
លោក ជា សែ លើក បង្ហាញ រូប ថត ស្ដី ពី ការ ស្លាប់ របស់ ឪពុក គាត់ ដែល បណ្ដាល មក ពី សំណុំ រឿង ដីធ្លី នេះ នៅ ក្នុង សន្និសីទ កាសែត កាល ពី ព្រឹក មិញ ( រូបៈ F P M )
ក្រុមប្រជាពលរដ្ឋដែលបានទិញផ្ទះល្វែងពីក្រុមហ៊ុន ៩៩៩ កាលពីខែកញ្ញា បានសម្ដែងការខឹង សម្បារ ខណៈដែល ឧញ៉ា ថោង សារ៉ាត់ បានបញ្ជាអង្គរក្សដែលមានកាំភ្លើង និងយកម៉ាស៊ីនអេស្កាវ៉ាទ័រ មកវាយនិង ឈូស ឆាយរបងផ្លូវរបស់ពួកគេ ហើយបានដាក់ពាក្យប្ដឹងទៅតុលាការក្រុងភ្នំពេញដើម្បីទាមទារ យុត្តិធម៌ ។
ប៉ុន្តែយ៉ាងណាក៏ដោយ បើតាមលោក ជា សែ ថា ឧកញ៉ាដែលចេះប្រើប្រាស់ភាសាខ្មែរតិចតួចនេះបានប្រឌឹតរឿងចោទ ប្រកាន់ប្អូនប្រុសរបស់លោកពីបទជេរប្រមាថសាធារណៈ និងទាញកាំភ្លើងប៉ងបាញ់មហាសេដ្ឋីរូបនេះ ។ លោក ជា សែ បានបន្តថា ” គេប្រឌិតរឿង ភូតកុហកគ្មានការពិត ហើយតុលាការក៏ដូច្នេះដែរ គេផ្អឹបសំណុំរឿង ឈឺចាប់ពិត ប្រាកដរបស់ប្រជាពលរដ្ឋចោល ហើយគេយករឿងប្រឌិត មកធ្វើ ការ , នេះជារឿងអយុត្តិធម៌ណាស់.. ” ៕
41 Views 


0 comments:
Post a Comment