លោកម៉ា ដែលកិច្ចចរចាស្តីពី កិច្ចព្រមព្រៀងសន្តិភាពឆ្លងច្រកសមុទ្រក្នុងរង្វង់ទសវត្សរ៍បន្ទាប់ បានបង្កើនក្តីបារម្ភអំពីលទ្ធភាព ចរចានយោបាយមួយជាមួយចិន បានបញ្ជាក់ជាថ្មីនូវគោលការណ៍«អត់ចំនួនបី»របស់លោក ខណៈគោលការណ៍សំខាន់នៃទំនាក់ទំ នងឆ្លងច្រកសមុទ្រ ក្នុងអំឡុងកិច្ចប្រជុំមួយជាមួយនឹងក្រុមឧត្តមសេ នីយ៍យោធា ដោយសង្កត់ធ្ងន់ថា រដ្ឋាការរបស់លោក នឹងទប់ស្កាត់សង្គ្រាមឆ្លងច្រកសមុទ្រនេះ។
លោក បានបញ្ជាក់ថា៖«ដោយប្រឈមនឹងកំណើនឥទ្ធិពលយោធារបស់ចិនដីគោក វាទៅមិនរួចទេ និងមិនចាំបាច់ទដែរ ក្នុងការភ្ជាប់ខ្លួនទៅនឹងការប្រកួតប្រជែងខាងយោធាជាមួយនឹង ចិនដីគោក។ យើង គួរតែធ្វើការបង្កើតប្រព័ន្ធមិនប្រើកម្លាំងវិញ ធ្វើដូច្នោះមេដឹកនាំចិននឹងស្ទាក់ស្ទើរមិនដោះស្រាយបញ្ហាឆ្លង ច្រកសមុទ្រ តាមរយៈសង្គ្រាមទេ»។
គោលនយោបាយ«អត់ទាំងបី» គឺសំដៅដល់សំណើររបស់លោកម៉ា ឲ្យរក្សា«ស្ថានភាពបច្ចុប្បន្ន»ឆ្លងច្រកសមុទ្រ» ដោយគ្មានការបង្រួបង្រួម គ្មានការទាមទារឯករាជ្យ និងគ្មានការប្រើកម្លាំង។



0 comments:
Post a Comment