១៦ ១២ ២០១១
មន្ត្រីអង្គការឃ្លាំមើលពិភពលោក (Global Witness) បានស្នើសុំឲ្យរដ្ឋាភិបាល ពិចារណាឲ្យបានច្បាស់លាស់ចំពោះការផ្ដល់សម្បទានដី និងធនធានធម្មជាតិមួយចំនួនទៅឲ្យសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ដើម្បីធានាឲ្យមានតម្លាភាព ហើយប្រាក់ចំណូលបានមកពីវិស័យទាំងនោះ នឹងក្លាយជាចំណូលក្នុងថវិកាជាតិ។

ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីអង្គការនេះបានស៊ើបអង្កេតឃើញថា សមាជិកព្រឹទ្ធសភាមួយចំនួនមកពីគណបក្សប្រជាជនកម្ពុជា បានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ កេងប្រវ័ញ្ចសម្បត្តិធនធានធម្មជាតិ ហើយគណបក្សប្រជាជនកម្ពុជា នៅតែបន្តដាក់បញ្ចូលបេក្ខជនទាំងនោះ ឲ្យបន្តតំណែងរបស់ពួកគេក្នុងការបោះឆ្នោតព្រឹទ្ធសភា នៅពេលខាងមុខនេះ។
គណបក្សប្រជាជនកម្ពុជា បានរៀបចំបញ្ជីឈ្មោះបេក្ខភាពសមាជិកព្រឹទ្ធសភា ចំនួន ៥៧រូប ដើម្បីចូលរួមការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៣ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ ខាងមុខនេះ។ គណបក្សនេះបានសម្រេចរក្សាទុកបេក្ខជនសំខាន់ៗមួយចំនួនដែលក្រុមអង្គការឃ្លាំមើលធនធានធម្មជាតិ និងសិទ្ធិមនុស្ស បានរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស សិទ្ធិដីធ្លី និងធនធានធម្មជាតិ។ ក្នុងនោះមានលោក ឡៅ ម៉េងឃីន លោក ម៉ុង ឫទ្ធី និងលោក លី យ៉ុងផាត់។
អ្នកតាមដានសភាពការណ៍នៅកម្ពុជា សន្និដ្ឋានថា លោកទាំងបីអាចជាប់ឆ្នោតសម្រាប់នីតិកាលទី៣ នៅពេលខាងមុខនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី៧ វិច្ឆិកា បានទទួលយកបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចរក្សាទុកបេក្ខជនទាំងបីរូបនេះ បន្តតំណែងរបស់ពួកគេនៅក្នុងអាណត្តិទី៣។
មន្រ្តីសិទ្ធិមនុស្សធ្លាប់បានរិះគន់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ថា បានប្រើប្រាស់អំណាចរបស់ពួកគេដើម្បីទន្ទ្រានយកដីពលរដ្ឋ និងបំផ្លាញធនធានធម្មជាតិនៅកម្ពុជា។
សមាជិកព្រឹទ្ធសភា លោក ឡៅ ម៉េងឃីន ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍តំបន់បឹងកក់ស៊ូកាគូ កំពុងរងការចោទប្រកាន់ពីការរំលោភដីពលរដ្ឋនៅបឹងកក់។ រីឯលោក លី យ៉ុងផាត់ បានពាក់ព័ន្ធនឹងការរំលោភយកដីពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ និងការបូមខ្សាច់ទៅលក់នៅប្រទេសសិង្ហបុរីដោយគ្មានតម្លាភាព។ លោក ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក៏ជាប់ពាក់ព័ន្ធនឹងបញ្ហាបូមខ្សាច់ និងការនាំខ្សាច់ចេញទៅលក់នៅបរទេស។
បញ្ជីឈ្មោះបេក្ខជនសមាជិកព្រឹទ្ធសភារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញថា លោក ឡៅ ម៉េងឃីន ជាបេក្ខជនខេត្តកណ្ដាល។ លោក លី យ៉ុងផាត់ បេក្ខជនប្រចាំខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងព្រះសីហនុ និងលោក ម៉ុង ឫទ្ធី ជាបេក្ខជននៅខេត្តតាកែវ កំពត និងកែប។
មន្ត្រីអង្គការឃ្លាំមើលពិភពលោក លោក ចច្ច បូឌិន (George Boden) កាលពីសប្ដាហ៍មុន បានស្នើសុំឲ្យរដ្ឋាភិបាលពិនិត្យឲ្យបានត្រឹមត្រូវ ប្រសិនមុនពេលផ្ដល់សម្បទានជាធនធានធម្មជាតិ សមាជិកព្រឹទ្ធសភាទាំងបីរូបនេះ ពីព្រោះតាមដានស៊ើបអង្កេតសកម្មភាពក្រុមហ៊ុនរបស់សមាជិកព្រឹទ្ធសភាទាំងនោះ បង្ហាញថា ការបូមខ្សាច់យកទៅលក់នៅប្រទេសសិង្ហបុរី ធ្វើឡើងដោយលួចលាក់ ដោយគ្មានពីការដេញថ្លៃ និងគ្មានភស្តុតាងពីការផ្ដល់ប្រាក់ចំណូលទៅក្នុងថវិកាជាតិ។
លោកបញ្ជាក់បញ្ហាពុករលួយក្នុងវិស័យធនធានធម្មជាតិនៅតែបន្តកើតឡើង៖ «បច្ចុប្បន្ននេះ ទម្រង់នៃការកេងប្រវ័ញ្ចធនធានធម្មជាតិ គឺឋិតនៅលើកណ្តាប់ដៃរបស់ក្រុមអ្នកមានអំណាចមួយក្រុម កំពុងកេងប្រវ័ញ្ចធនធានធម្មជាតិសម្រាប់ការមានបានរបស់ខ្លួន ហើយអំពើពុករលួយកំពុងកើតយ៉ាងខ្លាំង។ អំពើទាំងនេះនៅមិនទាន់មានការកែប្រែឡើយ»។
លោក ចច្ច បូឌិន បន្ថែមទៀតថា ក្នុងចំណោមសមាជិកព្រឹទ្ធសភាទាំងបីនាក់នេះ លោក ឡៅ ម៉េងឃីន ជាបុគ្គលមានឈ្មោះអាក្រក់ជាងគេបំផុត ដោយសារជាមនុស្សស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយលោក ឡៅ ម៉េងឃីន បានពាក់ព័ន្ធនឹងបញ្ហាជាច្រើនក្នុងវិស័យរ៉ែ ដីសម្បទាន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងការបង្ខំបណ្ដេញពលរដ្ឋចេញពីតំបន់បឹងកក់។
កាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ លោក ហ៊ុន សែន បានសន្យាជាថ្មីម្ដងទៀតថា នឹងបំបាត់ការកាប់បំផ្លាញព្រៃឈើ និងនាំជនសង្ស័យមកកាត់ទោស ប្រសិនបើពួកគេនៅបន្តកាប់បំផ្លាញព្រៃឈើ។
លោក ចច្ច បូឌិន បានអះអាងថា តាមរបាយការណ៍អង្គការ Global Witness បង្ហាញថា មន្ត្រីពាក់ព័ន្ធនឹងការបំផ្លាញព្រៃឈើ និងធនធានធម្មជាតិ ច្រើនជាមន្រ្តីនៅជុំវិញលោក ហ៊ុន សែន។
ទោះបីមានការចោទប្រកាន់ពីអំពើពុករលួយ និងបំផ្លាញធនធានធម្មជាតិក៏ដោយ ក៏បេក្ខជនសមាជិកព្រឹទ្ធសភាទាំងបីរូប នៅតែអាចចូលរួមការបោះឆ្នោតបានដដែល។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានឲ្យដឹងថា បេក្ខជនទាំងបីរូបនឹងអនុញ្ញាតឲ្យចូលរួមការបោះឆ្នោត ដោយសារពួកគេគ្មានពិរុទ្ធភាពអ្វីឡើយ៕

0 comments:
Post a Comment