យ៉ាងហោចណាស់មានកម្មការិនីរោងចក្រកាត់ដេរស្ពតតិចអិនដាក់ស្ទ្រីដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងសង្កាត់លេខ៦ ខណ្ឌ ឫស្សីកែវ ជិត៥០នាក់បានដួលសន្លប់នៅព្រឹកថ្ងៃទី៨ធ្នូនេះ ដោយមិនដឹងមូលហេតុ ។
ក្រុមកម្មករបាននិយាយថា ពួកគេមានអាការៈថប់ដង្ហើម បន្ទាប់មកក៏កើតមានការដួល សន្លប់ជាបន្តបន្ទាប់ រហូតដល់ជិត៥០នាក់ ។ នៅចំពោះមុខហេតុការណ៏នេះមានការសន្និដ្ឋានផ្សេងៗគ្នា ថា បណ្ដាលមកពីជាតិថ្នាំពុល , ឆ្លងចរន្តអគ្គិសនី និង ខ្លះថា បណ្ដាលមកពីការភ័យតក់ស្លុត…។
កម្មការិនីដែលដួលសន្លប់ទាំងនោះខ្លះត្រូវបានគេដឹក ទៅកាន់មន្ទីរពេទ្យបង្អែកព្រះសីហនុ ដែលនៅក្បែរនោះ ខ្លះទៀតត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែត្រដើម្បីធ្វើការសង្គ្រោះ ។ ជាមួយគ្នាកម្មករនៃរោងចក្រនេះប្រមាណ១ពាន់នាក់ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកបណ្ដោះអាសន្ន ៕



0 comments:
Post a Comment