ដោយ អ៊ួន ឈិន
2012-01-03
ប្រជាពលរដ្ឋចំនួន ១១នាក់ ត្រូវបានចាប់ខ្លួន ហើយផ្ទះជិត ៣០០ខ្នងត្រូវបានកម្ទេច ដោយកងកម្លាំងចម្រុះ ដែលបានចុះរុះរើផ្ទះរបស់ប្រជាពលរដ្ឋជិត ១៧៨គ្រួសារ នៅតំបន់បុរីកីឡា ក្នុងខណ្ឌ ៧មករា រាជធានីភ្នំពេញ កាលថ្ងៃទី៣ ខែមករា ឆ្នាំ២០១២។
សកម្មភាពកងកម្លាំងប្រដាប់អាវុធចាប់ខ្លួនពលរដ្ឋនៅបុរីកីឡា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១២។
ប្រជាពលរដ្ឋ ៨នាក់ក្នុងចំណោមអ្នកដែលត្រូវគេចាប់ខ្លួន បានរងរបួសដោយការការប៉ះទង្គិចគ្នាផង និងដោយកងកម្លាំងអាជ្ញាធរវាយដំបន្ថែមផង។ យ៉ាងហោចណាស់ មន្ត្រីអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងកម្មករក្រុមហ៊ុនចំនួន ៥នាក់ ក៏បានរងរបួសក្នុងហេតុការណ៍នេះដែរ។
៣-មករា-២០១២៖ កងកម្លាំងឈរការពារគ្រឿងចក្រកម្ទេចផ្ទះប្រជាពលរដ្ឋនៅបុរីកីឡា។ RFA/Uon Chhin
ក្រុមមន្ត្រីសិទ្ធិមនុស្សបានហៅសកម្មភាពរុះរើនេះថា ជាការបណ្ដេញប្រជាពលរដ្ឋតំបន់បុរីកីឡាចេញពីលំនៅឋានរបស់ពួកគាត់។
សូមលោកអ្នករង់ចាំអាន និងស្ដាប់សេចក្ដីរាយការណ៍ពិស្ដារជាបន្តទៀត...



0 comments:
Post a Comment