វិស័យ​បាន​នាំ​ គ្នា​មក​តវ៉ា​នៅ​សាលាខេត្ត​នេះ ដោយ​សារ​មន្ត្រី​បរិស្ថាន​បាន​ប្រាប់​ថា ដី​ដែល​គាត់​កំពុង​រស់នៅ​គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះវិហារ។

លោក​បន្ត​ថា រដ្ឋាភិបាល​បាន​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ទៅ​ក្រុមហ៊ុន​ឯកជន ដើម្បី​អភិវឌ្ឍ​ចម្ការ​កៅស៊ូ។​  លោក​ថា ៖ «យើង​បាន​រស់​នៅ និង​ធ្វើ​ការ​លើ​ដី​នោះ ដោយ​មិន​បាន​គិត​ថា តើ​វា​ជា​ដី​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ឬ​ខេត្ត​កំពង់ធំ​នោះ​ទេ យើង​គ្រាន់​តែ​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​នោះ និង​ធ្វើ​តាម​ទំនៀម​ទម្លាប់​តែ​ប៉ុណ្ណោះ»។
លោក​បាន​បន្ត​ទៀត​ថា អ្នក​ភូមិ​ដែល​នាំ​គ្នា​មក​តវ៉ា គឺ​គ្រាន់​តែ​ចង់​ដឹង​ថា ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន​យក​ដី​អ្នក​ភូមិ និង​ហេតុអ្វី​បាន​ជា​ដី​នោះ​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះវិហារ និង​សូម​ឲ្យ​ខេត្ត​ដោះស្រាយ​រឿង​នេះ​ឲ្យ​អ្នក​ភូមិ។
លោក​និយាយ​ដែរ​ថា៖ «បើ​អាជ្ញាធរ​ខេត្ត​មិន​ដោះស្រាយ​ឲ្យ​ពួក​យើង យើង​នឹង​សម្លាប់​ខ្លួន​ពីព្រោះ​យើង​គ្មាន​អី​ជាទី​ពឹង​ទេ»។
មាន​ក្រុមហ៊ុន​ចំនួន​ពីរ គឺ​ក្រុមហ៊ុន Phor Khouch បាន​ឈូសឆាយ​ដី​ស្រែ​ចម្ការ​រប​ស់​ប្រជាជន​ប្រហែល ២០ ហិកតា តាំងពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ និង​ក្រុមហ៊ុន Ream Na បាន​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​របស់​ប្រជាជន​ប្រហែល​១០០ ហិកតា តាំង​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១១។
អ្នក​ស្រី ប៊ុន សេត ជា​ជនជាតិ​កួយ អាយុ​៤០​ឆ្នាំ បាន​ថ្លែង​ថា អ្នក​ភូមិ​ទាំងអស់​បាន​សម្រេច​ចិត្ត ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​សារ​សន្តិសុខ​សាលា​ខេត្ត​ប្រាប់​ថា អភិបាល​ខេត្ត​មិន​មក​ធ្វើ​ការ​ទេ​រហូត​ដល់​ថ្ងៃ​ពុធ ដូច្នេះ បី​ថ្ងៃ​ក្រោយ​ក្រុម​អ្នក​ភូមិ​នឹង​ត្រឡប់​ទៅ​វិញ។ គាត់​ថា៖ «បើ​យក​ដី​ស្រែ​ចម្ការ​យើង​ហើយ គេ​គួរតែ​សម្លាប់​ពួក​យើង​ទៅ»។
អ្នក​ស្រី​បាន​បន្ត​ថា៖ «អ្នក​ភូមិ​ប្រហែល ៣៤០ គ្រួសារ មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ពីរ លើ​ដី​ទំហំ ៣៥០​ហិកតា ឥឡូវ​នេះ​ពួក​គេ​មិន​ប្រាកដ​ថា តើ​ខេត្ត​ណា​ដែល​ពួក​គេ​កំពុង​រស់​នៅ ពីព្រោះ​ក្រុមហ៊ុន​ប្រាប់​ថា អ្នក​ភូមិ​ខ្លះ​រស់​នៅ​ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ​ហើយ​អ្នក​ភូមិ​ខ្លះ​រស់​នៅ​ក្នុង​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត កំពង់ធំ។
លោក អឹម អន មេឃុំ​សាលា​វិស័យ បាន​ថ្លែង​ថា ក្រុមហ៊ុន​ចំនួន​ពីរ​បាន​ទទួល​សម្បទាន​ដី​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កាល​ពី​ ខែ​កញ្ញា ឆ្នាំ​២០១១ មាន​ក្រុមហ៊ុន ប៉ោ គួច ទទួល​បាន​ដី ៣៥០​ហិកតា និង​ក្រុមហ៊ុន រៀម ណា បាន​ទទួល​ដី​ចំនួន ៤១០ ហិកតា លោក​បន្តថា លោក​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​នេះ​ទេ។ លោក​បាន​បន្ត​ទៀត​ថា៖ «តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាងដូច​ម្តេច​ទៅ អ្នក​ភូមិ​បាន និង​កំពុង​រស់នៅ​អស់​រយៈពេល​ជា​យូរ​មក​ហើយ ប៉ុន្តែ ក្រុមហ៊ុន បាន​ទទួល​ពី​រដ្ឋាភិបាល ដូច្នេះ ភាគី​ទាំង​ពីរ​ត្រូវ​តែ​ស្វែងរក​ដំណោះស្រាយ​ខ្លួន​ឯង»។
លោក​អភិបាលរង អ៊ូច សំអូន បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ហើយ​បាន​ថ្លែង​ថា លោក​មិន​ទទួល​បន្ទុក​បញ្ហា​នេះ​ទេ។ ដោយ​ឡែក លោក ហ៊ុន វណ្ណនិត អភិបាល​រង​មិន​អាច​ទាក់ទង​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​ពី​ថ្ងៃ​ចន្ទ​ ម្សិលមិញ។
លោក ឆោម រុន មន្ត្រី​សម្រប​សម្រួល​របស់​អង្គ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កំពង់ធំ បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ក្នុង​តំបន់​នោះ​មាន​ក្រុមហ៊ុន​ចំនួន​បី​បាន​ទទួល​សម្បទាន​ដី​សេដ្ឋកិច្ច ​លើ​ដី​របស់​ជនភាគ​តិច​កួយ។
លោក ឆោម រុន បន្ត​ថ្លែង​ដែរ​ថា៖ «រាជរដ្ឋាភិបាល​មិន​គួរ​ផ្តល់​ដី​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ការ​ អភិវឌ្ឍ​ទេ។ វា​មិន​គួរ​យក​ដី​របស់​ប្រជាជន​ភាគ​តិច​កួយ​នោះ​ទេ»៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។