Social Icons

Wednesday, December 28, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

បក្ស​ប្រឆាំង​ហៅ​ការ​ចាប់​ខ្លួន​លោក ជួង ជូងី ថា ​ជា​ការ​បំភិតបំភ័យ​និង​រំលោភ​លទ្ធិ​ប្រជាធិបតេយ្យ


       
ភ្លាម​ៗ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន មេធាវី​ការពារ​ក្ដី ឲ្យ​សកម្មជន​គណបក្ស​ប្រឆាំង​កាល​ពី​ព្រឹក​មិញ​ កណបក្ស​​ប្រឆាំង​មួយ​នេះ​ បាន​សម្ដែង​ប្រតិកម្ម​រិៈគន់​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ដោយ​បាន​ហៅ​ ​ថា ​កំពុង​បំភិត​បំភ័យ និង ​រំលោភ​លើ​គោល​ការ​ប្រជា​ធិបតេយ្យ ។
លោក ជូង ជូងី មេធាវី ការពារ ក្ដី ឲ្យ សកម្មជន បក្ស ប្រឆាំង
លោក​ យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សម​រង្ស៊ី បាន​ថ្លែង​​ប្រាប់​ទស្សនាវដ្ដី សារព័ត៌មាន​សេរី​ដោយ​​បាន​ចាត់​ទុក​ចំណាត់​ការ​នេះ​ថា ” គណបក្ស​ប្រជាជន​កំពុង​គំរាម​កំហែង​ប្រជាធិបតេយ្យ នៅ​ក្នុង​ប្រទេស​កម្ពុជា បង្ក​អ​ស្ថេរ​ភាព រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ ។ គេ​ធ្វើ​ដើម្បី​បិទ​បាំង​នូវ​អំពើ ដ៏​អាក្រក់​របស់​គេ​​ ដែល​គេ​កំពុង​តែ​រំលោភ​សិទ្ធិ​កាន់​កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ កំពុង​តែ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ធ្លាក់​ក្នុង​សភាព​ក្រីក្រ ។ យើង​សូម​ថ្កោល​ទោស​ចំពោះ​អំពើ​បែប​នេះ ដែល​ជា​អំពើ​​រំលោភ​បំពាន​លើ​គោល​ការ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា…។
លោក ជួង ជូងី ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ចាប់​ខ្លួន នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង កាល​ពី​វេលា​ម៉ោង​ប្រមាណ​៨​និង​​៣០​នាទី ព្រឹក​ថ្ងៃ ទី​២៩​ធ្នូ​នេះ ទាក់​ទង​បទ​ចោទ​ទប្រកាន់​របស់​តុលាការ​ខេត្តក​ណ្ដាល ក្នុង​រឿង​សម្រួល​​ឲ្យ​​មាន​ការ​ដោះ​លែង ជន​ដែល​ត្រូវ​ឃុំ​ខ្លួន ។
យោង​តាម​ប្រភព​ពី​មន្ត្រី​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​ មនុស្ស​ឲ្យ​ដឹង​ថា​លោក ​ជួង ជូងី​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត ទៅ​កាន់​តុលាការ​ខេត កណ្ដាល ដើម្បី​ធ្វើ​ការ​សាកសួរ ៕


0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។