យោធាខ្មែរនិងថៃ បានប៉ះទង្គិចគ្នាដោយអាវុធជាទ្រង់ទ្រាយតូចមួយ តាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ នៅត្រង់ចំណុចភ្នំតាមីន ក្នុងភូមិសាស្ត្រខេត្តកោះកុង នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១១។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង លោកឧត្ដមសេនីយ៍ យន្ត មីន បានបដិសេធមិនអត្ថាធិប្បាយវែងឆ្ងាយឡើយពីមូលហេតុដែលនាំឲ្យផ្ទុះអាវុធនេះទេ។ ប៉ុន្តែលោកគ្រាន់តែបញ្ជាក់ថា មានការប៉ះទង្គិចគ្នា បានកើតឡើងពិតប្រាកដមែននៅអំឡុងម៉ោងប្រមាណា ២រសៀល ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ នេះ។
ប្រភពពីមន្ត្រីយោធាម្នាក់ត្រូវបានគេហទំព័រក្នុងស្រុកដកសំដីមកចុះផ្សាយ បានឲ្យដឹងថា ការផ្ទុះអាវុធនេះបានកើតឡើងបន្ទាប់ពីឧទ្ធម្ភាគចក្ររបស់យោធាថៃមួយគ្រឿង បានព្យាយាមចុះចតនៅក្នុងភូមិសាស្ត្រ ៣២៩ ភ្នំតាមីន ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយយោធាខ្មែរដែលគ្រប់គ្រងតំបន់នោះ រារាំងមិនឲ្យចុះចត។
មន្រ្តីយោធាកម្ពុជា នៅមិនទាន់ធ្វើអត្ថាធិប្បាយពីការប៉ះទង្គិចគ្នានេះនៅឡើយទេ ហើយក៏មិនមានសេចក្តីរាយការណ៍ថា តើយោធាទាំងសងខាងមានរបួស ឬស្លាប់នៅឡើយទេ៕

0 comments:
Post a Comment