Social Icons

Monday, January 2, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

គ្រាប់​កាំ​ភ្លើង​នឹង​គ្រាប់​បែក​ពុល ត្រូវ​បាន​គេ​បាញ់​អំឡុង​​ការ​ប៉ះ​ទង្គិច​គ្នា​​ជា​មួយ​ពលរដ្ឋ​សហគន៏​បុរី​កីឡា


       
ប៉ូលិស​បាន​បាញ់​កាំ​ភ្លើង ​និង ប្រើប្រាស់​គ្រាប់​បែក​ពុល​​ជា​ច្រើន​គ្រាប់ អំឡុង​ការ​បង្រ្កាប់​​ទៅ​លើ​ប្រជាពលរដ្ឋ​សហគមន៍​បុរី​កី​ឡា ដែល​ខឹង​សម្បារ​ចំពោះ​​ការ​ប្រើ​ឧបាយ របស់​ក្រុម​ហ៊ុន ផានអ៊ី​មេច ​ក្នុង​ការ​ប៉ុន​ប៉ង​​បណ្ដេញ​​ពួក​គាត់ ចេញ​ពី​ផ្ទះ​សម្បែង នៅ​ព្រឹក​ថ្ងៃ​ទី​៣​មករា ឆ្នាំ ២០១២​នេះ ។
ពលរដ្ឋ សហគមន៏ បឹង កក់ អំឡុង ការ ប៉ះទង្គិច គ្នា ជា មួយ ប៉ូលិស ព្រឹក មិញ(រូបៈFPM)
ក្រុម​អ្នក​ភូមិ​បាន​និយាយ​ថា ​គេ​បាន​ឃើញ​​បុគ្គលិក​របស់​ក្រុម​ហ៊ុន ផាន អ៊ីមេច ដែល​គ្រប់គ្រង​ដោយ​អ្នក​ស្រី ​ស៊ុយ សាផាន បាន​ចាក់សាំង នៅ​កៀន លំនៅឋាន​​តូច​ៗ​របស់​ពួក​គេ ។ ​ដោយ​ថា ក្រុម​ហ៊ុន មាន​គម្រោង​ដុត ជា​លេស​បណ្ដេញ​ពួក​គាត់ ដើម្បី​យកដី ។ ​ការ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ ងើប​ជញ្ជូន​ឥវ៉ាន់​​​តាំង​​ពី​ព្រឹក​ព្រលឹម​ បន្ទាប់​មក​ការ​ប៉ះ​ទង្គិច​គ្នារ​វាង​ប្រជាពលរដ្ឋ​​និង​សមត្ថកិច្ច​​​​បាន​ កើត​ឡើង​នៅ​ជ្រុង​ខាង​កើត​​​នៃ​សហគមន៍​នេះ ។
ប្រជាពលរដ្ឋ​​បាន​ធ្វើ​រនាំង​ថ្ម រារាំង​មិន​ឲ្យ​​ អេស្កាវាទ័រ និង សមត្ថកិច្ច​​ចូល​ទៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់ និង​ដុត​កង់ឡាន ហើយ​បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ប៉ូលិស​ នៅ​ពេល​ដែល​​​កម្លាំង​​ប៉ូលិស​ជា​​ច្រើន​នាក់​​បាន​សម្រុក​ចូល អម​ដោយ​ការ​បាញ់​កាំ​ភ្លើង គ្រាប់​បែក​ពុល និង​​ការ​បាញ់​ទឹក​ដែល​​មាន​លាយ​ជាតិ​គីមី ។ ប៉ូលិស​ជា​ច្រើន​នាក់​ផ្សេង​ទៀត ត្រូវ​បាន​គេ​បញ្ជូន តាម​ច្រក​តូច​ៗ របស់​អគារ ដើម្បី​ឡោម​ព័ទ្ធ​ក្រុម​​អ្នក​ភូមិ ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ស្រួច​ស្រាវ​នេះ ​គ្រាន់​តែ​​បង្ក​ឲ្យ​​មាន​របួស​ទៅ​លើ​អ្នក​ភូមិ​ម្នាក់​ប៉ុណ្ណោះ មិន​បណ្ដាល​ឲ្យ​​មាន​អ្នក​ស្លាប់​ឡើយ ។
នេះ ជា​ការ​ប៉ះ​ទង្គិច​គ្នា​ថ្មី​មួយ​ទៀត ​រវាង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡា ប្រមា ណ៣រយ​គ្រួសារ​ដែល​ទាមទារ​​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​លំ​នៅ​ដ្ឋាន​នៅ​នឹង​កន្លែង ជា​មួយ​ក្រុម​អាជ្ញាធរ​ក្រុង​ភ្នំពេញ។ប្រជាពលរដ្ឋ​បាន​និយាយ​ថា​ ក្រុម​ហ៊ុន មាន​ផែន​ការ​បញ្ជូន​ពួក​គាត់​ឲ្យ​ទៅ​នៅ​​តំបន់​ជាយ​​ក្រុង​​ដោយ​ផ្ដល់​ដីឲ្យ ​ទទឹង​៣ម៉េត្រ​បណ្ដោយ​៥​ម៉ែត្រ ជា​មួយ​លុយ ៤០ម៉ឺនរៀល , តែ​ពួក​គាត់​បដិសេធ ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។