បន្ទាប់ពីបញ្ចប់ជំនួបជាមួយ ផាម ប៊ិញមីង (Pham Bingmng) រដ្ឋមន្ត្រីក្រសួងការបរទេសយួន ហោ ណាំហុង បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ” ការបកស្រាយរបស់គាត់ ( នួន ជា )ការពិតជាកាផ្សេង….នេះជាការបកស្រាយដែលធ្វើឡើងដោយជនជាប់ចោទ ដោយសារអំពើប្រល័យពូជសាសន៍ អំពើប្រឆាំងមនុស្សជាតិ .. ” ។
ដូចគ្នាទៅនឹងសវនាការកាលពីខែវិច្ឆិកាដែរ កាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ នួន ជា អនុលេខាបក្សកុម្មុយនិស្តកម្ពុជា បានធ្វើការវាយប្រហារយ៉ាងធ្ងន់ដៃ ទៅលើទីក្រុងហាណូយ ដែលជាអ្នកមានគុណមកលើរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានប្រើយុទ្ធសាស្រ្តសម្លាប់រង្គាលខ្មែរ និងលេបត្របាក់យកទឹកដី ។ ករណីនេះបានធ្វើឲ្យ ហ៊ុន សែន ក៏ដូចជា ហោ ណាំហុង នៅពេលនេះ បានចេញមុខបដិសេធច្រានចោល យ៉ាងញ័រមាត់ តាមរបៀបផ្សេងៗគ្នា ។ជាមួយគ្នាបណ្ដាញទូរទស្សន៍ ដែលធ្លាប់តែចាក់ផ្សាយបន្តផ្ទាល់ ពីសវនាការរបស់សាលាក្ដី ក៏ត្រូវបានគេ ផ្អាក់ឈប់ឲ្យផ្សាយផងដែរ ចាប់តាំងពីថ្ងៃអង្គាមក ដែលធ្វើឲ្យពលរដ្ឋខ្មែរជាជនរងគ្រោះមិនអាចទទួលបានព័ត៌មានជា សាធារណៈ ពីអង្គជំនុំជម្រះនេះ ឡើយ ៕
743 Views 



0 comments:
Post a Comment