សម្តេចព្រះនរោត្តម សីហុន
RFI/Ly Meng Hour
ក្នុងសវនាការកាត់ទោសលោក នួនជា លោកអៀងសារី និងលោក ខៀវសំផន នៅក្នុងសំណុំ រឿង ០០២ នៅថ្ងៃពុធទី១៤ធ្នូនេះ សាក្សីសក្តានុពល លោក ឡុង នរិន្ទ អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម ធ្វើការជាមួយលោកអៀងសារី បានលើកឡើងថា ក្នុងសម័យខ្មែរក្រហម ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ក្នុងនាមជាប្រធានគណៈប្រធានរដ្ឋឬក៏ប្រមុខរដ្ឋគឺព្រះអង្គ មិនមានអំណាចអ្វីទេ។
ឆ្លើយតបនឹងសំណួររបស់លោក សុន អារុណ មេធាវីការពារលោកនួនជា ក្នុងសវនាការ នារសៀលថ្ងៃពុធនេះ សាក្សី លោក ឡុង នរិន្ទ បានលើកឡើងថា ក្រោយខ្មែរក្រហមឡើងកាន់អំណាច នៅថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ពេលធ្វើការក្នុងក្រសួងការបរទេសមួយរយៈ លោកក៏បានទទួលតួនាទីជាអនុប្រធានកងការពារសម្តេចព្រះ នរោត្តម សីហនុ នៅក្នុងវាំង រយៈពេលប្រហែល ៦ ខែ។
ពេលនោះ លោក ឡុង នរិន្ទ អះអាងថា សម្តេចព្រះ នរោត្តម សីហនុ ជាប្រធានគណៈប្រធានរដ្ឋ ឬប្រមុខរដ្ឋ ក្នុងខ្មែរក្រហម។ លោកមេធាវី សុន អារុណ បានចោទសួរបន្តថា ពេលនោះ តើព្រះករុណា មានអំណាចឬទេ?
គិតមួយសន្ទុះ សាក្សី លោក ឡុង នរិន្ទ ឆ្លើយតបដោយខុសនឹងសំណួរថា ពេលព្រះអង្គ ទៅប៉េកាំង លោកមិនដឹងព្រះអង្គទាក់ទងនឹងខ្មែរក្រហម យ៉ាងម៉េចទេ។ មេធាវីបានសួរសំណួរជាថ្មី រហូតដល់លោកឡុងនរិន្ទ ឆ្លើយថា នៅពេលលោកនៅការពារព្រះករុណា គឺថា ព្រះអង្គមិនមានអំណាចទេ។ អំណាចនៅលើមជ្ឈឹមបក្ស និងមែនទែននៅលើប៉ុលពត។
សាក្សី បានបន្តថា ថ្ងៃមួយ ព្រះអង្គបានចេញក្រៅវាំង ហើយលោកបានឃើញឡានរបស់ សុន សេន រដ្ឋមន្ត្រីការពារប្រទេស បើកកាត់មុខព្រះអង្គ ដោយគ្មានញញើត ទោះជាលោកលើកដៃឃាត់ក៏ដោយ។
អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បានលាលែងពីប្រមុខរដ្ឋ សម័យខ្មែរក្រហម កាលពីដើមឆ្នាំ១៩៧៦។ ពេលនោះ មានតែខៀវសំផន សុនសេន អៀងសារី និងកម្មាភិបាលមជ្ឈឹមខ្លះ បានទៅអង្វរព្រះអង្គ ដើម្បីកុំឲ្យលាលែង។
ក៏ប៉ុន្តែលោក ឡុង នរិន្ទ បានបដិសេធថា លោកមិនដឹងពីមូលហេតុ ដែលសម្តេចព្រះ នរោត្តម សីហនុ សម្រេចព្រះទ័យលាលែងតំណែងប្រមុខរដ្ឋ សម័យខ្មែរក្រហមនោះទេ។
ក្នុងសវនាការ កាលពីព្រឹកមិញ លោក នួន ជា បានលើកឡើងថា ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បានអំពាវនាវឲ្យបងប្អូនខ្មែរ ចូលព្រៃម៉ាគី ដើម្បីតស៊ូវ៉ៃរំដោះកម្ពុជា ចេញពីចក្រព័ទ្ធអាមេរិកាំង ក្នុងអំឡុងឆ្នាំ១៩៧០។ ព្រះករុណា បានអំពាវនាវពីទីក្រុងប៉េកាំង ប្រទេសចិន។ ក្រោយពីចាកចេញពីកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ បានប្រកាសថា ខ្មែរក្រហម បានឃុំឃាំងព្រះអង្គ នៅក្នុងព្រះបរមរាជវាំង៕

0 comments:
Post a Comment