កិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងកងទ័ពអាមេរិកាំង មានភាពជិតស្និទ្ធកាន់តែខ្លាំងឡើង តាមរយៈការចូលនាវាសំចតពីសំណាក់កងនាវាចរណ៍ ស.រ.អា.។ទាហានអាមេរិកាំងពីអង្គភាពបេសនកម្មពិសេស ហៅថាកងទ័ពស្រួចទី១១ ដែលមានឈ្មោះជាអង់គ្លេសថា 11th Marine Expeditionary Unit [11 MEU] បានមកដល់កម្ពុជា បន្ទាប់ពីនាវាចម្បាំង ស.រ.អា. ពីមូលដ្ឋានកងនាវាចរណ៍ទី៧ ប្រចាំតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ចូលចតនៅមូលដ្ឋាននាវាចរណ៍កម្ពុជា នៅរាម ខេត្តព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១១ ធ្នូ កន្លងទៅនេះ ដើម្បីរួមចំណែកចែករំលែកបទពិសោធន៍ជាមួយយោធាកម្ពុជា ទាំងផ្នែកមនុស្សធម៌ និងហ្វឹកហ្វឺនក្បួនយុទ្ធសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍។ តាមការផ្សាយក្នុងគេហទំព័រនៃកងកម្លាំងម៉ារីនអាមេរិកាំង ក្រុមយោធាដែលមកកម្ពុជា ធ្លាប់បានឆ្លងកាត់សមរភូមិនៅប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ហើយតម្រូវឲ្យទាហានទាំងនោះមកហាត់ហ្វឹកហ្វឺននៅប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីឲ្យស្គាល់ និងស៊ាំនឹងសណ្ឋានភាពភូមិសាស្ត្រ មានផ្ទៃដី ព្រៃព្រឹក្សាជាដើម ហើយនិងធាតុអាកាសនៅតំបន់នេះ។
ចំពោះការហ្វឹកហ្វឺនផ្នែកយោធារួមគ្នាវិញ វរសេនីយ៍ទោ Michael Wylie ដែលជាមេបញ្ជាការទាហានបេសនកម្មរហ័ស ដើម្បីឆ្លើយតបនឹងវិបត្តិភ្លាមៗ ឲ្យទាន់ពេលវេលានោះ គឺយោធាអាមេរិកាំង ចង់ស្គាល់ទឹកដីព្រៃព្រឹក្សាក្នុងប្រទេសនៅតំបន់នេះ និងហាត់តាមដានបទល្មើសតាមផ្លូវសមុទ្រ ដោយប្រើកម្លាំងទាហានជាក្រុមតូចៗ មានគ្នាពី១០ ទៅ១០០នាក់។ អង្គភាពនេះធ្លាប់បានហ្វឹកហាត់ជាមួយយោធាសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។
ទាហានអាមេរិកាំងពីអង្គភាពបេសនកម្មពិសេស ហៅថា កងទ័ពស្រួច ឬកងកុម្មង់ដូទី១១ ត្រូវបានដកចេញពីបញ្ជាការដ្ឋាន ឬបន្ទាយ Camp Pendleton រដ្ឋកាលីហ្វ័នីញ៉ា ប៉ែកខាងលិច ស.រ.អា. ហើយភ្ជាប់នឹងអង្គភាពផ្សេងទៀតប្រចាំការនៅមូលដ្ឋាននាវាចរណ៍អាមេរិកាំងនៅរដ្ឋហាវ៉ៃ។ ក្រុមទាហានម៉ារីនអាមេរិកាំង ជាពិសេសក្រុមទ័ពស្រួច ដូចជាក្រុមទាហានបេសនកម្មពិសេស ជាទាហានដែលអាចច្បាំងនៅលើគោកក៏បាន ក្នុងទឹកក៏បាន ពីលើអាកាសក៏បាន ដោយមានមធ្យោបាយគ្រប់គ្រាន់ គឺប្រើនាវាចុះទឹកឡើងគោក រដ្ឋក្រោះ រដ្ឋពាសដែក កាំភ្លើងធំ ឧទ្ធម្ភាគចក្រ និងយន្តហោះទម្លាក់គ្រាប់បែក។ ការហ្វឹកហ្វឺននៅកម្ពុជា គឺចង់ឲ្យទាហានទាំងនោះ មានសមត្ថភាពធ្វើប្រតិបត្តិការសឹកប្រកបដោយជោគជ័យ ទាំងនៅសមរភូមិវាលខ្សាច់ ទាំងសមរភូមិព្រៃស្រោង ឬព្រៃលិចទឹក ពោលគឺនៅលើទឹកដីក្ដៅស្ងួត និងទឹកដីក្ដៅបែកញើសស្អិត៕
ក្រៅពីហ្វឹកហាត់ខាងផ្លូវសឹក ក្រុមទាហានអាមេរិកាំងពីអង្គភាពទាហានជំនាញទាំងលើគោក ទាំងក្នុងទឹក ទាំងពីអាកាសនោះ នឹងចូលរួមសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់ខ្លះ ព្រមទាំងជួយចែកអំណោយមនុស្សធម៌ ហើយជួយព្យាបាលជំងឺប្រជាពលរដ្ឋក្រីក្រផងដែរ។ បន្ថែមលើនេះទៀត ទាហានអាមេរិកាំង និងទាហានខ្មែរ សហការគ្នាដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបរិច្ចាគឈាមនៅតាមសាលារៀន។
ចំពោះការហ្វឹកហ្វឺនផ្នែកយោធារួមគ្នាវិញ វរសេនីយ៍ទោ Michael Wylie ដែលជាមេបញ្ជាការទាហានបេសនកម្មរហ័ស ដើម្បីឆ្លើយតបនឹងវិបត្តិភ្លាមៗ ឲ្យទាន់ពេលវេលានោះ គឺយោធាអាមេរិកាំង ចង់ស្គាល់ទឹកដីព្រៃព្រឹក្សាក្នុងប្រទេសនៅតំបន់នេះ និងហាត់តាមដានបទល្មើសតាមផ្លូវសមុទ្រ ដោយប្រើកម្លាំងទាហានជាក្រុមតូចៗ មានគ្នាពី១០ ទៅ១០០នាក់។ អង្គភាពនេះធ្លាប់បានហ្វឹកហាត់ជាមួយយោធាសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។
ទាហានអាមេរិកាំងពីអង្គភាពបេសនកម្មពិសេស ហៅថា កងទ័ពស្រួច ឬកងកុម្មង់ដូទី១១ ត្រូវបានដកចេញពីបញ្ជាការដ្ឋាន ឬបន្ទាយ Camp Pendleton រដ្ឋកាលីហ្វ័នីញ៉ា ប៉ែកខាងលិច ស.រ.អា. ហើយភ្ជាប់នឹងអង្គភាពផ្សេងទៀតប្រចាំការនៅមូលដ្ឋាននាវាចរណ៍អាមេរិកាំងនៅរដ្ឋហាវ៉ៃ។ ក្រុមទាហានម៉ារីនអាមេរិកាំង ជាពិសេសក្រុមទ័ពស្រួច ដូចជាក្រុមទាហានបេសនកម្មពិសេស ជាទាហានដែលអាចច្បាំងនៅលើគោកក៏បាន ក្នុងទឹកក៏បាន ពីលើអាកាសក៏បាន ដោយមានមធ្យោបាយគ្រប់គ្រាន់ គឺប្រើនាវាចុះទឹកឡើងគោក រដ្ឋក្រោះ រដ្ឋពាសដែក កាំភ្លើងធំ ឧទ្ធម្ភាគចក្រ និងយន្តហោះទម្លាក់គ្រាប់បែក។ ការហ្វឹកហ្វឺននៅកម្ពុជា គឺចង់ឲ្យទាហានទាំងនោះ មានសមត្ថភាពធ្វើប្រតិបត្តិការសឹកប្រកបដោយជោគជ័យ ទាំងនៅសមរភូមិវាលខ្សាច់ ទាំងសមរភូមិព្រៃស្រោង ឬព្រៃលិចទឹក ពោលគឺនៅលើទឹកដីក្ដៅស្ងួត និងទឹកដីក្ដៅបែកញើសស្អិត៕



0 comments:
Post a Comment